ភ្នំពេញ ៖ វីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹក ត្រូវបានប្រារព្ធពិធីផ្សព្វផ្សាយ ក្រោមអធិបតីភាពលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកបណ្ឌិត WILL Parks ប្រធានអង្គការ យូនីសេហ្វ (UNICEF )...
ភ្នំពេញ ៖ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ បានធ្វើការពិភាក្សានូវខ្លឹមសារ និងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក នៅប្រទេសម៉ាឡេស៊ី ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) សំដៅលើកកម្ពស់សន្តិភាពរវាងប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយ នាវេលាម៉ោង ១៨៖០០នាទី...
ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ បានប្រកាសពីការចាប់ផ្តើមសមយុទ្ធយោធា ដែលមានរហស្សនាមថា «ច្រករបៀងដ៏អស្ចារ្យនៃវាលទំនាបវេណេស៊ុយអេឡា» ដែលជាផ្នែកមួយនៃប្រតិបត្តិការ “ឯករាជ្យ ២០០” ដើម្បីពង្រឹងការការពារជាតិ ចំពេលមានការគម្រាមកំហែងយោធារបស់សហរដ្ឋអាមេរិក។ សមយុទ្ធដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃសៅរ៍ និងគ្របដណ្តប់រដ្ឋកណ្តាលនៃខេត្ដ Barinas, Portuguesa, Cojedes និង Guarico គឺជាផ្នែកមួយនៃការប្រមូលផ្តុំទូទាំងប្រទេសក្នុងគោលបំណងពង្រឹងការត្រៀមខ្លួនរបស់ប្រទេសប្រឆាំងនឹងការវាយប្រហារពីខាងក្រៅដែលអាចកើតមាន។ លោក...
បាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាប ជូនសាធារណជនជ្រាបថា ប៉ុន្មានថ្ងៃកន្លងមកនេះ មានការផ្សព្វផ្សាយក្នុងបណ្តាញសង្គម ពីបញ្ហាអ្នកញៀននឹងល្បែងឆ្នោតនៅក្រុងបាត់ដំបង ដែលការផ្សព្វផ្សាយនេះមានទាំងរូបភាពនិងទីតាំងនៃអ្នកលក់ឆ្នោតនោះទៀតផង។ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានជ្រាបអំពីបញ្ហានេះ និងបានចាត់វិធានការឱ្យលោកអធិការនគរបាលក្រុងបាត់ដំបង ធ្វេីការស្រាវជ្រាវនិងមានវិធានការតាមនីតិវិធី ច្បាប់តាំងពីពេលដំបូង ។ មកដល់ថ្ងៃនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានធ្វេីកិច្ចការនេះ ដោយយកចិត្តទុកដាក់និងកំណត់បានពីទីតាំងនិងមុខសញ្ញានៃអ្នកលក់ឆ្នោតនោះរួចហេីយ និងកំពុងបន្តនីតិវិធី តាមជំនាញនិងច្បាប់...
ហ្គាហ្សា៖ កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សាស្ទ្រីបភាគខាងត្បូងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានចោទប្រកាន់ក្រុមហាម៉ាស់ថា បានបាញ់មីស៊ីលប្រឆាំងរថក្រោះ និងការបាញ់គ្រាប់ផ្លោងទៅលើកងទ័ពអ៊ីស្រាអែល ដែលរុះរើហេដ្ឋារចនាសម្ព័ន្ធនៅរ៉ាហ្វាក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពទាំងនេះ “ជាការបំពានយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងឈប់បាញ់” ដោយបន្ថែមថា ខ្លួននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពពីប៉ាឡេស្ទីនបានឲ្យដឹងថា យន្តហោះអ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើតំបន់ភាគខាងកើតនៃទីក្រុងរ៉ាហ្វា ដោយបន្ថែមថាវាពិបាកសម្រាប់ក្រុមរថយន្តសង្គ្រោះដើម្បីទៅដល់តំបន់នេះ ដែលនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល ខណៈដែលការទម្លាក់គ្រាប់បែកនៅតែបន្ត។ ការិយាល័យរបស់លោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីឧបទ្ទវហេតុនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងការចោទប្រកាន់ ទាំងឡាយដែលភ្ជាប់ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅនឹងបញ្ហា អាជីវកម្មកាស៊ីណូ ជីន ប៉ី ក្រុងព្រះសីហនុ»។ ថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានមួយចំនួន ដោយផ្អែកលើរបាយការណ៍ ដែលមានចរិត នយោបាយ ថា...
តេអេរ៉ង់ៈ ទីភ្នាក់ងារសារព័ត៌មាន Mizan នៃតុលាការអ៊ីរ៉ង់ បានរាយការណ៍ថា អ៊ីរ៉ង់ បានកាត់ទោសប្រហារជីវិតបុរសម្នាក់ ដែលត្រូវបានកាត់ទោស ពីបទចារកម្មក្នុងនាមទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ របស់អ៊ីស្រាអែល Mossad ។ ទីភ្នាក់ងារ Mizan បានដកស្រង់សម្តីលោក Seyed Kazem Mousavi ដែលជាប្រធានតុលាការបានឲ្យដឹងថា បុរសដែលមិនស្គាល់អត្តសញ្ញាណរូបនេះ ត្រូវបានប្រហារជីវិត...
ភ្នំពេញ ៖ នៅរសៀលថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីពិធី “ផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំ ស្តីពីការបង្ការការលង់ទឹក” ដែលរៀបចំដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយអង្គការយូនីសេហ្វ ប្រចាំប្រទេសកម្ពុជា នៅសាលប្រជុំខេត្តព្រៃវែង នៃទីស្តីការក្រសួងមហាផ្ទៃ...
ភ្នំពេញ៖ សហជីពធំៗនៅកម្ពុជាបានជំរុញឱ្យក្រុមអតីតបុគ្គលិកណាហ្គាវើលដ៍ បន្តនីតិវិធីទៅកាន់តុលាការ ព្រោះបញ្ហានៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាក្រុមប្រឹក្សាអាជ្ញាកណ្តាល បានដោះស្រាយរួចចប់សព្វគ្រប់អស់ហើយ។ ការជំរុញរបស់សហជីពនៅកម្ពុជា ធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ បាននាំគ្នាទៅដាក់ញត្តិស្នើសុំពន្លឿន ដំណោះស្រាយវិវាទការងារនៅវេលាព្រឹកថ្ងៃដដែលនោះ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មើលឃើញថា ដំណោះស្រាយប្រកប ដោយការយកចិត្តទុកដាក់របស់ក្រសួងការងារ...
ហ្គាហ្សា៖ យោងតាមប្រភពពីអ៊ីស្រាអែល និងប៉ាឡេស្ទីនបានឱ្យដឹងថា ការកើនឡើងផ្នែកយោធានៅតំបន់ហ្គាហ្សា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤៦ នាក់បានស្លាប់កាលពីថ្ងៃអាទិត្យ បើទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់គ្នាក៏ដោយ ។ កងទ័ពអ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានរបស់ខ្លួនពីរនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ របស់ក្រុមហាម៉ាស់នៅព្រឹកព្រលឹម ។ យោងតាមកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឱ្យដឹងថា ក្នុងអំឡុងឧបទ្ទវហេតុនេះ ក្រុមហាម៉ាស់បានបាញ់កាំជ្រួចប្រឆាំងរថក្រោះ...