ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Dato’ Seri Dr. Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់នៃប្រទេសម៉ាឡេស៊ី។ ជាកិច្ចចាប់ផ្តើម...
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា ប្រធានគណបក្សប្រជាជន និងគណបក្សយុត្តិធម៌របស់ប្រទេសថៃ ក៏ចេញមកទទួលស្គាល់ ការប្រើប្រាស់សំឡេងរំខាន ជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមណ្តោយព្រំដែនកម្ពុជាថៃ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជាច្បាប់ប្រទេសថៃ ដែលការណ៍នេះបានធ្វើឱ្យប្រទេសថៃរងភាពអាម៉ាសលើឆាកអន្តរជាតិ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បន្ដថា នេះគឺបុគ្គលទី៤ និងទី៥ ហើយ បន្ទាប់ពីលោកជំទាវ Angkhana...
បរទេស៖ នាយកប្រតិបត្តិឧស្សាហកម្មឥណ្ឌា បាននិយាយថា ក្រុមហ៊ុននាំចេញវាយនភណ្ឌឥណ្ឌា កំពុងស្វែងរកអ្នកទិញថ្មីនៅអឺរ៉ុប និងផ្តល់ការបញ្ចុះតម្លៃ ដល់អតិថិជនអាមេរិក ដែលមានស្រាប់ ដើម្បីទប់ស្កាត់ការប៉ះទង្គិច ពីពន្ធគយដ៏ច្រើន របស់សហរដ្ឋអាមេរិករហូតដល់ ៥០ ភាគរយ។ យោងតាមវែបសាយ Business Standard ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក...
(គុនមីង) ៖ រយៈពេល៣ថ្ងៃ នៃជំនួបរវាងក្រុមបញ្ញាញាណជាន់ខ្ពស់ ពីអាស៊ីខាងត្បូង និងអាស៊ីអគ្នេយ៍ សរុបចំនួន១៧ប្រទេស បានមកចែករំលែកបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក នៅក្នុងវេទិកាលើកទី១០នៃក្រុមបញ្ញាញាណជាន់ខ្ពស់ពីអាស៊ីខាងត្បូង និងអាស៊ីអគ្នេយ៍ ដែលបានរៀបចំឡើង ដោយបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមខេត្តយូណាន ប្រទេសចិន ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។ ថ្លែងទៅកាន់អង្គវេទិកាដែលមានអ្នកចូលរួមសរុបចំនួន២០០នាក់ ដោយអញ្ជើញមកពីបណ្ឌិតសភាវិទ្យាសាស្រ្តសង្គម ក្រុមអ្នកសារព័ត៌មាន ក្រុមអ្នកនិពន្ធ...
ភ្នំពេញ៖ អគ្គិភ័យឆាបឆេះ រ៉ូមែនតិច ខារ៉ាអូខេគ្រួសារ មួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវលេខ៤៧ ភូមិ១៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ...
ពោធិ៍សាត់÷ នៅរសៀលថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២៥ នេះ លោក សួង សារាវុធ នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាព ការងារប្រចាំខែ របស់រដ្ឋបាលខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំថ្មីសាលាខេត្ត ដោយមានការចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត, លោកនាយក...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងការរំលឹក អរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានសម្របសម្រួលឱ្យមាន បទឈប់បាញ់រវាងកម្ពុជា-ថៃ ។ ព្រមជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណ ចំពោះអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួល ការតាមដានការអនុវត្តបទឈប់បាញ់ ក៏ដូចជាជូនចំពោះប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅកម្ពុជា...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមបណ្តឹងទាំង៦០០ ដែលបានដោះស្រាយនោះ រួមមាន ផ្នែករដ្ឋបាល មាន២៨៧បណ្ដឹង និងផ្នែកនគរបាល មាន៣១៣បណ្ដឹង។ លទ្ធផលនេះ ស្មើនឹង៧៧ភាគរយ នៃបណ្តឹង សរុបចំនួន ៧៧៥បណ្ដឹង។ បើតាម លោកអគ្គាធិការ...
ព្រះវិហារ៖ លោកគីម រិទ្ធី អភិបាលខេត្តព្រះវិហារ អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគមន៍មូលដ្ឋាន និងសាធារណជនទាំងអស់ ឲ្យបន្តចូលរួមយ៉ាងសកម្ម ក្នុងការការពារ និងអភិរក្សប្រភេទសត្វកម្រ និងជិតផុតពូជទាំង៣ប្រភេទនេះ រួមមាន៖ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ ដើម្បីធានាបាននូវនិរន្តរភាព នៃជីវៈចម្រុះ និងបរិស្ថានស្អាត សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍។ ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាស លោកអភិបាលខេត្ត...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំអគ្គស្នងការដ្ឋាន នគរបាលជាតិ អញ្ជើញតំណាងស្ថានទូតកូរ៉េខាងត្បូង ដើម្បីមកស្តាប់ការពន្យល់ផ្ទាល់ និងបង្ហាញបច្ចុប្បន្នភាព បន្ថែមពីលើឯកសារផ្លូវការជុំវិញ ករណីឃាតកម្មលើជនជាតិកូរ៉េខាងត្បូង នៅកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងមហាផ្ទៃ ។ យោងតាមរបាយការណ៍លទ្ធផល ប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវរបស់អគ្គស្នងការដ្ឋាន នគរបាលជាតិបានបញ្ជាក់ថា ក្នុងខណៈដែលនគរបាល ចុះល្បាតជំនាញ បានប្រទះឃើញរថយន្តដឹកសាកសពមួយគ្រឿង ក្នុងភូមិកំពង់បាយខាងត្បូង...