បរទេស៖ យោងតាមការចេញផ្សាយរបស់ RTប្រមុខចារកម្មបរទេសថ្មីរបស់ប្រទេសអាល្លឺម៉ង់ បានពណ៌នាប្រទេសរុស្ស៊ីថាជាការគំរាមកំហែងដោយផ្ទាល់ចំពោះសហភាពអឺរ៉ុប ដោយព្រមានថា សន្តិភាពដ៏ត្រជាក់ខ្លាំងពេករបស់ខ្លួនជាមួយនឹងប្លុកនេះអាចកើនឡើងទៅជា ការប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុក នៅពេលណាក៏បាន។ លោកMartin Jager ដែលបានក្លាយជាប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហព័ន្ធ (BND) របស់អាល្លឺម៉ង់កាលពីខែមុន បានប្រាប់សមាជិកសភានៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃចន្ទថា ទីក្រុងម៉ូស្គូអាចបង្កទៅជាបញ្ហាអស្ថិរភាព លទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុប និងធ្វើឱ្យប៉ះពាល់ដល់អង្គការណាតូនៅពេលណាក៏បាន។ លោក Jager បាននិយាយថា៖យើងមិនត្រូវអង្គុយត្រឡប់មកវិញ ហើយសន្មត់ថា ការវាយប្រហាររបស់រុស្ស៊ីដែលអាចកើតមាន...
ភ្នំពេញ៖ សមាគមសិល្បករខ្មែរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកឧកញ៉ា សូវ សច្ចៈសម្បត្តិ និងលោកស្រី ដែលបានបរិច្ចាគថវិកាចំនួន ១ ០០០ដុល្លារអាមេរិក ចូលរួមឧបត្ថម្ភដល់មូលនិធិ«ទ្រទ្រង់ជនភៀសសឹក» តាមរយ:សមាគមសិល្បករខ្មែរ។ សមាគមសិល្បករខ្មែរ ជឿជាក់ថា កាយវិការដ៏ប្រពៃរបស់លោកឧកញ៉ា និងលោកស្រី ពិតជាបានឆ្លុះបញ្ចាំង ពីឆន្ទៈមនសិកាចូលរួម ការពារជាតិមាតុភូមិ ជាពិសេសរួមរំលែកការលំបាក របស់បងប្អូនជនភៀសសឹក៕
កំពង់ស្ពឺ៖ រថយន្តដឹកម្មករកម្មការិនីបុករះម៉ូត ៣គ្រឿង បណ្តាលឱ្យមនុស្សប្រុសស្រីរងបួសស្រាល លើផ្លូវជាតិលេខ ៥១.៥ ត្រង់ចំណុចផ្លូវបំបែកជាបួនភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។ សមត្ថកិច្ចស្រុកសំរោងទងបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហុីយុិនដាយ ពណ៍ស គ្មានផ្លាក់លេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ គេចខ្លួនក្រោយពេលកើតហេតុ (មានដឹកកម្មករកម្មការនីចំនួន៥០នាក់ ស្រី៣៥នាក់ មិនមានអ្នករបួស)...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា នៅកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក នៅទីក្រុងប៉េកំាងប្រទេសចិន ជាវេទិកាប្រមូលផ្តុំថ្នាក់ដឹកនាំនីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងដៃគូនានាមកពីប្រទេសជាង ១០០ ក្នុងទ្វីបទាំង៥ នៃពិភពលោក សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវ ដល់សហគមន៍ អន្តរជាតិ មេត្តាចូលរួមតាមដាន ឱ្យបានជិតដិតលើការអនុវត្តបទឈប់បាញ់ រវាងកម្ពុជា-ថៃ ដែលមានលក្ខណៈផុយស្រួយ ដើម្បីស្តារនូវសន្តិភាព...
ភ្នំពេញ៖ លោក TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)បានបង្ហាញក្តីសង្ឃឹមថា ស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃនឹងមានលក្ខណៈធូរស្រាលហើយនឹងវិលមកស្ថានភាពដូចដើមវិញ ។ លោកជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក TANAKA Akihiko នាថ្ងៃ១៣ តុលាថា សម្ដេចតេជោបានជម្រាបជូនប្រធាន JICA ពីស្ថានភាពព្រំដែន...
ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៥ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលឃុំ សម្រាប់ស្រុកតាលោសែនជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត លោក លោកស្រី តំណាងមន្ទីរអង្គភាពជុំវិញខេត្ត...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Kirill Dmitriev បាននិយាយថា ទីក្រុងមូស្គូ និង ទីក្រុងវ៉ាស៊ីនតោន បន្តចូលរួម ដោយផ្អែកលើកិច្ចព្រមព្រៀង ដែលសម្រេចបាននៅក្នុង កិច្ចប្រជុំកំពូល អាឡាស្កា បើទោះបីជាមានរបាយការណ៍មុននេះថា បេសកជនពិសេស របស់សហរដ្ឋអាមេរិក លោក Steve...
ភ្នំពេញ ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន ដោយឃាត់ខ្លួនជនល្មើសជនជាតិចិន ២នាក់ ជាមួយនឹងថ្នាំញៀនជាង ២គីឡូក្រាម ស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះ ធ្វើឡើងអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត បានលើកឡើងថា ការចូលរួមបង្កើនភាពទាក់ទាញ និងជំរុញកំណើនទេសចរណ៍កម្ពុជា គឺជាការទទួលខុសត្រូវរួមគ្នា ពីគ្រប់តួអង្គពាក់ព័ន្ធនៅក្នុងវិស័យទេសចរណ៍ ដោយរួមមានក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ, អាជ្ញាធរមូលដ្ឋាននៅថ្នាក់ក្រោមជាតិ, វិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍ ព្រមទាំងប្រជាពលរដ្ឋផងដែរ ។ ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំង ទីក្រុងស្អាត លើកទី៤...
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ មិនថាសិស្សដែលជាប់និទ្ទេសA និងមិនជាប់និទ្ទេសA និងសិស្សដែលប្រឡង ធ្លាក់ផងនោះ ត្រូវបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ឬជ្រើសរើសជំនាញ ណាមួយឱ្យច្បាស់លាស់ ដែលត្រូវនឹងទេពកោសល្យ និងឧបនិស្ស័យរបស់ខ្លួន។ ឧបនាយករដ្ឋមន្ត្រី ស សុខា...