ពោធិ៍សាត់ ÷ លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ នៅបរិវេណសាលាខេត្ត បានទទួលអំណោយពី Mr. Michael P.Eng Din និង Mrs. Michael...
ពោធិ៍សាត់ ៖ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ធាង សេង ពីនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត មកជាអភិបាលរង នៃគណៈអភិបាលស្រុកក្រគរ ។...
ភ្នំពេញ ៖ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញ បានបណ្តេញចេញជនជាតិវៀតណាមសរុបចំនួន ៣០នាក់ ស្រី១៣នាក់ តាមច្រកព្រំដែនអន្តរជាតិ បាវិត ក្រោយកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចជំនាញនៃគណៈបញ្ជាការ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្ថានទូតវៀតណាម»។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១១...
ភ្នំពេញ៖ នាយកគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្កោលទោសកងកម្លាំងសមត្ថកិច្ចថៃ ដែលបានឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា កាលពីព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ ហើយបានអំពាវនាវដល់សហគមន៍អន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មផ្សេងទៀតលើប្រទេសថៃ។ លោក តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) លើកឡើងថា...
បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និង ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានលើកទឹកចិត្ត ដល់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ ខិតខំសម្របសម្រួលដោះស្រាយការងារ ជីវភាពរស់នៅ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃវិញ ឲ្យបានទាន់ពេលវេលា។ ការលើកទឹកចិត្តរបស់ សម្ដេច ស...
នៅយប់ថ្ងៃទី៩ និងទី១០ ខែតុលា តាមម៉ោងក្នុងតំបន់ ពិធីអបអរសាទរខួបលើកទី៨០ នៃការបង្កើតគណបក្ស ពលករកូរ៉េខាងជើង បានប្រារព្ធឡើង នៅទីក្រុងព្យុងយ៉ាង ។ លោកLi Qiang សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជានាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមពិធីអបអរសាទរនេះ ព្រមទាំងទស្សនាការសម្តែងកីឡាកាយសម្ព័ន្ធ ជាក្រុមទ្រង់ទ្រាយធំ ការសម្តែងសិល្បៈ និងពិធីត្រួតពល...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើក្រុមហ៊ុនប្រេងភាគច្រើន គ្រប់គ្រងដោយរុស្ស៊ី NIS របស់ប្រទេសស៊ែប៊ី ត្រូវបានធ្វើឱ្យសកម្ម ដែលជំរុញឱ្យប្រទេសជិតខាង របស់ក្រូអាត បញ្ឈប់ការដឹកជញ្ជូនប្រេងឆៅ និងបង្កើនហានិភ័យ នៃការបិទរោងចក្រចម្រាញ់ប្រេង តែមួយគត់របស់ប្រទេសនេះ ។ ទីក្រុងវ៉ាស៊ីនតោនបាន ផ្តល់ការលើកលែងបណ្តោះអាសន្ន ជាច្រើនពីទីក្រុងបែលក្រាដពីការរឹតបន្តឹង ដែលបានដាក់ក្នុងខែមករាលើ NIS ដែលជាក្រុមហ៊ុន...
មណ្ឌលគិរីៈ មិនមែនជាការចៃដន្យឡើយ ដែលក្រសួងទេសចរណ៍ចង់ទាញយកអ្នកទេសចរណ៍រហូតដល់២លាន៩០មុឺននាក់នោះ។ក្រសួងគឺ មានគោលដៅច្បាស់លាស់ និងត្រៀមអភិវឌ្ឍន៍ ទឹកដីខេត្តមណ្ឌលគិរីដ៏ស្រស់បំព្រង អោយប្រែក្លាយទៅជាតំបន់អេកូទេសចរលំដាប់អន្តរជាតិនោះ។ក្រសួងមានគោលដៅច្បាស់លាស់និងបានរៀបចំផែនការជាចក្ខុវិស័យ ចំនួន៤ធំៗឯណោះ រួមទាំងការកំណត់តំបន់ភូមិភាគឦសាននេះអោយទៅជាប៉ូលសេដ្ឋកិច្ចទី៤ថែមទៀតផង ដោយរំពឹងនិងជោគជ័យ ត្រឹមឆ្នាំ២០៣៥។ ការលើកឡើងនេះនូវបន្ទាប់ពីក្រសួងទេសចរណ៍សហការជាមួយអាជ្ញាធរខេត្តមណ្ឌលគិរីបានរៀបចំសិក្ខាសាលាកម្រិតបច្ចេកទេសមួយ ដោយប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១០ខែតុលាឆ្នាំ២០២៥នៅក្រុងសែនមនោរម្យ ដើម្បីបូកសរុបវឌ្ឍនភាពវិស័យទេសចរណ៍ឆ្នាំ២០២១-២០៣៥។ លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រសាសន៍ថា សិក្ខាសាលាកម្រិតបច្ចេកទេសបូកសរុបវឌ្ឍនភាពនៃការអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី នាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ...
ភ្នំពេញ៖ ក្រុមសហជីពនៅកម្ពុជា បានថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពកងកម្លាំងសមត្ថកិច្ចថៃ ដែលបានឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដែលជាអំពើដ៏អាក្រក់ និងឃោរឃៅបំផុត។ កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ កងកម្លាំងសមត្ថកិច្ចថៃ ប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗជាច្រើន បានធ្វើសកម្មភាពរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដីដែលពួកគេបានព័ទ្ធរបងលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានន័យ ដែលជាអំពើឈ្លានពានលើអធិបតេយ្យភាព...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT របាយការណ៍ Euractiv រាយការណ៍ដោយដកស្រង់សម្តីអ្នកការទូតសហភាពអឺរ៉ុបមួយចំនួនថា រដ្ឋជាសមាជិកសហភាពអឺរ៉ុប ទំនងជាមិនអាចឈានដល់កិច្ចព្រមព្រៀងនយោបាយ នៅចុងខែនេះលើកញ្ចប់ប្រាក់កម្ចីចំនួន ១៧៥ពាន់លានអឺរ៉ូឬប្រមាណជា ១៩០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែនដែលផ្តល់ហិរញ្ញប្បទានដោយប្រាក់ចំណេញពីទ្រព្យសម្បត្តិរុស្ស៊ី ដែលបានបង្កកនោះទេ។ សំណើនេះត្រូវបានគេស្គាល់ថាជា ប្រាក់កម្ចីសំណង ត្រូវបានគាំទ្រដោយប្រទេសអាល្លឺម៉ង់ បារាំង និងបណ្តាប្រទេសអឺរ៉ុបខាងកើតមួយចំនួន ប៉ុន្តែប្រឈមមុខនឹងការតស៊ូយ៉ាងខ្លាំងពីបែលហ្ស៊ិក ដែលកាន់កាប់ទ្រព្យសម្បត្តិភាគច្រើន។មូលនិធិដ៏មានតម្លៃទាំងនេះត្រូវបានជាប់គាំង ក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិច បន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២។...