ភ្នំពេញ ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នឹងការរៀបចំព្រឹត្តការណ៍សម្លព្រុងបំពង់ឫស្សី ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃ៤ វិច្ឆិកា ស្អែកនេះ ។ សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥បានឲ្យដឹងថា ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យប្រពៃណីជាតិ និងបន្តរក្សាទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់ខ្មែរដែលមានតាំងពីយូរលង់មកហើយ ក៏ដូចជាផ្តល់ឱកាសជូនប្រពលរដ្ឋ...
ភ្នំពេញ ៖ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវយកចិត្តទុកដាក់បង្កើនស្មារតីចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បន្ដថា អ្នកបើកបរយានយន្ដត្រូវអនុវត្តវិធានការនានា ដូចជា ៖ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត, មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនជាតិវៀតណាមសរុប ៣៤នាក់បន្ថែមទៀត ត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។ យោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ...
កែប ៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតីប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២៥ ក្រោមយុទ្ធនាការ «សម្អាតអនាម័យបរិស្ថាន និងចែកធុងសំរាម» ជូនដល់មូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាម ព្រមទាំងសាលាឃុំ-សង្កាត់នៅទូទាំងខេត្តកែប ចំនួន ១៥៤ធុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានកោតសរសើរសម្តេច ទៀ បាញ់ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជាថា បានជួយជ្រោមជ្រែងក្នុងការការពារបូរណភាពទឹកកម្ពុជារហូតឈានទៅដល់ចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ។ យោងតាមសារលិខិតរបស់សម្តេចតេជោ ផ្ញើសារជូនពរខួបចម្រើនជន្មាយុរបស់ សម្តេចទៀ បាញ់ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ បានឱ្យដឹងថា ក្នុងឱកាសដ៏ប្រពៃនេះ សម្តេចតេជោលើកឡើងថា សម្តេច ទៀ បាញ់...
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានឯករាជ្យ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និងខណ្ឌចំការមន រាជធានីភ្នំពេញ។ ដើម្បីឱ្យការប្រារព្ធពិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ...
កំពង់ធំ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីចុះពិនិត្យជាក់ស្តែងលើសកម្មភាពចិញ្ចឹមកណ្តូបបន្ថែមពីលើមុខរបរប្រចាំថ្ងៃ របស់ប្រជាកសិករចំនួន៥៣គ្រួសារ នៅក្នុងភូមិទោង ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលបានចិញ្ចឹមចំនួនជិត១០០ទ្រុង ដើម្បីរកចំនូលបន្ថែមសម្រាប់ទ្រទ្រង់ដល់ជីវភាពប្រចាំថ្ងៃ។ សូមបញ្ជាក់ដែរថា ប្រជាពលរដ្ឋនៅក្នុងភូមិទោង ឃុំស្រឡៅ ក្រៅពីការប្រកបរបរធ្វើស្រែចំការ ឆ្លៀតពេលទំនេរក៏បាននាំគ្នាងាកមកចិញ្ចឹមកណ្តូបដើម្បីរកចំណូលបន្ថែម ដោយពួកគាត់អាចរកប្រាក់ចំណូលបានយ៉ាងតិចចន្លោះពី១លានរៀល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែត Euractiv បានរាយការណ៍ប្រភពពីយោធាថា ប្រទេសសមាជិកណាតូនឹងត្រូវការពេលជាច្រើនសប្តាហ៍ ដើម្បីដាក់ពង្រាយកងកម្លាំងទៅកាន់អ៊ុយក្រែន ក្នុងករណីមានការកើនឡើងនៃជម្លោះជាមួយរុស្ស៊ី។ ទីក្រុងមូស្គូបានប្រឆាំងយ៉ាងខ្លាំងចំពោះវត្តមានកងទ័ពណាតូនៅក្នុងអ៊ុយក្រែន ដោយនិយាយថា សេចក្តីប្រាថ្នារបស់ទីក្រុងគៀវ ដើម្បីចូលរួមជាមួយប្លុកនេះគឺជាមូលហេតុសំខាន់មួយនៃជម្លោះ។ ក្រសួងការបរទេសរុស្ស៊ីបានព្រមានថា វត្តមានរបស់កងកម្លាំងណាតូនៅក្នុងរដ្ឋជិតខាងអាចបង្កឱ្យមាន ការកើនឡើងហេតុការណ៍ដែលមិនអាចគ្រប់គ្រងបាន ជាមួយនឹងផលវិបាកដែលមិនអាចទាយទុកជាមុនបាន។ អ្នកនាំពាក្យរបស់កងកម្លាំងប្រដាប់អាវុធប៉ទុយហ្គាល់បានប្រាប់ Euractiv ថាការចល័តរថក្រោះឆ្លងកាត់ទ្វីបទាមទារការអនុញ្ញាតការទូតពីគ្រប់ប្រទេសដែលពួកគេឆ្លងកាត់។ អ្នកនាំពាក្យបាននិយាយទៀតថា ការដឹកជញ្ជូនឧបករណ៍ធុនធ្ងន់គឺជាប្រតិបត្តិការដឹកជញ្ជូនដ៏ស្មុគស្មាញ...
បរទេស៖ ការស្ទាបស្ទង់មតិរបស់វិស័យឯកជនបានបង្ហាញកាលពីថ្ងៃចន្ទថា សកម្មភាពរោងចក្ររបស់ប្រទេសចិនក្នុងខែតុលាបានពង្រីកក្នុងល្បឿនយឺត ខណៈដែលការបញ្ជាទិញថ្មី និងទិន្នផលទាំងពីរ មានតិចតួច ចំពេលមានការព្រួយបារម្ភអំពីពន្ធ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា RatingDog China General Manufacturing Purchasing Index (PMI) ដែលចងក្រងដោយ S&P...
ភ្នំពេញ ៖ រយៈពេល ១០ខែ ឆ្នាំ២០២៥នេះ កម្ពុជារកចំណូលបានជាង ៣៥លានដុល្លារ ដោយទទួលបានពីភ្ញៀវទេសចរ បរទេសជាង ៧៦ម៉ឺននាក់ ចូលទស្សនារមណីដ្ឋានអង្ករ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ នាពេលថ្មីៗនេះ បានឲ្យដឹងថា «ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរបរទេស បានចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន...