ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋនៅស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ នឹងទទួលបានអំពូលសូឡា(អំពូលភ្លើងទេវតា) បន្ថែមទៀត ដើម្បីបំភ្លឺក្នុងមូលដ្ឋាន តាមដងផ្លូវជាតិលេខ៣៧០ ចាប់ពីឃុំចក ឆ្ពោះមក ចំណុចកែងផ្លូវជាតិលេខ១១ ទីប្រជុំជនស្រុកអូររាំងឪ ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។ សូមបញ្ជាក់ថា អំពូលសូឡា ចំនួន៦១៤ បង្គោល ជាអំណោយរបស់ សម្តេចមហាបរធិបតី...
កណ្ដាល៖ ក្នុងនាមជាសេនាធិការ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្នាក់ក្រោមជាតិ និងរដ្ឋបាលខេត្តកណ្តាល មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល ក្រោមការដឹកនាំរបស់ លោក បូវី វង្សសានិត្យ បានយកចិត្តទុកដាក់ខ្ពស់ និងចាត់អោយ លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរទទួលបន្ទុកនិងក្រុមការងារ ក្នុងការងារថែទាំ បណ្តាញផ្លូវ ថ្នល់ ស្ពាន លូ និងសំណង់សិល្បការ្យនានា...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានការពារការជំរុញរបស់លោកឱ្យបន្តការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញដោយអួតថា ឃ្លាំងអាវុធរបស់អាមេរិកមានថាមពលគ្រប់គ្រាន់ ដើម្បី”បំផ្ទុះពិភពលោក ១៥០ ដង” ហើយអាមេរិកគួរតែត្រូវបានរក្សាតាមរយៈការសាកល្បងជាសកម្ម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍របស់ CBS ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ លោក Trump ត្រូវបានសួរថា...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានណែនាំរដ្ឋាភិបាលឱ្យបង្កើតយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ការជីកយករ៉ែ និងផលិតសារធាតុរ៉ែកម្រ, នេះបើយោងតាមការណែនាំដែលបានចេញផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំងកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្រោមបទបញ្ជានេះ គណៈរដ្ឋមន្ត្រីត្រូវតែអនុម័តនៅខែធ្នូ នូវ “ផែនទីបង្ហាញផ្លូវ” លម្អិតសម្រាប់វិស័យនេះ ដែលមានសារៈសំខាន់សម្រាប់បច្ចេកវិទ្យាទំនើបបំផុត រាប់ចាប់ពីសារធាតុសម្រាប់ផលិតទូរស័ព្ទដៃ រហូតដល់ប្រព័ន្ធសព្វាវុធ។...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានហៅការអះអាងថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ត្រូវបានជំរុញដោយការគំរាមកំហែងនុយក្លេអ៊ែរ ដែលជិតមកដល់ថាជា “ការភូតកុហកដ៏អាក្រក់”។ លោកបានធ្វើការកត់សម្គាល់នៅលើ X ដោយថា ការអះអាងនេះត្រូវបាន “បដិសេធយ៉ាងពេញលេញ” ដោយអគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi...
មូស្គូ៖ កងកម្លាំងយោធារុស្ស៊ី បានបើកការវាយប្រហារសម្របសម្រួលប្រឆាំងនឹងសហគ្រាសឧស្សាហកម្មយោធា និងទីតាំងឧស្ម័ន និងថាមពលរបស់អ៊ុយក្រែន នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។ ការវាយប្រហារបានចាប់ផ្តើមនៅយប់ថ្ងៃអាទិត្យ ហើយបន្តរហូតដល់ថ្ងៃចន្ទ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្ថែមថា ខ្លួនបានប្រើប្រាស់ “អាវុធរយៈចម្ងាយឆ្ងាយ ដែលមានភាពជាក់លាក់ខ្ពស់ រួមទាំងប្រព័ន្ធបាញ់ចេញពីដី និងអាកាសដូចជាមីស៊ីលបាលីស្ទិកល្បឿនលឿនជាងសំឡេង ‘Kinzhal’ និងយន្តហោះគ្មានមនុស្សបើកប្រយុទ្ធ”។ ក្រសួងបានឧ្យដឹងថា “ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានយោធា និងមូលដ្ឋានជួសជុលសម្រាប់អាវុធ និងឧបករណ៍យោធារបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន” ក៏ត្រូវបានកំណត់គោលដៅនៅក្នុងការវាយប្រហារនេះផងដែរ។...
ហ្គាហ្សា៖ មន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែលម្នាក់បានឧ្យដឹងថា អ៊ីស្រាអែលបានបដិសេធសំណើរបស់អ្នកសម្របសម្រួលក្នុងការអនុញ្ញាតឱ្យពួកសកម្មប្រយុទ្ធប្រហែល ២០០នាក់ចេញពីផ្លូវរូងក្រោមដីដោយសុវត្ថិភាពនៅភាគខាងត្បូងហ្គាហ្សា ហើយត្រឡប់ទៅតំបន់ ដែលមិនត្រូវបានគ្រប់គ្រងដោយយោធាអ៊ីស្រាអែល។ មន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែលម្នាក់បានប្រាប់ស៊ីនហួដោយសុំមិនបញ្ចេញឈ្មោះថា ពួកសកម្មប្រយុទ្ធ ដែលលាក់ខ្លួននៅក្នុងផ្លូវរូងក្រោមដីមួយក្នុងទីក្រុងរ៉ាហ្វា នៅពីក្រោយ “ខ្សែពណ៌លឿង” ដែលសម្គាល់តំបន់ដកថយរបស់កងទ័ពអ៊ីស្រាអែលក្រោមកិច្ចព្រមព្រៀងឈប់បាញ់បច្ចុប្បន្ន “ត្រូវតែចុះចាញ់ និងត្រូវជាប់គុក ឬត្រូវសម្លាប់”។ ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅព្រឹកថ្ងៃចន្ទ បន្ទាប់ពីកំណត់អត្តសញ្ញាណពួកសកម្មប្រយុទ្ធដែលត្រូវបានចោទប្រកាន់ថា បានឆ្លងកាត់ “ខ្សែពណ៌លឿង” និងបង្ក...