តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានហៅការអះអាងថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ត្រូវបានជំរុញដោយការគំរាមកំហែងនុយក្លេអ៊ែរ ដែលជិតមកដល់ថាជា “ការភូតកុហកដ៏អាក្រក់”។ លោកបានធ្វើការកត់សម្គាល់នៅលើ X ដោយថា ការអះអាងនេះត្រូវបាន “បដិសេធយ៉ាងពេញលេញ” ដោយអគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi...
មូស្គូ៖ កងកម្លាំងយោធារុស្ស៊ី បានបើកការវាយប្រហារសម្របសម្រួលប្រឆាំងនឹងសហគ្រាសឧស្សាហកម្មយោធា និងទីតាំងឧស្ម័ន និងថាមពលរបស់អ៊ុយក្រែន នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។ ការវាយប្រហារបានចាប់ផ្តើមនៅយប់ថ្ងៃអាទិត្យ ហើយបន្តរហូតដល់ថ្ងៃចន្ទ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្ថែមថា ខ្លួនបានប្រើប្រាស់ “អាវុធរយៈចម្ងាយឆ្ងាយ ដែលមានភាពជាក់លាក់ខ្ពស់ រួមទាំងប្រព័ន្ធបាញ់ចេញពីដី និងអាកាសដូចជាមីស៊ីលបាលីស្ទិកល្បឿនលឿនជាងសំឡេង ‘Kinzhal’ និងយន្តហោះគ្មានមនុស្សបើកប្រយុទ្ធ”។ ក្រសួងបានឧ្យដឹងថា “ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានយោធា និងមូលដ្ឋានជួសជុលសម្រាប់អាវុធ និងឧបករណ៍យោធារបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន” ក៏ត្រូវបានកំណត់គោលដៅនៅក្នុងការវាយប្រហារនេះផងដែរ។...
ហ្គាហ្សា៖ មន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែលម្នាក់បានឧ្យដឹងថា អ៊ីស្រាអែលបានបដិសេធសំណើរបស់អ្នកសម្របសម្រួលក្នុងការអនុញ្ញាតឱ្យពួកសកម្មប្រយុទ្ធប្រហែល ២០០នាក់ចេញពីផ្លូវរូងក្រោមដីដោយសុវត្ថិភាពនៅភាគខាងត្បូងហ្គាហ្សា ហើយត្រឡប់ទៅតំបន់ ដែលមិនត្រូវបានគ្រប់គ្រងដោយយោធាអ៊ីស្រាអែល។ មន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែលម្នាក់បានប្រាប់ស៊ីនហួដោយសុំមិនបញ្ចេញឈ្មោះថា ពួកសកម្មប្រយុទ្ធ ដែលលាក់ខ្លួននៅក្នុងផ្លូវរូងក្រោមដីមួយក្នុងទីក្រុងរ៉ាហ្វា នៅពីក្រោយ “ខ្សែពណ៌លឿង” ដែលសម្គាល់តំបន់ដកថយរបស់កងទ័ពអ៊ីស្រាអែលក្រោមកិច្ចព្រមព្រៀងឈប់បាញ់បច្ចុប្បន្ន “ត្រូវតែចុះចាញ់ និងត្រូវជាប់គុក ឬត្រូវសម្លាប់”។ ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅព្រឹកថ្ងៃចន្ទ បន្ទាប់ពីកំណត់អត្តសញ្ញាណពួកសកម្មប្រយុទ្ធដែលត្រូវបានចោទប្រកាន់ថា បានឆ្លងកាត់ “ខ្សែពណ៌លឿង” និងបង្ក...