ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ចំពោះបញ្ហាកំហុសទិន្នន័យក្នុងឯកសារអត្តសញ្ញាណកម្ម ប្រជាពលរដ្ឋ អាចដាក់ពាក្យស្នើសុំកែតម្រូវ នៅសាលាក្រុង ស្រុក ខណ្ឌ ឬមក នាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយផ្ទាល់បាន។ ការឲ្យដឹងរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្ទាប់ពីមានហ្វេសប៊ុកមួយឈ្មោះ Son Sophy បានសរសេរថា «ខ្ញុំឆ្ងល់ថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Andrey Belousov បាននិយាយថាប្រទេសរុស្ស៊ីត្រូវតែត្រៀមលក្ខណៈសម្រាប់ការសាកល្បងនុយក្លេអ៊ែរក្នុងទ្រង់ទ្រាយពេញលេញ ដើម្បីឆ្លើយតបទៅនឹងផែនការរបស់សហរដ្ឋអាមេរិកក្នុងការចាប់ផ្តើមកម្មវិធីរបស់ខ្លួនឡើងវិញ។ លោកBelousov បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយកាលពីថ្ងៃពុធថា ទីក្រុងមូស្គូ ត្រូវតែឆ្លើយតបទៅនឹងជំហានរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធានាសន្តិសុខរបស់រុស្ស៊ី។ វាគឺជាការចាំបាច់ដើម្បីចាប់ផ្តើមរៀបចំសម្រាប់ការសាកល្បងនុយក្លេអ៊ែរពេញលេញជាបន្ទាន់ ។ លោក Putin បានឆ្លើយតបដោយបញ្ជាក់ជាថ្មីថា...
បរទេស: លោក Sean Duffy រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា លោកនឹងបញ្ជាឱ្យកាត់បន្ថយជើងហោះហើរចំនួន 10% នៅតាមអាកាសយានដ្ឋានសំខាន់ៗចំនួន 40 របស់សហរដ្ឋអាមេរិក ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពនៃការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ខណៈដែលការបិទទ្វាររបស់រដ្ឋាភិបាលបានឈានដល់ថ្ងៃទី 36 ជាប់ៗគ្នា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ផែនការដ៏ខ្លាំងក្លានេះបានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ខិតខំប្រឹងប្រែងកាត់បន្ថយជើងហោះហើរយ៉ាងច្រើនក្នុងរយៈពេលត្រឹមតែ...
មណ្ឌលគិរី៖ ប្រជាពលរដ្ឋជាច្រើននៅតាមបណ្តោយផ្លូវជនបទមួយក្នុងភូមិអូររណា ឃុំស្រែខ្ទុម និងភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនារដូវកាលប្រមូលផលដំឡូងមីនេះ បានបង្ហាញការព្រួយបារម្ភចំពោះស្ថានភាពស្ពានថ្មមួយស្ថិតក្នុងភូមិអូររណា ដែលបច្ចុប្បន្នកំពុងត្រូវបានឡានដឹកដំឡូងមីមានទម្ងន់ធ្ងន់ច្រើនតោន ប្រើប្រាស់ឆ្លងកាត់ជារៀងរាល់ថ្ងៃ។ ប្រជាពលរដ្ឋបានឲ្យដឹងថា ស្ពានថ្មនោះត្រូវបានសង់ឡើងរយៈពេលជាយូរមកហើយនិងអាចទ្រទម្ងន់បានតែ២០តោនចុះក្រោមប៉ុណ្ណោះ ។ តាមការបញ្ជាក់ពីពលរដ្ឋដែល សុំមិនបញ្ចេញឈ្មោះរៀបរាប់ថា រៀងរាល់វេលាស្ងាត់គាត់តែងឃើញរថយន្តវេអង ដែលផ្ទុកដំឡូងប្រហែល៣០តោន បូកទាំងទម្ងន់ឡាន២០តោនទៀតនោះគឺសរុប៥០តោនឯណោះ បើកពីលើស្ពានអូរង៉ាននេះ។តើស្ពានថ្មដ៏តូចមួយនេះ អាចនៅបម្រើការប្រើប្រាស់របស់ពលរដ្ឋបានប៉ុន្មានទៀតទៅ?ប៉ុន្មានថ្ងៃមុន ស្ពានដែកបាឡេនៅចំណុច១១៥ស្រុកស្នួលត្រូវរថយន្តវេអង ដឹកដំឡូងដូចគ្នានេះបង្ករអោយបាក់រួចហើយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធថា លោកអាចនឹងចាប់ផ្តើមធ្វើការសិក្សាទៅលើផែនការរំសាយអាវុធនុយក្លេអ៊ែរ ក្នុងពេលដំណាលគ្នាជាមួយរុស្ស៊ី និងចិន។ កាលពីសប្តាហ៍មុន លោកបានបញ្ជាឲ្យក្រសួងសង្គ្រាមចាប់ផ្តើមការត្រៀមខ្លួនសម្រាប់ការធ្វើតេស្តនុយក្លេអ៊ែរ ដោយអះអាងថាសហរដ្ឋអាមេរិកគឺជា ប្រទេសតែមួយគត់ដែលមិនសាកល្បងអាវុធប្រល័យលោកមួយនេះតាំងពីយូរមកហើយោ។ ជាការឆ្លើយតប រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrey Belousov បានស្នើឱ្យចាប់ផ្តើមការត្រៀមលក្ខណៈសម្រាប់ការសាកល្បងនុយក្លេអ៊ែរពេញលេញដូចគ្នាដែរ។ ប្រធានាធិបតីរុស្ស៊ី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានចេញផ្សាយថាអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergey Shoigu បាននិយាយលើកឡើងអំពី រដ្ឋលោកខាងលិចថាមានការស្ទាក់ស្ទើរក្នុងការដោះស្រាយជាមួយនឹងការកកើតឡើងនៃពិភពលោកពហុប៉ូល។ ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ប្រធានក្រុមប្រឹក្សាសន្តិសុខតំណាងឱ្យសមាជិកនៃរដ្ឋឯករាជ្យ ឬហៅកាត់ថាCIS នៅទីក្រុងមូស្គូកាលពីថ្ងៃពុធ លោក Shoigu បានមានប្រសាសថា ដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ប្រវត្តិសាស្ត្របានចាប់ផ្តើមហើយ គឺជាយុគសម័យនៃពិភពលោកពហុប៉ូល ។ លោកបានបន្ថែមថា ទោះជាយ៉ាងណារដ្ឋលោកខាងលិច ៖មិនបានត្រៀមខ្លួនដើម្បីទទួលយករឿងនេះទេ។ ពួកគេកំពុងឈរលើគោលនយោបាយរបស់ខ្លួនលើប្រព័ន្ធអាណានិគមដែលលែងប្រើប្រាស់ទៅហើយ។...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា លក់ស្រែចូលបា អូរស្រីខ្មៅ និងអនិច្ចាអ្នកស្រែ… ។ ក្នុងនោះក្រុមគ្រួសាររបស់លោកសង្ឃឹមថា លោកទទួលបានការឧបត្ថម្ភ និងយកចិត្តទុកដាក់បន្ថែម ពីថ្នាក់ដឹកនាំ...
ភ្នំពេញ ៖ ក្រសួងការពារជាតិបានប្រកាសថា ថ្ងៃទី៦ វិច្ឆិកានេះគឺជាថ្ងៃទី១០០ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។...
ភ្នំពេញ ៖ ព្យុះទី២៥ឈ្មោះ កាលម៉េហ្គី (Kalmaegi)T2525 មានទីតាំងនៅសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះសង្ឃរា ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើសមុទ្រអានដាមម៉ែន សមុទ្រចិនខាងត្បូង សមុទ្រកម្ពុជា អាងទន្លេមេគង្គ និងលើកម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មានភ្លៀងធ្លាក់លាយឡំដោយផ្គររន្ទះបន្តិចបន្តួចផងដែរ៕
ព្រុយណេ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ប្រទេសកម្ពុជានៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១៥នេះ ទទួលបានពានរង្វាន់អង្គភាពឆ្នើមផ្នែកនវានុវត្តន៍ស្ដីពី “ការដាក់ឯកសារទាមទារតាវកាលិកតាមរយៈកម្មវិធីទូរស័ព្ទ (Online Benefit Claim through NSSF Member App)” ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤២ នៅប្រទេសព្រុយណេ។ លោកបណ្ឌិត ហេង...