បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានបោះឆ្នោតគាំទ្រ សេចក្តីសម្រេច របស់សហរដ្ឋអាមេរិក ដើម្បីដកទណ្ឌកម្ម លើប្រធានាធិបតីស៊ីរី Ahmed al-Sharaa មុនពេលដំណើរទស្សនកិច្ច របស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ។ សេចក្តីសម្រេចដែលព្រាង ដោយសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ក៏បានលុបចោលទណ្ឌកម្មលើរដ្ឋមន្ត្រីមហាផ្ទៃស៊ីរី Anas Khattab...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណ ចំពោះ ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងកងកម្លាំង គ្រប់ប្រភេទ បានបំពេញភារកិច្ច និងការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស បានយ៉ាងល្អប្រសើរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក រយៈពេល ៣ថ្ងៃ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៧...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានឧ្យដឹងថា ទីក្រុងមូស្គូ នឹងត្រូវបង្ខំចិត្តចាត់វិធានការ ដើម្បីឆ្លើយតបទៅនឹងការធ្វើតេស្តនុយក្លេអ៊ែរ ដែលធ្វើឡើងដោយប្រទេសដទៃទៀត។ លោក ពូទីន បានឧ្យដឹងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីថា “ត្រលប់ទៅក្នុងសុន្ទរកថាឆ្នាំ២០២៣ របស់ខ្ញុំទៅកាន់សភាទាំងពីរ ខ្ញុំបានកត់សម្គាល់ថា ប្រសិនបើសហរដ្ឋអាមេរិក ឬរដ្ឋភាគីផ្សេងទៀតនៃសន្ធិសញ្ញាពាក់ព័ន្ធបានធ្វើតេស្តបែបនេះ រុស្ស៊ីនឹងត្រូវចាត់វិធានការឆ្លើយតបសមាមាត្រ”។ លោកបានណែនាំក្រសួងការបរទេស និងការពារជាតិរបស់រុស្ស៊ី និងនាយកដ្ឋានពាក់ព័ន្ធផ្សេងទៀតឱ្យដាក់សំណើលើលទ្ធភាពនៃការរៀបចំសម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរ។...
ហាណូយ៖ ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា វៀតណាម បានកត់ត្រាអតិរេកពាណិជ្ជកម្មចំនួន ១៩,៥៦ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៥។ ចំណូលនាំចេញរបស់ប្រទេសនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣៩១ ពាន់លានដុល្លារ កើនឡើង ១៦,២ ភាគរយធៀបនឹងឆ្នាំមុន។ ការនាំចូលបានកើនឡើង ១៨,៦ ភាគរយដល់ ៣៧១,៤៤ ពាន់លានដុល្លារ។ នៅក្នុងនោះដែរ ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា...
ព្យុងយ៉ាង៖ ក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅថ្ងៃព្រហស្បតិ៍នេះននបានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការដាក់ទណ្ឌកម្មឯកតោភាគីលើប្រទេសនេះ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)។ លោក Kim Un Chol អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាមេរិកនៃក្រសួងការបរទេសត្រូវបានដកស្រង់សម្តីនៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានមួយថា “ថ្មីៗនេះ រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មផ្តាច់មុខរបស់ខ្លួនលើកូរ៉េខាងជើង ដែលជាលើកទី៥ នៃប្រភេទរបស់ពួកគេចាប់តាំងពីការចូលកាន់តំណែង”។ លោកបានលេីកឡេីងថា រដ្ឋបាលសហរដ្ឋអាមេរិកបច្ចុប្បន្នបានបង្ហាញពី “ចេតនាអរិភាពដែលមិនប្រែប្រួលរបស់ខ្លួន ចំពោះកូរ៉េខាងជើង ម្តងទៀតតាមរបៀបដែលធ្លាប់ស្គាល់ និងប្រពៃណី”...
បាត់ដំបង ៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថាក្នុងរយៈពេលបីថ្ងៃមានភ្ញៀវទេសចរ ប្រមាណជាង១២ម៉ឺននាក់ បានមកដើរលេងកំសាន្ត និងស្នាក់នៅក្នុងខេត្តបាត់ដំបង ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី០៤ ដល់ ថ្ងៃទី០៦ខែវិច្ឆិកា ឆ្នាំ២០២៥ ។ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ផ្តល់របាយការណ៍លម្អិតបន្ថែមឱ្យដឹងថា ចំនួនភ្ញៀវមកលេងខេត្តបាត់ដំបងក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូករយៈពេលបីថ្ងៃសរុបចំនួន១២៣,៩៥៥...
កំពង់ស្ពឺ៖ លោក រស់ សុខ ប្រធានមន្ទីរ ទេសចរណ៍ខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ភ្ញៀវទេសចរមកលេងដើរលេងកំសាន្ត តាមរមណីដ្ឋាន និងសហគមន៍ទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺ រយ:ពេល ៣ថ្ងៃ ថ្ងៃទី៤,៥,៦ ខែវិច្ឆិកាឆ្នាំ២០២៥. មានភ្ញៀវទេសចរណ៍សរុបប្រមាណ ៦៤,៦៥០នាក់ ប្រៀបធៀប ឆ្នាំ...