រសៀលថ្ងៃទី ៩ ខែវិច្ឆិកា លោកXi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកស្រី Kirsty Coventry ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិនិងលោក Bach ប្រធានកិត្តិយសពេញមួយជីវិត ដែលអញើ្ជញចូលរួមពិធីបើកការប្រកួតកីឡាជាតិចិនលើកទី១៥នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ Baiyun ក្រុង Guangzhou ប្រទេសចិន។ លោក Xi Jinping បានលើកឡើងថា ការប្រកួតកីឡាជាតិចិនជាការប្រកួតកីឡាចម្រុះ ដែលមានទ្រង់ទ្រាយធំបំផុតនិងកម្រិតខ្ពស់បំផុត របស់ប្រទេសចិន។ការប្រកួតកីឡាលើកនេះ ត្រូវរួមគ្នារៀបចំដោយតំបន់ទាំង៣ គឺ ក្វាងទុង ហុងកុងនិងម៉ាកាវ ។ មហាតំបន់ឈូងសមុទ្រក្វាងទុង ហុងកុងនិងម៉ាកាវជាតំបន់មួយក្នុងចំណោមតំបន់ ដែលមានកម្រិតបើកចំហខ្ពស់បំផុត និងមានសេដ្ឋកិច្ចយ៉ាងរស់រវើកបំផុត នៅក្នុងប្រទេសចិន ។ ការជំរុញការកសាងមហាតំបន់ឈូង សមុទ្រក្វាងទុង ហុងកុងនិងម៉ាកាវ គឺដើម្បីបង្កើតជាមូលដ្ឋានគាំទ្រយុទ្ធសាស្ត្រសម្រាប់និម្មាបនកម្មអភិវឌ្ឍន៍ថ្មីរបស់ប្រទេសចិន តំបន់គំរូនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងតំបន់ឈានមុខសម្រាប់ការធ្វើទំនើបកម្ម តាមបែបផែនចិន ជឿជាក់ថា ការប្រកួតកីឡាជាតិលើកនេះមិនគ្រាន់តែអាចបញ្ជាក់ពីសមិទ្ធផលថ្មីៗនៃការអភិវឌ្ឍកីឡារបស់ប្រទេសចិនក្នុងយុគសម័យថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបង្ហាញពីទិដ្ឋភាពដ៏អស្ចារ្យនៃការធ្វើទំនើបកម្មតាមបែបផែនចិននៅក្នុងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវផងដែរ ។ ជាការឆ្លើយតប លោកស្រី Kirsty Coventry និងលោក Bach បានលើកឡើងថា ប្រទេសចិនអនុវត្តយ៉ាងសកម្មនូវស្មារតីអូឡាំពិក ហើយរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍ នៃបុព្វហេតុអូឡាំពិកអន្តរជាតិ ជឿងជាក់ថា ការប្រកួតកីឡាជាតិចិនលើកនេះ នឹងជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ហើយមុខជានឹងជំរុញឱ្យបុព្វហេតុកីឡារបស់ប្រទេសចិន ទទួលបានការអភិវឌ្ឍថ្មីជាមិនខាន ៕
ក្នុងបរិបទដែលសេដ្ឋកិច្ចសកល កំពុងប្រឈមមុខនឹងការកើនឡើង នៃភាព មិនប្រាកដប្រជា និងនិន្នាការគាំពារនិយម ការបើកពិព័រណ៍ នាំចូលអន្តរជាតិចិន លើកទី៨ (CIIE) នៅទីក្រុងសៀងហៃ គឺជាការបញ្ជាក់ឱ្យឃើញថា ប្រទេសចិននៅតែជាក្បាលម៉ាស៊ីនមួយដ៏សំខាន់ ក្នុងការជំរុញពាណិជ្ជកម្មសកល ក៏ដូចជាពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាវេទិកាតាំងបង្ហាញផលិតផលទេ តែជាសាក្ខីភាព នៃការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសចិន ក្នុងការចូលរួមយ៉ាងសកម្ម...
ក្នុងអំឡុងពេល ចុះត្រួតពិនិត្យការងារ នៅខេត្ត Guangdong លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានលើកឡើងថា ខេត្តGuangdongជាតំបន់ត្រួសត្រាយផ្លូវ តំបន់ជួរមុខគេ និងតំបន់ពិសោធន៍ នៃកំណែទម្រង់ និង ការបើកចំហ ចាំបាច់ត្រូវតែរៀនសូត្រ ឃោសនាផ្សព្វផ្សាយ និង អនុវត្តអោយស៊ីជម្រៅ នូវស្មារតី...