Richmond, Virginia៖ នៅរស់សេសសល់ពីការកាប់សម្លាប់ ធ្វើទារុណកម្ម អត់ឃ្លាន នៃបបវាលពិឃាតខ្មែរក្រហម ពលរដ្ឋខ្មែរអាមេរិកាំង លោក អឿ សុវណ្ណ បានឆ្លងកាត់ជីវិតសោកសៅ ប៉ុន្តែវាមិនបានក្លាយជាឧបសគ្គដ៏ស្រួចស្រាវ បិទបាំងរារាំង ការខិតប្រឹងប្រែងកសាងជីវិតថ្មី លើទឹកដីសហរដ្ឋអាមេរិកឯនាយសមុទ្រនោះឡើយ។ លោក សុវណ្ណ ដែលបានតាំងទីលំនៅថ្មី ដោយមានថវិកាត្រឹមតែ៥ដុល្លារជាប់ខ្លួនក៏ដោយ លោកបានប្រឹងប្រែងខ្នះខ្នែង ជំនះគ្រប់ឧបសក្គទាំងភាសា ទាំងជីវិតថ្មីជាមួយម្តាយម៉េម៉ាយ...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឲ្យដឹងថា ជនស៊ីវិល ៣រូបដែលរងរបួសដោយសារតែភាគីថៃបើកការបាញ់ប្រហារមកលើកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ៕
ដើម្បីរំលឹកខួបលើកទី៨០ នៃការស្តារអធិបតេយ្យភាពតំបន់តៃវ៉ាន់មកវិញ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានចាក់ផ្សាយភាពយន្តឯកសារចំនួនប្រាំភាគស៊េរី«ការស្តារអធិបតេយ្យភាពដែនដីឡើងវិញ-រំលឹកខួប៨០ ឆ្នាំនៃការស្តារអធិបតេយ្យភាពតំបន់តៃវ៉ាន់ឡើងវិញ»។ អ្នកយកព័ត៌មាន CMG បានយកបទសម្ភាសន៍ជាមួយក្រុមគ្រួសារនិងសាច់ញាតិរបស់វីរបុរសដែលពលីជីវិតក្នុងសង្គ្រាមប្រឆាំងជប៉ុន និងបញ្ញវន្តរាប់សិបនាក់ ដោយចាក់ផ្សាយជាលើកដំបូងនូវវីដេអូប្រវត្តិសាស្ត្រដ៏មានតម្លៃជាច្រើន ដែលបង្ហាញយ៉ាងច្បាស់អំពីស្មារតីស្នេហាជាតិ និងសុចរិតភាពជាតិរបស់ជនរួមជាតិតៃវ៉ាន់ ដែលមិនខ្លាចការពលីជីវិត ប្រឆាំងនឹងការឈ្លានពានពីបរទេស និងការពារមាតុភូមិរបស់ខ្លួន។ បន្ទាប់ពីការចាក់ផ្សាយ ភាពយន្តឯកសារស៊េរីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយជាច្រើនក្នុងតំបន់តៃវ៉ាន់របស់ប្រទេសចិន និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយនៅក្នុងសង្គមតៃវ៉ាន់។ ជនរួមជាតិតៃវ៉ាន់ជាច្រើនបានប្រាប់អ្នកយកព័ត៌មានថា ភាពយន្តឯកសារស៊េរីនេះបានប្រើឯកសារប្រវត្តិសាស្រ្តពិតមកច្រានចោលយ៉ាងខ្លាំងក្លាចំពោះពាក្យសម្តីខុសឆ្គង ដូចជាថា «ស្ថានភាពរបស់តៃវ៉ាន់មិនទាន់កំណត់នោះឡើយ» ។ អ្នកលេងអ៊ីនធឺណិតតៃវ៉ាន់ជាច្រើនបានអំពាវនាវឱ្យដាក់បញ្ចូលខ្លឹមសារពិតដែលបង្ហាញនៅក្នុងភាពយន្តឯកសារទាំងនេះទៅក្នុងសៀវភៅរៀន។...
ថ្ងៃទី១២ ខែវិច្ឆិកា លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានផ្ញើសារអបអរសាទរចំពោះការបើកសិក្ខាសាលាស្តីពីទ្រឹស្តីបក្សទាំងពីរចិននិងវៀតណាមលើកទី២០។ ថ្លែងក្នុងសារលិខិត លោកស៊ី ជីនភីងបានសង្កត់ធ្ងន់ថា សិក្ខាសាលាស្តីពីទ្រឹស្តីបក្ស ទាំងពីរចិននិងវៀតណាមគឺជាវេទិកាដ៏សំខាន់សម្រាប់ការសន្ទនានិងការផ្លាស់ប្តូរនៃគណបក្សទាំងពីរចិននិងវៀតណាម ដែលបានដើរតួនាទីវិជ្ជមានក្នុងការពង្រឹងចំណងមិត្តភាពនិងទំនុកចិត្តទៅវិញទៅមក ព្រមទាំងជំរុញគំនិតឯកភាពរួម និងការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងវៀតណាម។ សង្ឃឹមថា ភាគីទាំងពីរចិននិងវៀតណាមមិនបំភ្លេចគោលបំណងដើម ប្រកាន់ខ្ជាប់ប្រពៃណីនិងនវានុវត្តន៍ បន្តពង្រឹងការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាស្តីពីបទពិសោធអភិបាលកិច្ចជាតិ ព្រមទាំងធ្វើការស្រាវជ្រាវពីទ្រឹស្តីនិងការផ្លាស់ប្តូរពីវិជ្ជាជំនាញ ដើម្បីរួមគ្នាធ្វើឱ្យស៊ីជម្រៅនូវការយល់ដឹងពីក្រឹត្យក្រុមស្តីពីការកាន់អំណាចនៃបក្សកុម្មុយនីស្ត ក៏ដូចជាក្រឹត្យក្រុមនៃការកសាងសង្គមនិយម...
នៅថ្ងៃទី១២ ខែវិច្ឆិកា ក្នុងឱកាសដែលព្រះអង្គម្ចាស់ Felipeទី៦ ព្រះមហាក្សត្រនៃប្រទេសអេស្ប៉ាញយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោក Álvarez រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ បានចុះហត្ថលេខាលើ«អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលភាពយន្តនិងសិល្បៈសោតទស្សន៍អេស្ប៉ាញ» នៅទីក្រុងប៉េកាំង។ លោក Xi Jinping ប្រធានរដ្ឋចិននិងព្រះអង្គម្ចាស់ Felipe ទី៦...
ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសវនាការជាមួយព្រះអង្គម្ចាស់ Felipeទី៦ព្រះមហាក្សត្រនៃប្រទេសអេស្ប៉ាញ។ លោក Xi Jinping បានស្វាគមន៍ព្រះអង្គម្ចាស់ Felipeទី៦ ដែលយាងមកបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន ដោយគូសបញ្ជាក់ថាប្រទេសចិននិងអេស្ប៉ាញសុទ្ធតែមានវប្បធម៌និងប្រវត្តិសាស្រ្តដ៏យូរលង់ ។ បន្ទាប់បានបង្កើតទំនាក់ទំនងការទូតអស់រយៈពេលជាង៥០ឆ្នាំមក ប្រទេសទាំងពីរបានបង្កើតជាគំរូដែលប្រទេសមានប្រវត្តិសាស្រ្តនិងវប្បធម៌ខុសគ្នា ប្រព័ន្ធសង្គមខុសគ្នាតែអាចរួមរស់ដោយសុខដុមរមនានិងស្វែងរកការអភិវឌ្ឍរួម ក៏ដូចជាដើរតួនាទីដ៏សំខាន់ក្នុងការជំរុញការបើកទូលាយនិងកិច្ចសហប្រតិបត្តិការសកល និងគាំពារយុត្តិធម៌អន្តរជាតិ។ ប្រទេសចិនរីករាយធ្វើការជាមួយអេស្ប៉ាញ ពួតដៃគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលប្រកបដោយកម្លាំងនិងធឹងខាងយុទ្ធសាស្រ្ត...
មេបញ្ជាការកងទ័ពអាកាសថៃថា យន្តហោះចម្បាំង F-16 ត្រៀមខ្លួន ២៤ម៉ោង លើ២៤ម៉ោង រដ្ឋមន្ត្រីការបរទេសចិន អំពាវនាវឲ្យមានការបង្កើន ទំនាក់ទំនងកាន់តែមានស្ថេរភាព ជាមួយនឹងកាណាដា សហរដ្ឋអាមេរិក នឹងត្រូវទូទាត់លុយមួយចំនួន ដើម្បីឲ្យអាហ្វ្រិក ទទួលយកពលរដ្ឋនិរទេស ចេញពីអាមេរិក វេណេហ្ស៊ុយអេឡា រៀបចំ “ការដាក់ពង្រាយកម្លាំង” យ៉ាងសន្ធឹកសន្ធាប់ រួមទាំងមីស៊ីល ក្នុងករណីមានការ វាយប្រហារ...
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងស្រុកពោធិ៍រៀង និងនិយាយជារួម សម្រាប់អ្នកដំណើរទូទៅ មេត្តាបើកបរគោរពច្បាប់ចរាចរណ៍ និងបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា។ ការអំពាវនាវរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ប្រវែង ៨ ៨០៩ម៉ែត្រ បង្គោលអំពូលសូឡា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការតាមរយៈស្ថានទូតថៃ ប្រចាំនៅទីក្រុងភ្នំពេញ ហើយនឹងចាត់វិធានការសមស្រប ដើម្បីតាមដាន រួមទាំងការស៊ើបអង្កេតនៅនឹងកន្លែងអំពីការបាញ់សម្លាប់ជនស៊ីវិលខ្មែរម្នាក់ នៅភូមិព្រៃចាន់។ យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះការបាញ់ប្រហារដោយគ្មានហេតុផលរបស់ កងកម្លាំងថៃមកលើជនស៊ីវិលខ្មែរនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា...
ប៉េកាំង៖ ប្រទេសចិន ជំរុញឱ្យសហរដ្ឋអាមេរិកបន្តកិច្ចសហប្រតិបត្តិការជាមួយការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ទទួលយកការពិនិត្យឡើងវិញរបស់ភាគីទាំងអស់ និងដោះស្រាយយ៉ាងសកម្ម ចំពោះការរំលោភសិទ្ធិមនុស្សរបស់ខ្លួន នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ។ ភាគីសហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថាបានបដិសេធមិនចូលរួម UPR របស់ខ្លួនដែលនឹងធ្វើឡើងនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) ដែលធ្វើឱ្យដំណើរការនេះមិនអាចដំណើរការទៅតាមការគ្រោងទុក។ កាលពីសប្តាហ៍មុន UNHRC បានអនុម័តការសម្រេចចិត្តដោយឯកច្ឆន្ទដោយសម្តែងការសោកស្តាយ ចំពោះការបដិសេធរបស់សហរដ្ឋអាមេរិកក្នុងការចូលរួម។...