មូស្គូ៖ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានឲ្យដឹងថា ខ្លួនបានរារាំងផែនការរបស់អ៊ុយក្រែន-អង់គ្លេស ក្នុងការប្លន់យន្តហោះចម្បាំង MiG-31 របស់រុស្ស៊ី ដែលបំពាក់ដោយប្រព័ន្ធមីស៊ីល Kinzhal នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការិយាល័យសារព័ត៌មាន FSB បានឲ្យដឹងថា នាយកដ្ឋានស៊ើបការណ៍សម្ងាត់សំខាន់នៃក្រសួងការពារជាតិអ៊ុយក្រែន និង «អ្នកគ្រប់គ្រងអង់គ្លេសរបស់ខ្លួន» បានព្យាយាមជ្រើសរើសអ្នកបើកយន្តហោះរុស្ស៊ីជាមួយនឹងការផ្តល់ជូនចំនួន ៣ លានដុល្លារអាមេរិក ដើម្បីហោះហើរយន្តហោះ MiG-31...
អ៊ីស្តង់ប៊ុល៖ អតីតអភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Ekrem Imamoglu ដែលត្រូវបានជាប់ពន្ធនាគារចាប់តាំងពីខែមីនា ប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ២.៣៥២ ឆ្នាំ លើបទចោទប្រកាន់ព្រហ្មទណ្ឌចំនួន ១៤២ ករណី រួមទាំងការដឹកនាំអង្គការឧក្រិដ្ឋកម្ម ការសូកប៉ាន់ ការលាងលុយកខ្វក់ និងការក្លែងបន្លំ នេះបើយោងតាមការប្រកាសរបស់អាជ្ញាធរតួកគីនៅថ្ងៃអង្គារ។ ការចោទប្រកាន់ ដែលរៀបចំដោយការិយាល័យព្រះរាជអាជ្ញារងនៃទីក្រុងអ៊ីស្តង់ប៊ុល និងប្រកាសដោយព្រះរាជអាជ្ញារងនៃទីក្រុងអ៊ីស្តង់ប៊ុល លោក Akin...
ភ្នំពេញ៖ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅបានស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) កើនឡើងដល់ជាង ១៤ម៉ឺននាក់ ក្នុងនោះអ្នកមានបណ្ណសមធម៌មានជាង ៦ម៉ឺននាក់។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រាប់ថា...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃ មកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃពុធនេះ លោក ហេង សួរ បានសរសេរថា “ខ្ញុំសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ...
ប្រអប់សំបុត្រដែលដើមអម្ពិលទទួលបាននៅព្រឹកនេះ បញ្ជាក់មកថា បន្ទាប់ពីមន្ទីរអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពផ្លូវនិងស្ពាន ស្រែព្រះនិងស្រែខ្ទុម កាលពីម្សិលមិញ និងបានហាមប្រាមដាច់ខាត មិនអោយរថយន្តលើសទំងន់ប្រើប្រាស់ផ្លូវនេះ។ ម្ចាស់ជញ្ជីង១ ដែលអាជ្ញាធរបានអប់រំ នោះកំពុងស្វះស្វែង រកច្រកចេញ ដោយទី១យកដំឡូងចេញមកក្រៅតាមរយៈគោយន្តឆ្នៃ ទី២សន្យាបីថ្ងៃ រត់ការជួបអ្នកធំៗក្នុងខេត្ត ដើម្បីបានយករថយន្តវេអងចូលដឹកបានដូចដើម។ ចាំមើល មាននណាហ៊ានចេញមុខជួយបុគ្គលនោះ…បើជួយមែន ស្មើនិងដូចជួយបំផ្លាញសម្បត្តិរដ្ឋ អីចឹង! ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
ខេត្តសៀមរាប៖ នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីសត្វក្រពើរួចចេញពីអាងចិញ្ចឹមមួយកន្លែង ដែលគេស្គាល់ថាជាអាងចិញ្ចឹមរបស់ លោក ឈឿង សុីម៉ាក ភេទប្រុស អាយុ ៣០ ឆ្នាំ ស្នាក់នៅភូមិ តាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។ តាមការឱ្យដឹងពីម្ចាស់អាងចិញ្ចឹមសត្វក្រពើ មានចំនួនសរុប ៧៣ក្បាល បានរួចចេញពីអាងចំនួន...
ខេត្តសៀមរាប៖ នៅវេលាថ្ងៃត្រង់ថ្ងៃទី12 ខែវិច្ឆិកា ឆ្នាំ2025 មានអគ្គីភ័យមួយ បានឆាប់ចេះផ្ទះប្រជាពលរដ្ឋ ដែលរស់នៅ ភូមិខ្នារ សង្កាត់ក្របីរៀល ក្រុងនិងខេត្តសៀមរាប។ ព័ត៌មានបឋមដែលទទួលបានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថាបណ្ដាមកពីការឆ្លងចរន្តអគ្គិសនី ទើបបណ្ដាលឲ្យផ្ទះមួយខ្នងនេះត្រូវបានឆេះរៀបដល់ដី ខណៈដែលមេឃកំពុងតែភ្លៀងនឹងខ្យល់លាយលំគ្នា។ ក្នុងករណីអគ្គីភ័យឆាបឆេះនេះក៏មានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្តសៀមរាបក៏បានចេញទៅជួយអន្តរាគមន៍ពន្លត់ភ្លាមៗផងដែរ។ រាយការណ៍ដោយ៖ អ៊ុយសុធុន/សៀមរាប/ដើមអម្អិល
កំពង់ចាម ៖ ក្រុមប្រឹក្សាខេត្តកំពង់ចាម បានធ្វើវេទិកាសាធារណៈ នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងបរិវេណវត្តបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម ។ លោក...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចេញវិធានការឲ្យក្រុមការងារ នៃមន្ទីរទេសចរណ៍ខេត្ត ត្រូវ គ្រប់គ្រងឲ្យបានល្អ នូវការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ការលក់ដូររបស់អាជីវករ និងសេវាស្នាក់នៅជាដើម ដោយមិនឲ្យការតម្លើងថ្លៃ ក្នុងឱកាសពិធីបុណ្យធំៗនោះឡើយ។ លោកអភិបាលខេត្ត បានចេញគោលការណ៍ដូច្នេះ នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ខ្លួនបានកត់សម្គាល់ពីការប្រកាសរបស់សហរដ្ឋអាមេរិកអំពីការផ្អាករយៈពេលមួយឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី ១០ ខែវិច្ឆិកា លើបទប្បញ្ញត្តិដែលពង្រីកការរឹតបន្តឹងការគ្រប់គ្រងការនាំចេញដល់អង្គភាពណាមួយ ដែលកាន់កាប់ ៥០ ភាគរយ ឬច្រើនជាងនេះដោយភាគីនានានៅក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា នេះគឺជាជំហានដ៏សំខាន់មួយដែលភាគីសហរដ្ឋអាមេរិកបានអនុវត្តក្នុងការអនុវត្តការឯកភាពគ្នានៃកិច្ចពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិកនៅទីក្រុងគូឡាឡាំពួរ។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា ប្រទេសទាំងពីរនឹងបន្តការពិភាក្សាលើការរៀបចំបន្ទាប់ពីការផ្អាករយៈពេលមួយឆ្នាំនៃអ្វីដែលហៅថាច្បាប់ស្តីពីភាពជាម្ចាស់កម្មសិទ្ធិ ៥០ ភាគរយ។ អ្នកនាំពាក្យរូបនេះបានបន្ដថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រឹងការសន្ទនា និងការទំនាក់ទំនងដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក...