ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ដើម្បីជំរុញល្បឿនការគ្របដណ្តប់សុខភាពជាសកល ទាំងសេវាឯកជន និងសាធារណៈ ត្រូវតែបន្តខិតខំបង្ខិតជិតគ្នា ដោយឈរលើស្តង់ដារសេវាថែទាំព្យាបាលប្រកបដោយគុណភាព ប្រសិទ្ធភាព ដែលនេះស្ថិតក្នុងអាទិភាពចម្បងរបស់សុខាភិបាល។ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិ ស្តីពីសុខភាពបន្តពូជ និងសិទ្ធិឆ្នាំ២០២៥-២០៣ និងនិយាមបែបទប្រតិបត្តិ សម្រាប់បង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើម ប្រភេទបេ...
យោងលិខិតរបស់រដ្ឋបាលខេត្ត ចេញនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងផ្អាកការរៀបចំពិធីអុំទូកក្នុងខេត្តត្បូងឃ្មុំ ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះ៕ ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់កម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលខេត្តឲ្យចុះពិនិត្យទីតាំងធ្វើអាជីវកម្មកែច្នៃស៊ីមាំងម៉ូតូខុសបច្ចេកទេស ពីព្រោះវាជាសកម្មភាពដែលបំរើដល់សកម្មភាពក្មេងទំនើង និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ។ លោកអភិបាលខេត្តបានណែនាំដូច្នេះ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងកិច្ចប្រជុំលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា...
ភ្នំពេញ៖ សហជីពនៅកម្ពុជានាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញញត្តិថ្កោលទោសចំពោះការបាញ់ប្រហាររបស់កងកម្លាំងថៃលើជនស៊ីវិលខ្មែរស្លូតត្រង់បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសជាច្រើននាក់ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថាជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ បំពានអធិបតេយ្យភាពកម្ពុជា និងល្មើសច្បាប់អន្តរជាតិ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានថ្កោលទោសយ៉ាងដាច់អង្ហការ និងបានហៅការបាញ់ប្រហាររបស់ថៃលើជនស៊ីវិលស្លូតត្រង់កម្ពុជា ថាជាការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ...
(ភ្នំពេញ)៖ ក្នុងបេសកកម្មលើកស្ទួយ វប្បធម៌ សិល្បៈ តន្រ្តីខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសហការជាមួយ ផលិតកម្ម ហ្គាឡាក់ស៊ី ក្នុងការរៀបចំមហាព្រឹត្តិការណ៍ប្រគុំតន្ត្រីខ្នាតយក្ស EXPREZ TOUR CONCERT និង DAZZ TOUR CONCERT ដែលនឹងធ្វើឡើងចំនួន ៣៨ ទីតាំង នាំយកភាពសប្បាយរីករាយ ដល់បណ្តាអ្នកគាំទ្រគ្រប់តំបន់ទូទាំងប្រទេស។ កម្មវីធីនេះ ធ្វើនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ...
ព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារ របស់ប្រទេសកម្ពុជានិងអាជ្ញាធរខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាមានិតឡាវបានជួបពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី 10 រវាងខេត្តទាំងពីរ ដោយខាងកម្ពុជាដឹកនាំដោយលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចំណែកឯខាងភាគីឡាវដឹកនាំដោយលោក អាលុនសៃ ស៊ូនណាឡាត អភិបាលខេត្តចំប៉ាសាក់ ប្រទេសឡាវ។ កិច្ចប្រជុំពិភាក្សាគ្នាដើម្បីកិច្ចសហប្រតិបត្តិការនេះធ្វើឡើងនាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០២៥ ដែលមានទីតាំងស្ថិតនៅសាលប្រជុំក្នុងខេត្តព្រះវិហារ។ សូមបញ្ជាក់ថា ជំនួបនេះគឺមានគោលបំណង ដើម្បីពង្រឹងចំណងមិត្តភាពសាមគ្គីភាព...
ភ្នំពេញ៖ លោក រឿន រិទ្ធីពង្ស ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៤ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែង ជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ជំនួសលោកស្រី មុំ ចាន់ដានី ដែលបានទទួលភារកិច្ចថ្មី និងប្រកាសតែងតាំងលោក រ័ត្ន សុវិបូរ ជាប្រធានសាលាមូលនិធិជាតិ ជំនួយសង្គមរាជធានីភ្នំពេញ។ ពិធីប្រកាសនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា...
ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅវេលាម៉ោង ១២និង១២នាទីថ្ងៃត្រង់នេះ បានអញ្ជើញមកដល់មណ្ឌលជនភៀសសឹករបស់អ្នកភូមិព្រៃចាន់ ដែលបានភៀសខ្លួនមករកកន្លែងជម្រកសុវត្ថិភាព នៅក្នុងវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ការមកដល់របស់ពួកគាត់នេះ ដើម្បីសាកសួរសុខទុក្ខ និងពិនិត្យស្ថានភាពជាក់ស្តែង ការស្នាក់នៅរបស់ប្រជាពលរដ្ឋភៀសសឹក បន្ទាប់ពីហេតុការណ៍យោធាថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុកាលពីថ្ងៃ១២ វិច្ឆិកា ។ នេះបើតាលោកស្រីឧត្តមសេនីយ៍ឯក...
ខេត្តពោធិ៍សាត់៖ នាព្រឹកថៃ្ងព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក...
ភ្នំពេញ៖ សារលិខិតរំលែកមរណទុក្ខ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន ក្រុមគ្រួសារនៃសព របស់ លោក ឌី ណៃ ដែលបានទទួលមរណភាព នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៦ឆ្នាំ ដោយការបាញ់ប្រហារយ៉ាងសាហាវឃោរឃៅ និងអមនុស្សធម៌ របស់យោធាថៃមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់...