បរទេស៖យោងតាមការ សារព័ត៌មានក្នុងស្រុក VnExpress បានរាយការណ៍កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីអាជ្ញាធរ គ្រប់គ្រងគ្រោះមហន្តរាយ និង ទំនប់ទឹកវៀតណាមថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅភាគកណ្តាលប្រទេសវៀតណាម បានបណ្តាលឲ្យមនុស្ស៤១នាក់ បាត់បង់ជិវិតនិង៩នាក់ទៀតបាត់ខ្លួន។ ទឹកជំនន់ក៏បានបំផ្លាញផ្ទះចំនួន១៦៧ខ្នង និងជន់លិចជាង៥២០០០ខ្នងទៀត ខណៈដែលដំណាំជាង ១៣០០០ហិកតា ដើមឈើហូបផ្លែជិត២១០០ហិកតា វារីវប្បកម្មចំនួន ៨៨ហិកតា និងសត្វពាហនៈ និងបសុបក្សីជាង៣០៧០០ក្បាលត្រូវបានបាត់បង់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបន្ថែមថា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD កាលពីថ្ងៃព្រហស្បតិ៍បានចាប់ផ្តើម ការលក់រថយន្តអគ្គិសនីស៊េរីថ្មីនៅក្នុងប្រទេសអ៊ីស្រាអែល នេះបើយោងតាមក្រុមហ៊ុនចែកចាយផ្លូវការរបស់អ៊ីស្រាអែល Shlomo Motors បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ រថយន្តប្រភេទSUV គឺBYD Atto 2 ដែលគេស្គាល់ថាជា Yuan Up មានការសាកថ្មលឿនពី៣០ទៅ៨០ភាគរយក្នុងរយៈពេល១៩នាទី និងបង្កើនល្បឿនពី០ទៅ ២០០គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងពេល...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ុយក្រែនបានបញ្ជាក់ជាផ្លូវការថាទទួលបានសេចក្តីព្រាងផែនការសន្តិភាពពីអាមេរិកហើយ។ មេដឹកនាំប្រទេសលោក Vladimir Zelensky បានបង្ហាញក្តីសង្ឃឹមថា លោកនឹងអាចពិភាក្សាអំពីសំណើនេះជាមួយប្រធានាធិបតីអាមេរិក Donald Trump ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ សេចក្តីប្រកាសនេះបានធ្វើឡើង កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដែលបង្ហាញថាទីក្រុងវ៉ាស៊ីនតោន បានផ្តល់ផែនការ២៨ចំណុចថ្មីរបស់ខ្លួន ដើម្បីនាំយកអរិភាពជាមួយរុស្ស៊ីដល់ទីបញ្ចប់។ ផែនទីបង្ហាញផ្លូវត្រូវបានគេរាយការណ៍ថា នឹងតម្រូវឱ្យអ៊ុយក្រែនដកខ្លួនចេញពីផ្នែកនៃតំបន់ថ្មីរបស់រុស្ស៊ីនៅ Donbass...
“គំនិតឯកភាពរួមនៃកិច្ចប្រជុំ បានបំពេញបន្ថែមខ្លឹមសារជាក់ស្តែង កាន់តែច្រើនក្នុងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិក” “បានបោះជំហានទៅមុខបន្ថែមទៀត តាមមាគ៌ាអភិវឌ្ឍន៍នៃអង្គការ សហប្រតិបត្តិការក្រុងសៀងហៃ ”។ល។ មតិអន្តរជាតិបានវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រជុំលើកទី២៤ នៃក្រុមប្រឹក្សាប្រមុខរដ្ឋាភិបាល (នាយករដ្ឋមន្ត្រី) នៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ ដែលប្រារព្ធធ្វើឡើង នៅក្រុងមូស្គូប្រទេសរុស្ស៊ីនៅពេលថ្មីៗកន្លងទៅនេះ ។ លោក Li Qiang នាយករដ្ឋមន្រ្តីចិន បានអំពាវនាវឱ្យអង្គការសហប្រតិបត្តិការក្រុងសៀងហៃអនុវត្តឱ្យបានសកម្មនូវគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដើម្បីបង្កើនកម្លាំងប្រមូលផ្តុំ កម្លាំងប្រតិបត្តិការ...
“បើមើលជាទូទៅ ការកែសម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ចិន កំពុងត្រូវជំរុញយ៉ាងនឹងនរជាលំដាប់ដដែល ។ ប៉ុន្តែបើមើលពីការអភិវឌ្ឍនៅពេលអនាគត កម្លាំងផលិតកម្មគុណភាពថ្មីត្រូវពូនជ្រំនិងទទួលការអភិវឌ្ឍ កម្លាំងចលករថ្មីបានរីកចម្រើនជាបន្តបន្ទាប់ ហើយការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់មាននិន្នាការល្អប្រសើរ ។”ពេលថ្មីៗកន្លងទៅនេះ លោក Fu Linghui អ្នកនាំពាក្យនៃរដ្ឋបាលជាតិស្ថិតិចិនបានធ្វើបទបង្ហាញពីស្ថានភាពពាក់ព័ន្ធនៃការដំណើរការសេដ្ឋកិច្ចរបស់ចិននាពេលបច្ចុប្បន្ននេះ ។ ពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលជាតិស្ថិតិចិនបានប្រកាសទិន្នន័យឱ្យដឹងថា កាលពីខែតុលា តម្លៃបន្ថែមនៃឧស្សាហកម្មធុនមធ្យមនិងធំទូទាំងប្រទេសចិនបានកើនឡើង៤,៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន តម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាលគ្រឿងបរិក្ខារបានកើនឡើង៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយតម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាលបច្ចេកទេសខ្ពស់បានកើនឡើង៧,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ការផ្គត់ផ្គង់ខាងផលិតកម្មមានស្ថិរភាពជាមូលដ្ឋាន ការប្រកបអាជីពមានស្ថិរភាពជាទូទៅ តម្លៃទំនិញមានការកែសម្រួលខ្លះ កម្លាំងចលករថ្មីត្រូវពូនជ្រំជាបន្តបន្ទាប់ សេដ្ឋកិច្ចជាតិបានរក្សានិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពជាទូទៅ។ ពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន KPMG បានចេញផ្សាយរបាយការណ៍ស្តីពីការសង្កេតមើលសេដ្ឋកិច្ចចិននៅត្រីមាសទី៤ឆ្នាំ២០២៥ ។ របាយការណ៍នេះបង្ហាញឱ្យដឹងថា នៅបីត្រីមាសដើមឆ្នាំនេះ GDPជាក់ស្តែងនៃសេដ្ឋកិច្ចចិនបានកើនឡើង៥,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលខ្ពស់ជាងរយៈពេលដូចគ្នានាឆ្នាំ២០២៤ចំនួន០,៤ភាគរយ ដំណើរការសម្រេចបាននូវគោលដៅកំណើនប្រហែល៥ភាគរយពេញមួយឆ្នាំមានភាពល្អប្រសើរ ។ លោក Cai Wei ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចចិននៃក្រុមហ៊ុន KPMG បានថ្លែងថា សម្លឹងមើលត្រីមាសទីបួន ការដំណើរការសេដ្ឋកិច្ចមានកត្តាទ្រទ្រង់ក្នុងពីរវិស័យ ។ទីមួយ គឺស្ថានការណ៍តានតឹងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មមានភាពបន្ធូរបន្ថយ ដែលនឹងដើរតួនាទីវិជ្ជមានចំពោះសមិទ្ធផលខាងពាណិជ្ជកម្មជាមួយបរទេសនិងការប៉ាន់ប្រមាណចំពោះការធ្វើអជីវកម្មនៃសហគ្រាសនៅត្រីមាសទីបួន ។ ទីពីរគឺ ពេលថ្មីៗកន្លងទៅនេះ គោលនយោបាយម៉ាក្រូកាន់តែយកចិត្តទុកដាក់ដល់តម្រូវការផ្ទៃក្នុង គោលដៅកំណើនសេដ្ឋកិច្ចប្រហែល៥ភាគរយពេញមួយឆ្នាំត្រូវបានរំពឹងថា នឹងសម្រេចយ៉ាងរលូន ។ លោក Jean-Jacques de Dardel ប្រធាននៃក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលស៊្វីសនិងជាអតីតឯកអគ្គរដ្ឋទូតស៊្វីសប្រចាំនៅចិនបានថ្លែងនៅពេលថ្មីៗកន្លងទៅនេះថា ទីផ្សារចិនបានរក្សាកំណើនយ៉ាងឆាប់រហ័សជាទូទៅ ដែលនៅតែជាគោលដៅសំខាន់នៃផលិតផលស៊្វីសដដែល ជាពិសេសគឺក្នុងវិស័យផលិតសម្ភារៈវេជ្ជសាស្ត្រជាន់ខ្ពស់ជាដើម ។ លោកJean-Jacques de Dardel បានរំពឹងទុកថា សមិទ្ធផលច្នៃប្រឌិតថ្មីកាន់តែច្រើនរបស់ស៊្វីសអាចទទួលការអភិវឌ្ឍនៅប្រទេសចិន ។ ឆ្លងតាមរយៈការអភិវឌ្ឍបៃតងនិងការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា ប្រទេសទាំងពីរស៊្វីសនិងចិនអាចបង្កើតជា “ចំណងរួមថ្មី” នេះមិនត្រឹមតែមានអំណោយផលដល់សេដ្ឋកិច្ចទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ការអភិវឌ្ឍជានិរន្តរភាពនៃពិភពលោកទាំងមូលផងដែរ ។ វេបសាយនៃវេទិកាអាស៊ីបូព៌ារបស់អូស្ត្រាលីបានចុះផ្សាយអត្ថបទនៅពេលថ្មីៗកន្លងទៅនេះថា ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ការអភិវឌ្ឍនៃសេដ្ឋកិច្ចចិនជាក្បាលម៉ាស៊ីននៃវិបុលភាពសកលផង ហើយក៏ជាមូលហេតុមួយសម្រាប់កែប្រែសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកផងដែរ ។ ប្រទេសចិនធ្លាប់ជា “រោងចក្រពិភពលោក”ដ៏សំខាន់សម្រាប់ផលិតទំនិញប្រើប្រាស់ដែលមានតម្លៃថោក ប៉ុន្តែបច្ចុប្បន្ននេះបានក្លាយជាមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីដែលជំរុញឱ្យឧស្សាហកម្មទំនិញទ្រង់ទ្រាយធំនៃទ្វីបអាមេរិកឡាទីននិងអាហ្វ្រិកទទួលការអភិវឌ្ឍយ៉ាងឆាប់រហ័ស ព្រមពេលជាមួយគ្នានេះ ក៏បានពង្រឹងស្ថិរភាពតម្លៃនៃអង្គភាពសេដ្ឋកិច្ចរីកលូតលាស់ដែរ ។ លោក Fu Linghui អ្នកនាំពាក្យនៃរដ្ឋបាលជាតិស្ថិតិចិនបានថ្លែងថា បើមើលពីសភាពការណ៍នៅដំណាក់កាលបន្ទាប់ លក្ខខណ្ឌទ្រទ្រង់និងនិន្នាការមូលដ្ឋានដែលឆ្ពោះទៅរកភាពល្អប្រសើរក្នុងរយៈពេលយូរនៃសេដ្ឋកិច្ចចិនមិនបានកែប្រែទេ ការសម្រេចបាននូវគោលដៅតាមការរំពឹងទុកពេញមួយឆ្នាំមានលក្ខខណ្ឌអំណោយផលជាច្រើន ។ ជាពិសេសគឺការបើកធ្វើដោយជោគជ័យនៃកិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បានគ្រោងផែនការអភិវឌ្ឍន៍ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ដែលពង្រងយ៉ាងខ្លាំងដល់ជំនឿចិត្តអភិវឌ្ឍន៍របស់ប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន និងបំពេញបន្ថែមកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។សេដ្ឋកិច្ចចិនត្រូវបានរំពឹងថានឹងបន្តរក្សានិន្នាការអភិវឌ្ឍន៍យ៉ាងនឹងនរជាបន្តបន្ទាប់ ៕
ដូចដែលប្រវត្តិសាស្រ្តសកលលោក បាននិងកំពុងបន្តចងក្រងពីវឌ្ឍនភាពរីកចម្រើន របស់ប្រទេសចិន ដែលមានឈ្មោះជាផ្លូវការថា «សាធារណរដ្ឋប្រជាមានិតចិន» ហើយនេះជាសច្ចភាព ដែលយើងអាចយកមកពន្លាតជូនថាល្គិកណាប្រទេសចិនបន្តរីកចម្រើន ពិភពលោកនឹង បន្តកំណើនសេដ្ឋកិច្ចរបស់ខ្លួន ។ ដោយផ្តើមពីទឡ្ហីករណ៍នេះ យើងនឹងយល់ពីមូលហេតុដែលនាំឱ្យប្រទេសចិនរីកចម្រើនបានផលពី «ផែនការ៥ឆ្នាំ» ដោយចេញដំណើរពីឆ្នាំ១៩៥៣ នោះបច្ចុប្បន្ននេះ ប្រទេសចិនបានសម្រេចដោយជោគជ័យស្របតាម«ផែនការ៥ឆ្នាំ លើកទី១៤»របស់ខ្លួន។ ឆ្នាំ២០២៦-២០៣០ ជារយៈពេលដែលប្រទេសចិន ដាក់ចេញនូវ «ផែនការ៥ឆ្នាំលើកទី១៥» ហើយជាការ...
ផែនការ ៥ឆ្នាំ របស់ប្រទេសចិន បាននិងកំពុងបន្តជោគជ័យយ៉ាងធំធេង នៅប្រទេសចិន ដែលអាចផ្តល់កាលានុវត្តភាពសម្រាប់ពិភពលោក ដោយសារតែប្រទេសចិន គឺជាប្រទេសធំ មានប្រជាជនដ៏ច្រើន ជះផលសេដ្ឋកិច្ចធំទូលំទូលាយ ពាសពេញសកលលោក។ ការណ៍នេះ បញ្ញវន្តនៅកម្ពុជាដែលបានតានដាមយ៉ាងយកចិត្តទុកដាក់ លើផែនការនេះ និងបកស្រាយតាមការសិក្សាជ្រាវ ជាពិសេស ជឿជាក់ថា ផែនការ ៥ឆ្នាំនេះ ក៏បានផ្តល់លានុវត្តភាពថ្មី សម្រាប់កម្ពុជា ក្នុងនាមជាជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ...
ភ្នំពេញ ៖ ពិព័រណ៍មិនអចិន្ត្រៃយ៍មួយក្រោមប្រធានបទ “ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងចិនកម្ពុជា តាមរយៈសិល្បៈ និងវប្បធម៌” ត្រូវបានសម្ពោធបើកនៅសារមន្ទីរជាតិកម្ពុជា នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។...
តាមការផ្សាយដំណឹង នៃស្ថានទូតចិនប្រចាំប្រទេសជប៉ុនឱ្យដឹងថា នៅថ្ងៃទី ១៤ ខែវិច្ឆិកា បន្ទាប់ពីប្រសាសន៍ណែនាំពីថ្នាក់លើ លោក Wu Jianghao ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសជប៉ុន បានកោះហៅលោក Takehiro Funakoshi អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ដើម្បីធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់ ចំពោះការលើកឡើងដ៏ខុសឆ្គង របស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងនឹងបញ្ហាតៃវ៉ាន់ ។ លោក...
ទស្សនៈអភិវឌ្ឍន៍ ដឹកនាំសកម្មភាពអភិវឌ្ឍន៍ និងកំណត់ពីភាពជោគជ័យ ឬបរាជ័យក្នុងការអភិវឌ្ឍ ។ លោកXi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានគូសបញ្ជាក់ថា “យើងចាំបាច់ត្រូវតែនិយាយពីទស្សនៈអភិវឌ្ឍន៍ថ្មី ខណៈដែលយើងនិយាយពីការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ “។ កាលពីដប់ឆ្នាំមុន នៅក្នុងកិច្ចប្រជុំប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី ១៨ លោក Xi Jinping...