ដូចដែលប្រវត្តិសាស្រ្តសកលលោក បាននិងកំពុងបន្តចងក្រងពីវឌ្ឍនភាពរីកចម្រើន របស់ប្រទេសចិន ដែលមានឈ្មោះជាផ្លូវការថា «សាធារណរដ្ឋប្រជាមានិតចិន» ហើយនេះជាសច្ចភាព ដែលយើងអាចយកមកពន្លាតជូនថាល្គិកណាប្រទេសចិនបន្តរីកចម្រើន ពិភពលោកនឹង បន្តកំណើនសេដ្ឋកិច្ចរបស់ខ្លួន ។ ដោយផ្តើមពីទឡ្ហីករណ៍នេះ យើងនឹងយល់ពីមូលហេតុដែលនាំឱ្យប្រទេសចិនរីកចម្រើនបានផលពី «ផែនការ៥ឆ្នាំ» ដោយចេញដំណើរពីឆ្នាំ១៩៥៣ នោះបច្ចុប្បន្ននេះ ប្រទេសចិនបានសម្រេចដោយជោគជ័យស្របតាម«ផែនការ៥ឆ្នាំ លើកទី១៤»របស់ខ្លួន។ ឆ្នាំ២០២៦-២០៣០ ជារយៈពេលដែលប្រទេសចិន ដាក់ចេញនូវ «ផែនការ៥ឆ្នាំលើកទី១៥» ហើយជាការ...
ផែនការ ៥ឆ្នាំ របស់ប្រទេសចិន បាននិងកំពុងបន្តជោគជ័យយ៉ាងធំធេង នៅប្រទេសចិន ដែលអាចផ្តល់កាលានុវត្តភាពសម្រាប់ពិភពលោក ដោយសារតែប្រទេសចិន គឺជាប្រទេសធំ មានប្រជាជនដ៏ច្រើន ជះផលសេដ្ឋកិច្ចធំទូលំទូលាយ ពាសពេញសកលលោក។ ការណ៍នេះ បញ្ញវន្តនៅកម្ពុជាដែលបានតានដាមយ៉ាងយកចិត្តទុកដាក់ លើផែនការនេះ និងបកស្រាយតាមការសិក្សាជ្រាវ ជាពិសេស ជឿជាក់ថា ផែនការ ៥ឆ្នាំនេះ ក៏បានផ្តល់លានុវត្តភាពថ្មី សម្រាប់កម្ពុជា ក្នុងនាមជាជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ...
ភ្នំពេញ ៖ ពិព័រណ៍មិនអចិន្ត្រៃយ៍មួយក្រោមប្រធានបទ “ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងចិនកម្ពុជា តាមរយៈសិល្បៈ និងវប្បធម៌” ត្រូវបានសម្ពោធបើកនៅសារមន្ទីរជាតិកម្ពុជា នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។...
តាមការផ្សាយដំណឹង នៃស្ថានទូតចិនប្រចាំប្រទេសជប៉ុនឱ្យដឹងថា នៅថ្ងៃទី ១៤ ខែវិច្ឆិកា បន្ទាប់ពីប្រសាសន៍ណែនាំពីថ្នាក់លើ លោក Wu Jianghao ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសជប៉ុន បានកោះហៅលោក Takehiro Funakoshi អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ដើម្បីធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់ ចំពោះការលើកឡើងដ៏ខុសឆ្គង របស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងនឹងបញ្ហាតៃវ៉ាន់ ។ លោក...
ទស្សនៈអភិវឌ្ឍន៍ ដឹកនាំសកម្មភាពអភិវឌ្ឍន៍ និងកំណត់ពីភាពជោគជ័យ ឬបរាជ័យក្នុងការអភិវឌ្ឍ ។ លោកXi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានគូសបញ្ជាក់ថា “យើងចាំបាច់ត្រូវតែនិយាយពីទស្សនៈអភិវឌ្ឍន៍ថ្មី ខណៈដែលយើងនិយាយពីការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ “។ កាលពីដប់ឆ្នាំមុន នៅក្នុងកិច្ចប្រជុំប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី ១៨ លោក Xi Jinping...
ខណៈពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនដែលបើកធ្វើនៅថ្ងៃទី ១៨ ខែវិច្ឆិកា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា នៅព្រឹកថ្ងៃនេះ លោក Liu Jinsong អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងការបរទេសចិន និងលោក Masaaki Kanai អគ្គនាយក នៃអគ្គនាយកដ្ឋានអាស៊ី និងអូសេអានី...
“វិបត្តិស្លាប់រស់” ៖ ខណៈពាក្យសម្តីដែលពួកស្តាំនិយម របស់ជប៉ុន ទម្លាប់ប្រើដើម្បីបំផុសការឈា្លនពានចំពោះបរទេស ត្រូវលើកឡើងដោយនាយករដ្ឋមន្ត្រីជប៉ុនថ្មី ភាពអន្ធការ នៃយោធានិយមជប៉ុនបានគ្របដណ្តប់សាធារណមតិអន្តរជាតិយ៉ាងឆាប់រហ័ស ។ តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិត ទូទាំងពិភពលោកឱ្យដឹងថា ប្រជាជននៃប្រទេសនានា បានសម្គាល់ឃើញជាទូទៅថា ពាក្យសម្តីនិងទង្វើដ៏អាក្រក់របស់នាយករដ្ឋមន្ត្រីជប៉ុន មិនមែនជារឿងដោយឡែកនោះទេ តែគឺជាការបង្ហាញពីនិន្នាការងើបឡើងវិញជាបណ្តើរៗនៃយោធានិយមជប៉ុន ដែលយើងត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ ។ក្នុងការស្ទង់មតិ...
នាពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍ ណែនាំសំខាន់ ចំពោះការងារអភិបាល កិច្ចជាតិដោយច្បាប់ ដោយគ្រប់ជ្រុងជ្រោយ នៃប្រទេសចិនថា តាំងពីសមាជបក្ស លើកទី ១៨ មក មជ្ឈិមបក្សបានដាក់បញ្ចូល ការជំរុញយ៉ាងខ្លាំងក្លា នូវការងារអភិបាលកិច្ចជាតិ ដោយច្បាប់ដោយគ្រប់ជ្រុងជ្រោយក្នុងរចនាសម្ព័ន្ធជាយុទ្ធសាស្ត្រនៃ”ភាពគ្រប់ជ្រុង...
ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នៃក្រសួងការបរទេសចិនដែលបើកធ្វើនៅថ្ងៃទី ១៧ ខែវិច្ឆិកា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការ បរទេសចិន បានថ្លែងថា ទាក់ទិង នឹងពាក្យសម្តីដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ ប្រទេសចិនបានអធិប្បាយ ពីគោលជំហរយ៉ាងម៉ឺងម៉ាត់ជាច្រើនលើករួចហើយ ។ ពាក្យសម្តីពាក់ព័ន្ធបានល្មើសយ៉ាងធ្ងន់ធ្ងរនឹងស្មារតីនៃឯកសារនយោបាយទាំង៤រវាងចិននិងជប៉ុន ហើយបានបំផ្លាញពីឫសគល់ ដល់មូលដ្ឋាននៃនយោបាយនៃទំនាក់ទំនងរវាងចិននិងជប៉ុន ។...
ពេលកន្លងទៅថ្មីៗនេះ លោកស្រីSanae Takaichiនាយករដ្ឋមន្ត្រីជប៉ុន បានអះអាងយ៉ាងកម្រោលថា “ស្ថានភាពបន្ទាន់នៅតៃវ៉ាន់”ប្រហែលនឹងបង្កជា “វិបត្តិស្លាប់រស់របស់ជប៉ុន” ដែលជប៉ុនអាចអនុវត្តសិទិ្ធស្វ័យ ការពារជាសមូហភាព ជាការនិយាយបញ្ឆិតបញ្ឆៀង អំពីលទ្ធភាពជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ ដោយកម្លាំងអាវុធ ។ បើទោះបីជាមានការប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លាម្តងហើយម្តងទៀត ពីប្រទេសចិនក៏ដោយ ក៏លោកស្រីនៅតែមិនស្ដាយក្រោយ ហើយក្នុងពេលចូលរួមការជជែកដេញ ដោលក្នុងរដ្ឋសភានៅតែទទូចថា ការលើកឡើងពាក់ព័ន្ធរបស់ខ្លួនសមស្របនឹងទស្សនៈរបស់រដ្ឋាភិបាលជប៉ុន ហើយលោកស្រីគ្មានបំណងដក ឬលុបចោលពាក្យសម្តីនេះទេ ។ ករណីនេះបានបណ្តាលឱ្យមានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយ...