ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនជាតិវៀតណាមសរុប ១៥នាក់ទៀត ត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២០ វិច្ឆិកា នេះ បានបញ្ជាក់ថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ...
បាត់ដំបង ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដែលប្តេជ្ញាចិត្តឈរជាមួយកម្ពុជា និងបង្ហាញពីសាមគ្គីភាពជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមមនុស្សធម៌។ ការថ្លែងអំណរគុណរបស់ លោកបណ្ឌិត លី ធុជ បានធ្វើឡើងក្នុងឱកាសដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ចុះពិនិត្យការអនុវត្តគម្រោងបោសសម្អាតមីន ស្ថិតក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅថ្ងៃទី២០...
ភ្នំពេញ៖ សហភាពពលកម្មជាតិកម្ពុជា (NLC) ដែលមានសមាជិកសរុបជាង ៧ម៉ឺននាក់ នឹងដាក់ញត្តិទៅកាន់បណ្ដាស្ថានទូតមួយចំនួនប្រចាំកម្ពុជា ដើម្បីឱ្យជួយអន្តរាគមន៍ ករណីកងទ័ពឈុតខ្មៅថៃ ចាប់រំលោភមកលើពលករស្ត្រីកម្ពុជា យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មានប្រសាសន៍ថា ក្នុងនាមសហជីពតំណាងឱ្យកម្មករនិយោជិតនៅកម្ពុជា ពិតជាមិនទទួលយកបានទេ នូវទង្វើដ៏អាក្រក់បំផុត សាហាវព្រៃផ្សៃ ឃោរឃៅ អមនុស្សធម៌ រំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ទាហានឈុតខ្មៅថៃ...
ខេត្តសៀមរាប: នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរក្រុង គណៈកម្មការលទ្ធកម្មសង្កាត់ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប បានដាក់ដេញថ្លៃនៅគម្រោង ផ្លូវបេតុងមួយខ្សែ ។ លោកចៅសង្កាត់ ឈួន យ៉ែប ប្រធានគណៈកម្មាធិការលទ្ធកម្មសង្កាត់ បានឱ្យដឹងថា ចំពោះមូលនិធិសង្កាត់ឆ្នាំ២០២៥នេះ សង្កាត់បានដាក់ដេញថ្លៃគម្រោងសាងសង់ ផ្លូវបេតុង១ខ្សែ ប្រវែង ៥០៥ម៉ែត្រ...
ខេត្តសៀមរាប៖ ករណីរថយន្តក្រុងមួយគ្រឿង ដែលធ្វើដំណើរពីខេត្តសៀមរាបឆ្ពោះទៅភ្នំពេញ គិតត្រឹមមកដល់ពេលនេះ សម្រាប់របាយការណ៍ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តសៀមរាប គឺមានចំនួនបីស្រុក ប្រជាពលរដ្ឋមកពីស្រុកពួកចំនួន ១៥នាក់ បានស្លាប់បាត់បង់ជីវិតចំនួន៤នាក់ និងរងរបួសចំនួន១១ នាក់ ឯពលរដ្ឋនៅស្រុកក្រឡាញ់ ចំនួន ៨នាក់ បានបាត់បង់ជីវិតចំនួន២នាក់និងរងរបួសចំនួន ៦ នាក់ ក្នុងនោះស្រុកអង្គរជុំ បានស្លាប់ម្នាក់ផងដែរ ក្នុងឧបត្ថេតុជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ធំ។...
ភ្នំពេញ ៖ លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានគូសបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ១០ខែនៃឆ្នាំ២០២៥នេះ ភ្ញៀវទេសចរមកកម្សាន្ត នៅខេត្តកោះកុង មានការកើនឡើងច្រើន ក្នុងនោះមានចំនួនជាង៨០ម៉ឺននាក់ សម្រាប់ភ្ញៀវទេសចរជាតិ និងជាង៥ម៉ឺននាក់ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ។ កំណើនភ្ញៀវទេសចរកើនឡើង គួរឱ្យកត់សម្គាល់នេះ ត្រូវបានលោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង...
ភ្នំពេញ ៖ វីតាល់ បានផ្ដួចផ្ដើមរៀបចំកម្មវិធីបរិច្ចាគឈាមសង្គ្រោះជីវិត ក្រោមប្រធានបទ៖ “បរិច្ចាគឈាមសង្គ្រោះជីវិត” ដែលបានប្រព្រឹត្តទៅ នៅសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ទទួលបានការចូលរួមពីមន្ត្រីមូលដ្ឋាន គណៈគ្រប់គ្រងក្រុមហ៊ុន បុគ្គលិកគ្រប់ជាន់ថ្នាក់ សាស្ត្រាចារ្យ សមណសិស្ស-និស្សិត នៃសាកលវិទ្យាល័យជាតិបាត់ដំបង និងប្រមូលបានអំណោយឈាមជាច្រើនសាក់។ កម្មវិធីនេះទទួលបានការចូលរួមក្រោមអធិបតីភាពពីសំណាក់ ឯកឧត្តម ផេង...