ព័ត៌មានអន្តរជាតិ
យន្តហោះចម្បាំងរបស់ឥណ្ឌា ធ្លាក់ក្នុងអំឡុង ពេលដាក់តាំងបង្ហាញ នៅឯពិព័រណ៍អាកាសចរណ៍ ទីក្រុងឌូបៃ ស្លាប់ពិឡុតម្នាក់
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានបានរាយការណ៍ថា យន្តហោះចម្បាំងដែលផលិត ដោយប្រទេសឥណ្ឌាបានធ្លាក់ ក្នុងអំឡុងពេលដាក់តាំងបង្ហាញ នៅឯពិព័រណ៍អាកាសចរណ៍ ទីក្រុងឌូបៃកាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន DW ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា អាជ្ញាធរនៅទីក្រុងឌូបៃ បាននិយាយថា ក្រុមសង្គ្រោះបន្ទាន់បានទៅដល់កន្លែង ហើយអ្នកពន្លត់អគ្គីភ័យកំពុងប្រយុទ្ធនឹងភ្លើង។ គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ។ (1010 GMT) បន្ទាប់ពីយន្តហោះបានហោះក្នុងរយៈកម្ពស់ទាប...