(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ខួប ៩ ឆ្នាំការដាក់ចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សមាគមន៍សិល្បករខ្មែរ ព្រមទាំងសិល្បករ-សិល្បការិនី រួមគ្នាយ៉ាងសកម្មបង្កើតកម្មវិធីសាទរនេះឡើង រំលឹកដឹងគុណដល់ស្នាដៃបុព្វបុរសខ្មែរ ដែលបន្សល់ទុកកេរ្តិ៍តំណែលវប្បធម៌ដ៏ផូរផង់មួយនេះ។ កម្មវិធីប្រព្រឹត្តទៅនៅ ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ហើយកម្មវិធីនេះមិនត្រឹមតែបង្ហាញពីសិល្បៈបុរាណចាប៉ីដងវែងប៉ុណ្ណោះទេ ប៉ុន្តែជាភាសាផ្សព្វផ្សាយអរិយធម៌ វប្បធម៌...
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុប និងពង្រឹង ការងារជំនាញព័ត៌មានសន្តិសុខ ស្ថិតនៅសាលប្រជុំមេបញ្ជាការ ។ ក្នុងកិច្ចប្រជុំនេះដែរមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរងទទួលជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ,លោកប្រធាន-អនុប្រធានមន្ទីរ, លោកនាយ-នាយរងករិយាល័យ ជំនួយការសមាជិកទាំងអស់នៅក្នុងមន្ទីរព័ត៌មានសន្តិសុខ។ កិច្ចប្រជុំនេះដែរធ្វើឡើង គឺដើម្បីស្ថាបនា...
ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្នុងមួយរយៈពេលចុងក្រោយនេះ រូបភាពការបោកប្រាស់តាមរយៈការផ្ទេរប្រាក់ពីជនរងគ្រោះ ទៅគណនីធនាគារ របស់ជនល្មើសមាន ជាង៨០ម៉ឺនដុល្លារ។ ចំពោះករណីនេះ អភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកជាកិច្ចការចាំបាច់ដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោក...
ពីថ្ងៃទី ១៩ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ តបតាមការអញ្ជើញ របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន និងតាជីគីស្ថាន លោក Wang Yi សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានចូលរួមកិច្ចសន្ទនា ជាយុទ្ធសាស្ត្រ របស់រដ្ឋមន្រ្តីការបរទេស ព្រមទាំងបានធ្វើការផ្លាស់ប្តូរដ៏មេត្រីភាពជាមួយអ្នកដឹកនាំ នៃប្រទេសទាំងបី ។...
ខណៈផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាននាពេលថ្មីៗកន្លងទៅនេះ អ្នកអត្ថាធិប្បាយ យោធា របស់ជប៉ុនបានថ្លែងថា ពាក្យសម្តីដ៏ខុសឆ្គង របស់លោកស្រី Sanae Takaichi នាយករដ្ឋមន្រ្តី ពាក់ព័ន្ធបញ្ហាតៃវ៉ាន់ បានល្មើសនឹងឯកសារ នយោបាយដ៏សំខាន់រវាងជប៉ុននិងចិនផង ហើយក៏ផ្ទុយពីគោលបំណងចង់បានសន្តិភាព ដែលសង្គមជប៉ុនប្រកាន់ខ្ជាប់ក្នុងរយៈពេលជាយូរផងដែរ ។ លោកបានលើកឡើងថា ពាក្យសម្តីដ៏ខុសឆ្គង របស់លោកស្រី Sanae Takaichi ពាក់ព័ន្ធបញ្ហាតៃវ៉ាន់...
នាពេលថ្មីៗកន្លងទៅនេះ លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានប្រើពាក្យសម្តីបង្កហេតុ ពាក់ព័ន្ធបញ្ហាតៃវ៉ាន់ យ៉ាងកម្រោលនៅរដ្ឋសភា ដោយបានអះអាងថា បើ “តៃវ៉ាន់មានរឿង ” ប្រហែលនឹងបង្កជា “វិបត្តិស្លាប់រស់របស់ជប៉ុន” ដែលជប៉ុនអាចអនុវត្តសិទិ្ធស្វ័យការពារ ជាសមូហភាព ព្រមទាំងនិយាយបញ្ឆិតបញ្ឆៀង អំពីលទ្ធភាពជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ ដោយកម្លាំងអាវុធ ដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ចិនយ៉ាងកម្រោល ។...
កាលពីថ្ងៃទី២២ ខែវិចិ្ឆកា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមកិច្ចប្រជុំ ដំណាក់កាលទីមួយ នៃកិច្ចប្រជុំកំពូលលើកទី២០ របស់ថ្នាក់ដឹកនាំប្រទេស G20 នៅក្រុង Johannesburg និងថ្លែងសុន្ទរកថា ក្រោមប្រធានបទ “បរិយាប័ន្ននិងកំណើន សេដ្ឋកិច្ចជានិរន្តរភាព”។ លោក Matamela Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកនេះ ។ លោក Li Qiang បានថ្លែងថា លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងក្នុងកិច្ចប្រជុំកំពូលលើកទី១៧ របស់ថ្នាក់ដឹកនាំប្រទេស G20 ថា សាមគ្គីភាពគឺជាកម្លាំង ការបំបែកបំបាក់គឺគ្មានផ្លូវចេញទេ ។ ប្រឈមមុខនឹង សេដ្ឋកិច្ចពិភពលោកដែលងើបឡើងវិញ ដោយកម្លាំងទន់ខ្សោយ យើងគួរតែប្រកាន់ខ្ជាប់ការរួមគ្នាពុះពារគ្រប់ឧបសគ្គ គាំពារពាណិជ្ជកម្មសេរីយ៉ាងម៉ុតមាំ និងកសាងសេដ្ឋកិច្ចពិភពលោក បែបបើកទូលាយ ។ ភាគីចិនបានចេញផ្សាយ សកម្មភាពរបស់ចិនក្នុងការអនុវត្តប្រកបដោយភាពជាក់ស្តែងនូវ 《គំនិតផ្តួចផ្តើមនៃប្រទេស G20 ស្តីពីការគាំទ្រ ការធ្វើឧស្សាហូបនីយកម្មរបស់អាហ្វ្រិក និងប្រទេសអភិវឌ្ឍន៍តិចតួច》 គាំទ្រ ការបន្ធូរបំណុល របស់ប្រទេសកំពុងអភិវឌ្ឍន៍ រួមជាមួយអាហ្វ្រិកខាងត្បូងលើកឡើង 《គំនិតផ្តួចផ្តើមស្តីពីការគាំទ្រការធ្វើទំនើបកម្មនៅអាហ្វ្រិក》 ព្រមទាំងនឹងបង្កើតវិទ្យាស្ថាន អភិវឌ្ឍន៍សកល ដើម្បីជំរុញឱ្យប្រទេសនីមួយៗអភិវឌ្ឍរួមគ្នា ។ ថ្នាក់ដឹកនាំដែលបានចូលរួមកិច្ចប្រជុំនេះ...
នៅថ្ងៃទី ២១ ខែវិច្ឆិកា លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានផ្ញើសារលិខិតជូនលោក Antonio Guterres អគ្គលេខាធិការអង្គការ សហប្រជាជាតិ ដើម្បីអធិប្បាយពីគោលជំហរ របស់រដ្ឋាភិបាលចិន ចំពោះការលើកឡើងដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងនឹងបញ្ហាតៃវ៉ាន់ ។ ថ្លែងក្នុងសារលិខិត លោក...
ចាប់តាំងពីការឡើងឋានៈរបស់ G20 ដល់កម្រិតប្រមុខរដ្ឋាភិបាលក្នុងឆ្នាំ ២០០៨ មក ប្រទេសចិនបានរួមចំណែក ប្រមូលផ្តុំក្រុមតួនាទីសហប្រតិបត្តិការ ក្នុងការដោះស្រាយវិបត្តិហិរញ្ញវត្ថុសកល នាឆ្នាំ២០០៨ ហើយប្រទេសចិន ពិតជាបានជួយសង្គ្រោះពិភពលោកពីការធ្លាក់ចុះ និងបន្តផ្លាស់ប្តូរ ការយកចិត្តទុកដាក់បញ្ហាអតុល្យភាព នៃសេដ្ឋកិច្ចពិភពលោក ក្នុងឆ្នាំ ២០១០-២០១១។ កិច្ចប្រជុំ G20 កាលពីឆ្នាំ២០២៤ នៅទីក្រុង Rio de...
ពេលថ្មីៗកន្លងទៅនេះ លោក Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានបញ្ចេញមតិបង្ករហេតុដែលថា “ប្រសិនបើចិនដីគោកចាត់បញ្ជូននាវាចម្បាំងនិងប្រើប្រាស់កម្លាំងអាវុធទៅលើតំបន់តៃវ៉ាន់ នោះប្រហែលនឹងបង្កជាវិបត្តិស្លាប់រស់ នោះ ជប៉ុនអាចអនុវត្តសិទិ្ធស្វ័យការពារជាសមូហភាព” ដែលនិយាយបញ្ឆិតបញ្ឆៀងថា ជប៉ុនប្រហែលនឹងជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ដោយកម្លាំងអាវុធ ។ ពាក្យសម្តីដ៏ខុសឆ្គងដែលល្មើសនឹងស្មារតីនៃឯកសារនយោបាយចំនួន៤រវាងចិននិងជប៉ុនមិនត្រឹមតែនាំឱ្យភាគីចិនតវ៉ាយ៉ាងម៉ឹងម៉ាត់និងប្រឆាំងយ៉ាងខ្លាំងប៉ុណ្ណោះទេ ថែមទាំងក៏បានបណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងប្រទេសជប៉ុនផងដែរ ។ សំដៅចំពោះពាក្យសម្តីខុសឆ្គង របស់លោកស្រី Sanae Takaichi ពាក់ព័ន្ធតំបន់តៃវ៉ាន់ ឥស្សរជនមានការយល់ដឹងខ្ពស់ជប៉ុន បាននាំគ្នាបញ្ចេញការព្រមាន ។ លោក Takakage Fujita ប្រធានក្រុមប្រឹក្សានៃសមាគមបន្តវេននិងអភិវឌ្ឍសុន្ទរកថារបស់លោក Tomiichi Murayama របស់ជប៉ុនបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ថា ពាក្យសម្តីរបស់លោកស្រី Sanae Takaichi ដែលពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់ជា “ពាក្យសម្តីខុសឆ្គងយ៉ាងខ្លាំងនិងមិនទទួលខុសត្រូវដែលមិនធា្លប់មានក្នុងប្រវត្តិសាស្ត្រជប៉ុនបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ” ។ ជប៉ុនចង់ចាត់បញ្ជូនកងកម្លាំងស្វ័យការពារដោយយកលេសថា “តំបន់តៃវ៉ាន់មានរឿង” គឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងការបង្កសង្គ្រាមយ៉ាងកម្រោល ហើយក៏ជាការជាន់ឈ្លីដោយបើកចំហចំពោះស្មារតីនៃ “សុន្ទរកថារបស់លោក Tomiichi Murayama ”ដែរ ។ កាលពីថ្ងៃទី១៥ខែសីហាឆ្នាំ១៩៩៥ ក្នុងឱកាសខួបទី៥០ឆ្នាំនៃការការចុះចាញ់ ដោយគ្មានលក្ខខណ្ឌរបស់ជប៉ុន លោក Tomiichi Murayama ដែលជានាយករដ្ឋមន្ត្រីជប៉ុនកាលនោះបានថ្លែងសុន្ទរកថា ជាផ្លូវការអំពីបញ្ហាប្រវត្តិសាស្ត្រ ដោយទទួលស្គាល់និងពិចារណាកំហុសប្រវត្តិសាស្ត្រ សង្គ្រាមឈ្លានពាននិងការគ្រប់គ្រងអាណានិគម និយមរបស់ជប៉ុន ហើយសុំអភ័យទោស ចំពោះប្រទេសរងគ្រោះ ៕