នៅថ្ងៃទី ២១ ខែវិច្ឆិកា លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានផ្ញើសារលិខិតជូនលោក Antonio Guterres អគ្គលេខាធិការអង្គការ សហប្រជាជាតិ ដើម្បីអធិប្បាយពីគោលជំហរ របស់រដ្ឋាភិបាលចិន ចំពោះការលើកឡើងដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងនឹងបញ្ហាតៃវ៉ាន់ ។ ថ្លែងក្នុងសារលិខិត លោក...
ចាប់តាំងពីការឡើងឋានៈរបស់ G20 ដល់កម្រិតប្រមុខរដ្ឋាភិបាលក្នុងឆ្នាំ ២០០៨ មក ប្រទេសចិនបានរួមចំណែក ប្រមូលផ្តុំក្រុមតួនាទីសហប្រតិបត្តិការ ក្នុងការដោះស្រាយវិបត្តិហិរញ្ញវត្ថុសកល នាឆ្នាំ២០០៨ ហើយប្រទេសចិន ពិតជាបានជួយសង្គ្រោះពិភពលោកពីការធ្លាក់ចុះ និងបន្តផ្លាស់ប្តូរ ការយកចិត្តទុកដាក់បញ្ហាអតុល្យភាព នៃសេដ្ឋកិច្ចពិភពលោក ក្នុងឆ្នាំ ២០១០-២០១១។ កិច្ចប្រជុំ G20 កាលពីឆ្នាំ២០២៤ នៅទីក្រុង Rio de...
ពេលថ្មីៗកន្លងទៅនេះ លោក Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានបញ្ចេញមតិបង្ករហេតុដែលថា “ប្រសិនបើចិនដីគោកចាត់បញ្ជូននាវាចម្បាំងនិងប្រើប្រាស់កម្លាំងអាវុធទៅលើតំបន់តៃវ៉ាន់ នោះប្រហែលនឹងបង្កជាវិបត្តិស្លាប់រស់ នោះ ជប៉ុនអាចអនុវត្តសិទិ្ធស្វ័យការពារជាសមូហភាព” ដែលនិយាយបញ្ឆិតបញ្ឆៀងថា ជប៉ុនប្រហែលនឹងជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ដោយកម្លាំងអាវុធ ។ ពាក្យសម្តីដ៏ខុសឆ្គងដែលល្មើសនឹងស្មារតីនៃឯកសារនយោបាយចំនួន៤រវាងចិននិងជប៉ុនមិនត្រឹមតែនាំឱ្យភាគីចិនតវ៉ាយ៉ាងម៉ឹងម៉ាត់និងប្រឆាំងយ៉ាងខ្លាំងប៉ុណ្ណោះទេ ថែមទាំងក៏បានបណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងប្រទេសជប៉ុនផងដែរ ។ សំដៅចំពោះពាក្យសម្តីខុសឆ្គង របស់លោកស្រី Sanae Takaichi ពាក់ព័ន្ធតំបន់តៃវ៉ាន់ ឥស្សរជនមានការយល់ដឹងខ្ពស់ជប៉ុន បាននាំគ្នាបញ្ចេញការព្រមាន ។ លោក Takakage Fujita ប្រធានក្រុមប្រឹក្សានៃសមាគមបន្តវេននិងអភិវឌ្ឍសុន្ទរកថារបស់លោក Tomiichi Murayama របស់ជប៉ុនបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ថា ពាក្យសម្តីរបស់លោកស្រី Sanae Takaichi ដែលពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់ជា “ពាក្យសម្តីខុសឆ្គងយ៉ាងខ្លាំងនិងមិនទទួលខុសត្រូវដែលមិនធា្លប់មានក្នុងប្រវត្តិសាស្ត្រជប៉ុនបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ” ។ ជប៉ុនចង់ចាត់បញ្ជូនកងកម្លាំងស្វ័យការពារដោយយកលេសថា “តំបន់តៃវ៉ាន់មានរឿង” គឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងការបង្កសង្គ្រាមយ៉ាងកម្រោល ហើយក៏ជាការជាន់ឈ្លីដោយបើកចំហចំពោះស្មារតីនៃ “សុន្ទរកថារបស់លោក Tomiichi Murayama ”ដែរ ។ កាលពីថ្ងៃទី១៥ខែសីហាឆ្នាំ១៩៩៥ ក្នុងឱកាសខួបទី៥០ឆ្នាំនៃការការចុះចាញ់ ដោយគ្មានលក្ខខណ្ឌរបស់ជប៉ុន លោក Tomiichi Murayama ដែលជានាយករដ្ឋមន្ត្រីជប៉ុនកាលនោះបានថ្លែងសុន្ទរកថា ជាផ្លូវការអំពីបញ្ហាប្រវត្តិសាស្ត្រ ដោយទទួលស្គាល់និងពិចារណាកំហុសប្រវត្តិសាស្ត្រ សង្គ្រាមឈ្លានពាននិងការគ្រប់គ្រងអាណានិគម និយមរបស់ជប៉ុន ហើយសុំអភ័យទោស ចំពោះប្រទេសរងគ្រោះ ៕
ភ្នំពេញ ៖ នៅរសៀលថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) នៅសណ្ឋាគារ សាន់ &...
បរទេស៖ បន្ទាប់ពីការជ្រៀតចូល រយៈពេលប្រាំឆ្នាំ Café Amazon ដែលជាខ្សែសង្វាក់កាហ្វេដ៏ធំបំផុត របស់ប្រទេសថៃ បានឈប់ដំណើរការ នៅក្នុងប្រទេសវៀតណាម ចាប់តាំងពីសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន VN EXPRESS របស់វៀតណាម ចេញផ្សាយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ចូលទីផ្សារវៀតណាមក្នុងខែវិច្ឆិកា ឆ្នាំ ២០២៥ ហាង...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លីលី ហ្វីដ អ៊ិនដាសទ្រី ខូ អិលធីឌី ដែលបានចាត់តាំងឲ្យក្រុមការងារ នាំយកនំព្រិល២០កេស នំអង្ករលីង៣៥កេស និងទឹកក្រូច៣០កេស ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩ ៕
បរទេស៖ ក្រុមមន្ត្រីថៃបាននិយាយថា អាជ្ញាធរថៃបានជម្លៀសអ្នកទេសចរជាង ៤០០ នាក់ចេញពីសណ្ឋាគារដែលលិចទឹកនៅស្រុក Hat Yai កាលពីថ្ងៃអាទិត្យ ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានបន្តជន់លិចផ្នែកខ្លះ នៃខេត្ត Songkhla ។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា របស់ថៃ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសជប៉ុន “បានឆ្លងកាត់បន្ទាត់ក្រហម” ហើយជាមួយនឹងការបញ្ចេញមតិ ដោយមេដឹកនាំថ្មីរបស់ខ្លួន ដែលស្នើឱ្យមានអន្តរាគមន៍យោធា ដ៏មានសក្តានុពលលើកោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ការកត់សម្គាល់កាលពីដើមខែនេះ ដោយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae...
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជំរុញឱ្យជប៉ុនពិចារណា និងកែតម្រូវកំហុសរបស់ខ្លួន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជាជាងការប្រកាន់ខ្ជាប់នូវផ្លូវខុស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក វ៉ាង យី ដែលក៏ជាសមាជិកនៃការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានធ្វើការកត់សម្គាល់នេះ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច របស់លោកទៅកាន់ប្រទេសកៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន និងតាជីគីស្ថាន...
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានឲ្យដឹងថា សំណង់ផ្លូវកាត់សមុទ្រ របស់វៀតណាម ពុំបានរំលោភកិច្ចព្រមព្រៀង ដែនទឹកប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម ឆ្នាំ១៩៨២ ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ ។ យោងតាមសេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ថា ឆ្លើយតបនឹងការសាកសួរ...