ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិប៊ែលធី ជូនដល់សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី២០ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ២,៦៨០នាក់ នៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ...
បរទេស÷ អគ្គីភ័យបានឆាបឆេះ នៅកន្លែងតាំងបង្ហាញរថយន្តមួយកន្លែងនៅលើផ្លូវរាមាទី២ ក្រុងបាងកក ប្រទេសថៃ ដោយបានឆេះបំផ្លាញរថយន្ត ចំនួនបីគ្រឿងនៅព្រឹកថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ថា អគ្គីភ័យបានឆាបឆេះនៅម៉ោងប្រហែល ២ ទៀបភ្លឺ នៅមជ្ឈមណ្ឌលផលិតរថយន្តមួយកន្លែង ជិតផ្លូវរាមាទី២ សៃ៣៣ ក្នុងទីក្រុងបាងកក។ក្រុមពន្លត់អគ្គីភ័យ បានប្រយុទ្ធប្រឆាំងនឹងផ្សែងក្រាស់ៗចេញពីបន្ទប់តាំងបង្ហាញជាន់ផ្ទាល់ដីអស់រយៈពេលជាង ៣០...
បរទេស៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) កាលពីថ្ងៃសុក្របានព្រមានអ្នកបើកយន្តហោះទាំងអស់ឱ្យ “អនុវត្តការប្រុងប្រយ័ត្ន” នៅពេលហោះហើរក្នុងដែនអាកាសលើប្រទេសវេណេហ្ស៊ុយអេឡា “ដោយសារតែស្ថានភាពសន្តិសុខកាន់តែអាក្រក់ និងសកម្មភាពយោធាកើនឡើង” នៅជុំវិញប្រទេសនេះ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា សារព្រមានបាននិយាយថា ការគំរាមកំហែងដែលមិនបានបញ្ជាក់ “អាចបង្កឱ្យមានហានិភ័យដែលអាចកើតមានចំពោះយន្តហោះនៅគ្រប់កម្ពស់” ក៏ដូចជាយន្តហោះដែលហោះឡើង និងចុះចតនៅក្នុងប្រទេស និងសូម្បីតែយន្តហោះនៅលើដី។ ការព្រមាននេះធ្វើឡើងខណៈរដ្ឋបាលលោក...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពពីរដែលដឹងអំពីបញ្ហានេះថា សហរដ្ឋអាមេរិកបានគំរាម កាត់ផ្តាច់អ៊ុយក្រែនចេញ ពីការស៊ើបការណ៍សម្ងាត់ និងសព្វាវុធក្នុងគោលបំណងជំរុញឱ្យប្រទេសអ៊ុយក្រែន ទទួលយកផែនការសន្តិភាព ដែលបានស្នើឡើង របស់លោកប្រធានាធិបតី Donald Trump ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រភពមួយបានប្រាប់ទីភ្នាក់ងារថា...
បរទេស៖ សភាប្រទេសវ៉េណេស៊ុយអេឡាបានអនុម័តលើការបន្តការបណ្តាក់ទុនរួមគ្នារយៈពេល ១៥ ឆ្នាំរវាងក្រុមហ៊ុនរដ្ឋ PDVSA និងក្រុមហ៊ុនប្រេងរុស្ស៊ី Roszarubezhneft , នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់រដ្ឋសភា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការផ្នែកថាមពលកាន់តែស៊ីជម្រៅកើតឡើង បើទោះបីជាមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសទាំងពីរ និងចំពេលមានការចោទប្រកាន់ថា ទីក្រុងវ៉ាស៊ីនតោនចង់ទម្លាក់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការពិភាក្សាយ៉ាងសំខាន់អំពីព័ត៌មានលម្អិតនៃផែនការសន្តិភាព២៨ចំណុចថ្មីដែលស្នើឡើងដោយសហរដ្ឋអាមេរិកស្តីពីអ៊ុយក្រែន។ លោកPutinបាននិយាយថា រុស្ស៊ីបានទទួលផែនការនេះ តាមរយៈបណ្តាញទំនាក់ទំនងដែលមានស្រាប់ជាមួយរដ្ឋបាលសហរដ្ឋអាមេរិក។ លោកបានបន្ថែមថា វាអាចបង្កើតជាមូលដ្ឋាននៃដំណោះស្រាយសន្តិភាពចុងក្រោយ ប៉ុន្តែអត្ថបទនេះមិនត្រូវបានពិភាក្សាជាមួយរុស្ស៊ីលម្អិតនៅឡើយទេ។ លោកPutinបានកត់សម្គាល់ថាទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាសន្តិភាព និងការដោះស្រាយដោយសន្តិវិធីនៃបញ្ហាក៏ដូចជា ការពិភាក្សាយ៉ាងសំខាន់អំពីព័ត៌មានលម្អិតទាំងអស់នៃផែនការដែលបានស្នើឡើង ។ គួរឲ្យដងដែរថាកិច្ចចរចារុស្ស៊ី-អ៊ុយក្រែនបានជាប់គាំងចាប់តាំងពីជំនួបរវាងលោកPutin និងប្រធានាធិបតីអាមេរិកលោក Donald Turmp...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានឲ្យដឹងថាក្រុមហ៊ុន Reliance Industries ដែលជាក្រុមហ៊ុនដ៏ធំបំផុតរបស់ប្រទេសឥណ្ឌា ជាកម្មសិទ្ធិរបស់មហាសេដ្ឋី Mukesh Ambaniបានបញ្ឈប់ការនាំចូលប្រេងឆៅពីរុស្ស៊ីសម្រាប់អង្គភាពចម្រាញ់សម្រាប់តែការនាំចេញរបស់ខ្លួននៅ Jamnagar ក្នុងរដ្ឋ Gujarat ភាគខាងលិច។ វិធានការនេះមានគោលបំណងអនុវត្តតាមការហាមឃាត់របស់សហភាពអឺរ៉ុបលើការនាំចូលប្រេងឥន្ធនៈដែលផលិតពីប្រេងរុស្ស៊ីតាមរយៈប្រទេសទីបីដែលនឹងចូលជាធរមាននៅឆ្នាំក្រោយ។ការសម្រេចចិត្តក៏ស្របតាមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើក្រុមហ៊ុនផលិតប្រេងសំខាន់ៗរបស់រុស្ស៊ី Rosneft និង Lukoil ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃសុក្រ។ Reliance បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ការផ្លាស់ប្តូរនេះត្រូវបានបញ្ចប់មុនកាលវិភាគ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ផែនការរបស់សហរដ្ឋអាមេរិកសម្រាប់ការដោះស្រាយជម្លោះនៅអ៊ុយក្រែន គឺជាកំណែថ្មីនៃសំណើដែលបានបង្កើតឡើងបន្ទាប់ពីកិច្ចប្រជុំរបស់គាត់ជាមួយប្រធានាធិបតីអាមេរិក Donald Trump នៅរដ្ឋអាឡាស្កា។ លោកPutinបាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាសន្តិសុខថា៖ក្នុងអំឡុងពេលពិភាក្សា ភាគីអាមេរិកបានស្នើឱ្យយើងធ្វើការសម្របសម្រួលជាក់លាក់។ ត្រលប់មកទីក្រុង Anchorage វិញ ទីក្រុងម៉ូស្គូបានបញ្ជាក់ពីកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយនឹងសំណើសន្តិភាព។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីកិច្ចចរចានៅអាឡាស្កា ភាគីអាមេរិកបានផ្អាកដោយសារតែការបដិសេធរបស់អ៊ុយក្រែនចំពោះផែនការរបស់លោក Trump...
យប់ថ្ងៃទី ២១ ខែវិច្ឆិកា ប្រជាជនជប៉ុនរាប់រយនាក់ បានជួបជុំគ្នានៅមុខភូមិគ្រឹះ របស់នាយករដ្ឋមន្រ្តីនៅក្រុងតូក្យូ ដើម្បីប្រឆាំងតវ៉ាចំពោះលោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនដែលបានលើកឡើង ពាក្យសម្តីដ៏ខុសឆ្គងពាក់ព័ន្ធបញ្ហាតៃវ៉ាន់ ក្នុងរដ្ឋសភា ហើយទាមទារឱ្យលុបចោលការបង្ហាញអាកប្បកិរិយាពាក់ព័ន្ធ ព្រមទាំងធ្វើការបកស្រាយ និងសុំអភ័យទោស ។ បាតុករទាំងឡាយបានលើកបដាដែលសរសេរថា “លុបចោលពាក្យសម្តី ប្រឆាំងនឹងសង្គ្រាម” “លោកស្រីSanae Takaichiបង្ករឿង...
ថ្ងៃសៅរ៌២កើត ខែមគសិរឆ្នាំម្សាញ់សប្ពសក័ ព ស២៥៦៩ ត្រូនឹងថ្ងៃទី២២ ខែវិច្ចិកាឆ្នាំ២០២៥ បានប្រារព្វពិធីបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជាថ្មី ចំនួន១១៤នាក់នៅក្នុងឃុំ អង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោមអធិបតិភាពលោកជំទាវ សៅ សុគន្ធារី ។ ដោយ: អ៊ុន សុផល/កំពង់ស្ពឺ