ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារអតីតពលករក្នុងខេត្តបន្ទាយមានជ័យ ជួយផ្សព្វផ្សាយ និងជំរុញឱ្យបងប្អូនអតីតពលករចូលរួមពិព័រណ៍ការងារ នៅចុងសប្តាហ៍នេះ ដើម្បីឱ្យពួកគាត់ទទួលបានឱកាសការងារធ្វើ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី២០ ខែវិច្ឆិកានេះថា ក្រសួង នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា...
ភ្នំពេញ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកជំនន់ ក្នុងខេត្ត កំពុងកើនឡើង ជាបន្តបន្ទាប់ ក្នុងកម្រិតប្រកាសអាសន្ន ដូច្នេះប្រជាពលរដ្ឋ ត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ថា ដោយផ្អែកលើស្ថានភាព បច្ចុប្បន្នស្ទឹងពោធិ៍សាត់ មានកម្រិតកម្ពស់ទឹក ៥,៥ម៉ែត្រ និងមានការកើនឡើងជាបន្តបន្ទាប់...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាល ខេត្តកំពង់ធំ បានលើកឡើងថា ករណីរថយន្តក្រុងធុនធំ ២ជាន់ ដែលបើកធ្វេសប្រហែសក្រឡាប់ធ្លាក់ចូលទឹកនៅស្ពានអូរប្រសាទ ក្នុងភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្តាលឱ្យចំនួនស្លាប់១៣នាក់ របួស២៤នាក់ អាចមកពីអ្នកបើកបរស្ថិតក្នុងសភាពងងុយដេក ។ បើតាមលោក ឧត្តមសេនីយ៍ទោ ហេង...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានបដិសេធការអះអាងថ្មីៗ របស់ប្រធានាធិបតីអាមេរិកថា ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើកិច្ចចរចានុយក្លេអ៊ែរ។ លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងសុន្ទរកថា មួយទៅកាន់អ្នកយកព័ត៌មាន នៅទីក្រុងតេអេរ៉ង់ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិកកំពុងនិយាយជាមួយអ៊ីរ៉ង់...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើង សង្កត់ធ្ងន់ថា សម្រាប់ថ្ងៃអនាគតគឺ ធ្វើឱ្យកម្ពុជា មានសុខភាពល្អប្រសើរឡើង ដោយត្រូវឈរផ្អែកលើភាពរឹងមាំ ទាំងមនុស្ស ទាំងប្រព័ន្ធ និងឈរលើចំណេះដឹង ។ ក្នុងឱកាសអញ្ជើញ ជាអធិបតី ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្ត...
ភ្នំពេញ ៖ នៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីកិច្ចសន្ទនារវាង ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោក កែវ រតនៈ រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល ដើម្បីចែករំលែកទស្សនៈទាន ស្តីពីការកែទម្រង់វិស័យយុត្តិធម៌ និង វិស័យរ៉ែ...
ភ្នំពេញ ៖ រថយន្តក្រុងធុនធំមួយគ្រឿងមាន២ជាន់ បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្លាក់ចូលក្នុងទឹកបង្កអ្នកធ្វើដំណើរស្លាប់១៣នាក់ និងរបួស២៤នាក់ ក្នុងចំណោមអ្នកធ្វើដំណើរសរុប៣៧នាក់ ។ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២យប់ នាថ្ងៃទី២០ វិច្ឆិកា ។ បើតាមសាក្សីនៅកន្លែងកើតហេតុ មូលហេតុអាចមកពីអ្នក បើកបរមានភាពងងុយដេក ទើបជ្រុលចង្កូតបែបនេះ ៕
Metfone បានប្រកាសជាផ្លូវការអំពី ការធ្វើឱ្យប្រសើរឡើងដ៏ធំបំផុតរបស់ខ្លួន សម្រាប់សេវាកម្មអ៊ីនធឺណិត Wi-Fi ដោយផ្តល់នូវការកើនឡើងយ៉ាងខ្លាំងនៃ ល្បឿនចូលប្រើសម្រាប់អតិថិជន ខណៈពេលដែលតម្លៃសេវាប្រចាំខែរក្សានៅដដែល។ ការផ្លាស់ប្តូរជាយុទ្ធសាស្ត្រនេះបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ Metfone ចំពោះការផ្លាស់ប្តូរឌីជីថល ដោយធានាថាការតភ្ជាប់ល្បឿនលឿន នៅតែអាចចូលដំណើរការបាន និងងាយស្រួលសម្រាប់មនុស្សគ្រប់គ្នា។ មានប្រសិទ្ធភាពភ្លាមៗ កញ្ចប់អ៊ីនធឺណិតដ៏ពេញនិយមរបស់ Metfone ត្រូវបានធ្វើឱ្យប្រសើរឡើងដើម្បីបំពេញតម្រូវការ កើនឡើងសម្រាប់កម្រិតបញ្ជូនខ្ពស់។ ការកែលម្អនេះមានគោលបំណងលើកកម្ពស់ បទពិសោធន៍រស់នៅសម័យទំនើប៖ ចាប់តាំងពីការចាក់វីដេអូកម្រិត...
ភ្នំពេញ ៖ បណ្ឌិត្យសភា បេតិកភណ្ឌវប្បធម៌ចិន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានរៀបចំការតាំងពិព័រណ៍ ប្រវត្តិសាស្ត្រនៃទំនាក់ទំនងខ្មែរ-ចិន តាមរយៈវប្បធម៌ និងសិល្បៈ ចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសារមន្ទីរជាតិកម្ពុជា។ ក្នុងឱកាសពិធីសម្ពោធបើកពិព័រណ៍ នាសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ មានការអញ្ជើញកាត់ខ្សែបូរណ៍ ជាផ្លូវការពីសំណាក់លោកស្រីបណ្ឌិតសភាចារ្យ...
ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានឧ្យដឹងថា អាល្លឺម៉ង់កំពុងធ្វើការយ៉ាងសកម្ម ដើម្បីផ្តល់ជូនកងទ័ពអ៊ុយក្រែន នូវប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយ ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជា មួយនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson នៅទីក្រុងប៊ែរឡាំង លោក Merz បានឧ្យដឹងថា អាល្លឺម៉ង់ និងអ៊ុយក្រែន កំពុងជំរុញគម្រោងទាក់ទងនឹង...