ប៉េកាំង៖ ប្រទេសចិន ជំរុញឱ្យប្រទេសជប៉ុន ឈប់ដើរហួសព្រំដែន ដកពាក្យសម្ដី និងទង្វើខុសឆ្គងរបស់ខ្លួន និងគោរពការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះប្រទេសចិន ជាមួយនឹង សកម្មភាពជាក់ស្តែង នេះបើយោងតាមអ្នកនាំពាក្យ ក្រសួងការបរទេស លោកស្រី ម៉ៅ នីង។ មានរបាយការណ៍ថា ថ្មីៗនេះ អ្នកនយោបាយជប៉ុនមួយ ចំនួនបានអះអាងថា ប្រទេសចិនបាន “ប្រតិកម្មយ៉ាងខ្លាំង” ចំពោះការកត់សម្គាល់ខុសឆ្គង...
បរទេស៖ ឥណ្ឌាបានរក្សាតំណែងជាអ្នកទិញ ប្រេងឆៅធំជាងគេទីពីរ របស់រុស្ស៊ីក្នុងខែតុលា បន្ទាប់ពីប្រទេសចិន, នេះបើយោងតាមទិន្នន័យពីស្ថាប័ន ស្រាវជ្រាវរបស់អឺរ៉ុប។ យោងតាមសារព័ត៌មាន RT ចេញ ផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានដាក់ ទណ្ឌកម្មលើក្រុមហ៊ុន Rosneft និង Lukoil ដែលជាក្រុមហ៊ុនផលិតប្រេងដ៏ធំបំផុត របស់រុស្ស៊ីកាលពីថ្ងៃទី ២២...
គែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានឲ្យដឹង ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទជាមួយសមភាគី ស៊ូដង់របស់លោក គឺលោក Mohieldin Salim ថាអេហ្ស៊ីប បដិសេធការប៉ុនប៉ងណាមួយ ដើម្បីបំបែកប្រទេសស៊ូដង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តី ថ្លែងការណ៍មួយ ដែលចេញផ្សាយដោយក្រសួងអេហ្ស៊ីប លោក Abdelatty...
ប៉េកាំង៖ ក្រសួងការពារជាតិចិន បានរិះគន់អាមេរិកចំពោះ ការលក់អាវុធដែលមានទំហំទឹកប្រាក់ចំនួន ៣៣០ លានដុល្លារអាមេរិក ដែលបានប្រកាសថ្មីៗនេះទៅឱ្យតៃវ៉ាន់ ដោយសន្យាថា នឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកនាំពាក្យក្រសួង លោក Zhang Xiaogang បានឲ្យដឹងថា ការលក់អាវុធនេះរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបីរបស់ចិន-អាមេរិក ជ្រៀតជ្រែកយ៉ាងខ្លាំងនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិន...
បរទេស៖ មេដឹកនាំនៃប្រទេសទាំងពីរបារាំងអ៊ុយក្រែនបានប្រកាសថា អ៊ុយក្រែនគ្រោងនឹងទិញយន្តហោះចម្បាំង Rafale ផលិតពីបារាំងរហូតដល់ ១០០ គ្រឿង ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ រួមជាមួយនឹងអាវុធផ្សេងទៀត រួមទាំងប្រព័ន្ធការពារដែនអាកាសផងដែរ។ ទីក្រុងម៉ូស្គូវិញ បានថ្កោលទោសកិច្ចព្រមព្រៀងដ៏មានសក្តានុពលនេះ ដោយនិយាយថា វានឹងបង្កើតលក្ខខណ្ឌសម្រាប់អំពើពុករលួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីបារាំងលោក Emmanuel...
បរទេស៖ យោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃបានឲ្យដឹងថា ការព្យាករណ៍សេដ្ឋកិច្ចរដូវស្លឹកឈើជ្រុះឆ្នាំ២០២៥នេះ ពីសំណាក់គណៈកម្មាការអឺរ៉ុបបង្ហាញថា ជំរុញដោយការកើនឡើងនៃការនាំចេញ នៅក្នុងការរំពឹងទុកនៃការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប (EU) គឺអាចរក្សាកំណើន ហើយវាត្រូវបានគេរំពឹងថានឹងបន្តកើនឡើងក្នុងល្បឿនមធ្យមជាងការព្យាករណ៍។ នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ គណៈកម្មការបាននិយាយថា ផលិតផលក្នុងស្រុកសរុប (GDP) របស់សហភាពអឺរ៉ុបត្រូវបានគេរំពឹងថានឹងកើនឡើង១,៤ភាគរយនៅឆ្នាំ២០២៥ ជាមួយនឹងតំបន់ចាយប្រាក់អឺរ៉ូកើនឡើង១,៣ ភាគរយ។ ដោយឡែកសម្រាប់កំណើននៅឆ្នាំ២០២៦ត្រូវបានគេព្យាករណ៍ថានឹងកើនឡើង១,៤ភាគរយសម្រាប់សហភាពអឺរ៉ុប និង១,២ ភាគរយសម្រាប់តំបន់ចាយប្រាក់អឺរ៉ូ ដែលទាំងពីរទាបជាងការព្យាករណ៍ដែលបានធ្វើឡើងនៅក្នុងខែឧសភា។...
ភ្នំពេញ៖ សមាគមខ្មែរចំនួន៦ នៅរ៉េខាងត្បូង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញញត្តិដាច់ដោយឡែកពីគ្នាប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដែលក្រុមទាហានឈុតខ្មៅថៃបានធ្វើមកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរចំនួន ១៣នាក់ និងអំពើថោកទាបជាករណីរំលោភសេពសន្ថវៈយ៉ាងព្រៃផ្សៃ។ សមាគមទាំង៦នោះរួមមាន៖ សមាគមខ្មែរជួយខ្មែរ នៅក្រុងហ្វាសុង សាធារណរដ្ឋកូរ៉េ, សមាគមកម្ពុជាសាមគ្គី, សមាគមអភិវឌ្ឍន៍អនាគតកូរ៉េ-កម្ពុជា, សមាគមខ្មែររួមគ្នាដើម្បីខ្មែរ នៅសាធារណរដ្ឋកូរ៉េ, សមាគមបញ្ញវន្ដខ្មែរនៅកូរ៉េ និងសមាគមស្ត្រីខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ។ តាមរយៈញត្តិថ្កោលទោសសមាគមខ្មែរទាំង៦ បានលើកឡើងពីទង្វើរបស់ទាហានឈុតខ្មៅថៃដែលប្រើអំពើហិង្សាយ៉ាងសាហាវយង់ឃ្នងក្នុងរូបភាពជាការវាយដំ...
បរទេស៖ ប្រទេសបង់ក្លាដែសបានជំរុញឱ្យប្រទេសឥណ្ឌា “ប្រគល់ភ្លាមៗ” នូវអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស គឺលោកស្រី Sheikh Hasina និងអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Asaduzzaman Khan Kamal ដែលអ្នកទាំងពីរដែលត្រូវបានកាត់ទោសប្រហារជីវិតដោយតុលាការ ក្នុងសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសបង់ក្លាដែស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា “យើងអំពាវនាវឱ្យរដ្ឋាភិបាលឥណ្ឌាប្រគល់ភ្លាមៗនូវបុគ្គលដែលត្រូវបានកាត់ទោសទាំងពីរនាក់នេះទៅឱ្យអាជ្ញាធរបង់ក្លាដែស”...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរងរដ្ឋាភិបាលលោក Sebastian Hille បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ប្រទេសអាល្លឺម៉ង់នឹងបន្តការនាំចេញអាវុធរបស់ខ្លួន ទៅកាន់ប្រទេសអ៊ីស្រាអែលវិញចាប់ពីថ្ងៃទី ២៤ខែវិច្ឆិកា។ ការដឹកជញ្ជូនអាវុធដែលត្រូវបានផ្អាកតាំងតែពីនៅក្នុងខែសីហា នៅពេលដែលក្រុងយេរូសាឡឹមខាងលិចបានប្រកាសពីផែនការរបស់ខ្លួនក្នុងការកាន់កាប់ទីក្រុង Gaza ដែលជាផ្នែកនៃយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស។ យោងតាមលោកស្រី Hille ស្ថានភាពនៅលើសមរភូមិយ៉ាងណាក្តីស្ថិតនៅក្នុងស្ថេរភាពឡើងវិញចាប់តាំងពីពេលនោះមក ជាមួយនឹងបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិកជាធរមានចាប់តាំងពីថ្ងៃទី ១០ខែតុលា។មន្ត្រីរូបនេះបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយណាមួយថាតើអាល្លឺម៉ង់ដែលជាប្រទេសនាំចេញអាវុធធំទីពីរទៅកាន់អ៊ីស្រាអែលបន្ទាប់ពីសហរដ្ឋអាមេរិកអាចដាក់កម្រិតឡើងវិញម្តងទៀតប្រសិនបើស្ថានភាពផ្លាស់ប្តូរ។ អ្នកនាំពាក្យរូបនេះយ៉ាងណាក្តីគឺបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយលើថាតើការដឹកជញ្ជូនណាមួយដែលស្នើដោយអ៊ីស្រាអែលត្រូវបានលុបចោលឬពន្យារពេលនៅពេលដែលការរឹតបន្តឹងបានកើតឡើងនោះដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសហ្វាំងឡង់ បានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំចម្ងាយត្រឹមតែ១០០គីឡូម៉ែត្រប៉ុណ្ណោះពីបន្ទាត់ព្រំដែនរុស្ស៊ី។ការប្រកាសដែលត្រូវបានធ្វើឡើងដោយកងកម្លាំងការពារជាតិហ្វាំងឡង់ (FDF) បានឲ្យដឹងទៀតថាសមយុទ្ធយោធាដែលមានឈ្មោះថាNorthern Strike 225 របស់សមាជិកណាតូថ្មីមួយនេះ បានចាប់ផ្តើមកាលពីថ្ងៃចន្ទ នឹងបន្តរយៈពេលមួយសប្តាហ៍នៅឯទីលានបាញ់គ្រាប់ពិត Rovajarvi នៅតំបន់ភាគខាងជើងឆៀងខាងកើតនៃប្រទេស។ សមយុទ្ធយោធាគ្រាប់ពិតនេះបានប្រមូលផ្តុំកងពលតូចហ្វាំងឡង់ចំនួនបី ឆ្មាំព្រំដែនរបស់ប្រទេស និងថ្មបាញ់រ៉ុក្កែតជាច្រើនរបស់ប៉ូឡូញ នេះបើយោងតាមសេចក្តីថ្លែងការណ៍។ កងកម្លាំងយោធាសរុបចំនួន២២០០នាក់ និងរថយន្ត៥០០គ្រឿងកំពុងចូលរួមក្នុងសមយុទ្ធនេះ ដែល FDF បាននិយាយថា...