ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ បានលើកឡើងថា ចំពោះសាធារណមតិថៃ ដែលចាត់ទុកករណី ក្រុមទាហានឈុតខ្មៅថៃ រំលោភយុវតីខ្មែរថា ជាព័ត៌មានក្លែងក្លាយនោះ កំពុងតែមួលបង្កាច់ និងបង្វែរសភាពការណ៍ជាក់ស្តែង ។ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះបានបញ្ចេញប្រតិកម្ម តបទៅស្ថាប័ន...
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំធំថ្មីសាលាខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសខុសច្បាប់នានា និងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ពិសេសការអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ព្រមទាំងសភាពការណ៍សន្តិសុខនានា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឯកភាពជាមួយទូតអូទ្រីស ដែលបានលើកឡើង អំពីកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-អូទ្រីស ក្នុងការជំរុញវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចឲ្យមានកំណើន ជាមួយគ្នាបន្ថែមទៀត ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយពីបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោ និងលោក Wihelm...
ភ្នំពេញ៖ ដើម្បីបន្តជំរុញការ ផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៥» ឱ្យបានទូលំទូលាយ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នឹងរៀបចំ «មហោស្រពតន្ត្រីទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន» អមដោយការបង្ហាញវប្បធម៌តន្ត្រីចម្រុះ កម្ពុជា-ចិន នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដោយមានការចូលរួមសម្តែងពីសិល្បករ សិល្បការិនីជាតិ និងសិល្បករ សិល្បការិនីមកពីប្រទេសចិន។...
ភ្នំពេញ ៖ សហជីពនៅកម្ពុជា តំណាងឱ្យកម្មករ និយោជិតរាប់ម៉ឺននាក់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើយ៉ាងសាហាវព្រៃផ្សៃយង់ឃ្នងតិរច្ឆាន គ្មានមនុស្សធម៌របស់យោធាឈុតខ្មៅថៃ ដែលបានចាប់រំលោភបូកលើពលករ ជានារីខ្មែរម្នាក់ និងធ្វើទារុណកម្មដល់ពលករផ្សេងទៀត ដែលវិលត្រឡប់មកមាតុប្រទេសវិញពេលជិតដល់ព្រំដែនកាលពីថ្ងៃទី១៥ វិច្ឆិកា ២០២៥។ លោក សំ សឿន ប្រធានសហភាព ពលកម្មជាតិកម្ពុជា...
ភ្នំពេញ ៖ នៅ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងលោក លូ វិន រដ្ឋមន្ត្រីស្ថាប័នរដ្ឋ សម្រាប់បញ្ញត្តិទីផ្សាររបស់ប្រទេសចិន បានជួបពិភាក្សា ការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យមាត្រាសាស្ត្រ...
ភ្នំពេញ ៖ កម្ពុជា បានជំរុញលំហូរហិរញ្ញប្បទានអាកាសធាតុ និងការប្តេជ្ញារឹងមាំ ក្នុងការឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុសកល នៅក្នុងសន្និសីទសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី៣០ (COP30)។ ក្នុងកិច្ចប្រជុំកម្រិតខ្ពស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, កម្ពុជា...
កំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកម្លាំងផ្ទាល់លោក វិរៈសេនីយ៍ទោ ជុន ចាន់ ដេត អធិការស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចុះបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនចំនួន៥នាក់ ។ ការបង្ក្រាបនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ វិច្ឆិកា ២០២៥ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្ដិ៍...
កំពង់ចាម ៖ ក្រុមប្រឹក្សាខេត្តកំពង់ចាម បានធ្វើវេទិកាពិភាក្សា និងពិគ្រោះយោបល់លើកទី ២ អាណត្តិទី ៤ នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងបរិវេណវត្តពោធិរង្ស៊ីព្រៃចក្រី ស្ថិតក្នុងភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក...
មណ្ឌលគិរី ៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបញ្ជួនជនសង្ស័យ១៣នាក់ ទៅស្ថាប័ណតុលាការ ដើម្បីបន្តនិតិវិធី ក្រោយពេលចាប់ខ្លួន ជនសង្ស័យទាំងនោះ នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២៥ ។ លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរង បានបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោឡោ សុខា...