ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសារទរ ទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៦ ឆ្នាំ២០២៥។ ថ្លែងក្នុងពិធីអបអរសារទរនោះ លោក ឆាយ ឫទ្ធិសែន បានសម្តែងនូវគាវភក្តីនិងថ្លែងអំណរគុណ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកណ្តាល ចេញវិធានការទប់ស្កាត់ការបង្ហោះខ្លែង ក្បែរខ្សែបញ្ជូនអគ្គិសនី តង់ស្យុងខ្ពស់ ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ ដល់អាយុជីវិត ។ ការចេញមកទប់ស្កាត់នេះ បន្ទាប់ពីរដ្ឋបាលខេត្តបានសង្កេតឃើញថា នៅរដូវរំហើយម្តងៗ មានពលរដ្ឋជាពិសេសកុមារតូចៗ ពុំបានយល់ដឹងពីគ្រោះថ្នាក់ និងផលប៉ះពាល់ដល់ខ្សែបញ្ជូនរបស់អគ្គិសនីមួយចំនួន ដោយបានបង្ហោះខ្លែងលេងកំសាន្តនៅក្បែរ បណ្តាញបញ្ជូនរបស់អគ្គិសនីកម្ពុជា។ យោងតាមលិខិត របស់រដ្ឋបាលខេត្តកណ្តាល នាថ្ងៃ១១ វិច្ឆិកា បានឲ្យដឹងថា...
ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំភាពអ្នកដឹកនាំ និងនវានុវត្តន៍នាថ្ងៃ១១ វិច្ឆិកា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា មន្រ្តីសុខាភិបាល កំពុងបម្រើសេវាសុខភាពជូនប្រជាជននៅតាមតំបន់ប្រជុំកោះ ភ្នំ និងតំបន់ឆ្ងាយដាច់ស្រយាលបានយ៉ាងសមស្រប ក្នុងស្មារតីលះបង់ខ្ពស់ ដើម្បីផលប្រយោជន៍ប្រជាជន ។ ក្នុងកិច្ចប្រជុំសាស្រ្តាចារ្យរដ្ឋមន្រ្តី បង្ហាញពីក្តីសង្ឃឹមជឿជាក់លើមន្រ្តីសុខាភិបាល តាមមូលដ្ឋាន និងបានកោតសរសើរដល់មន្រ្តីសុខាភិបាលមូលដ្ឋាន ជាពិសេសអ្នកដែលបម្រើការនៅតាមប្រជុំកោះ ជួរភ្នំ...
ភ្នំពេញ ៖ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃ១៣ វិច្ឆិកានេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ធ្វើបទបង្ហាញជូនអង្គទូតបរទេស ប្រចាំកម្ពុជា អំពីការវិវត្ត នៃសេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា និងថៃ៕
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ដើម្បីជំរុញល្បឿនការគ្របដណ្តប់សុខភាពជាសកល ទាំងសេវាឯកជន និងសាធារណៈ ត្រូវតែបន្តខិតខំបង្ខិតជិតគ្នា ដោយឈរលើស្តង់ដារសេវាថែទាំព្យាបាលប្រកបដោយគុណភាព ប្រសិទ្ធភាព ដែលនេះស្ថិតក្នុងអាទិភាពចម្បងរបស់សុខាភិបាល។ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិ ស្តីពីសុខភាពបន្តពូជ និងសិទ្ធិឆ្នាំ២០២៥-២០៣ និងនិយាមបែបទប្រតិបត្តិ សម្រាប់បង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើម ប្រភេទបេ...
យោងលិខិតរបស់រដ្ឋបាលខេត្ត ចេញនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងផ្អាកការរៀបចំពិធីអុំទូកក្នុងខេត្តត្បូងឃ្មុំ ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះ៕ ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់កម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលខេត្តឲ្យចុះពិនិត្យទីតាំងធ្វើអាជីវកម្មកែច្នៃស៊ីមាំងម៉ូតូខុសបច្ចេកទេស ពីព្រោះវាជាសកម្មភាពដែលបំរើដល់សកម្មភាពក្មេងទំនើង និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ។ លោកអភិបាលខេត្តបានណែនាំដូច្នេះ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងកិច្ចប្រជុំលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា...
ភ្នំពេញ៖ សហជីពនៅកម្ពុជានាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញញត្តិថ្កោលទោសចំពោះការបាញ់ប្រហាររបស់កងកម្លាំងថៃលើជនស៊ីវិលខ្មែរស្លូតត្រង់បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសជាច្រើននាក់ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថាជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ បំពានអធិបតេយ្យភាពកម្ពុជា និងល្មើសច្បាប់អន្តរជាតិ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានថ្កោលទោសយ៉ាងដាច់អង្ហការ និងបានហៅការបាញ់ប្រហាររបស់ថៃលើជនស៊ីវិលស្លូតត្រង់កម្ពុជា ថាជាការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ...
(ភ្នំពេញ)៖ ក្នុងបេសកកម្មលើកស្ទួយ វប្បធម៌ សិល្បៈ តន្រ្តីខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសហការជាមួយ ផលិតកម្ម ហ្គាឡាក់ស៊ី ក្នុងការរៀបចំមហាព្រឹត្តិការណ៍ប្រគុំតន្ត្រីខ្នាតយក្ស EXPREZ TOUR CONCERT និង DAZZ TOUR CONCERT ដែលនឹងធ្វើឡើងចំនួន ៣៨ ទីតាំង នាំយកភាពសប្បាយរីករាយ ដល់បណ្តាអ្នកគាំទ្រគ្រប់តំបន់ទូទាំងប្រទេស។ កម្មវីធីនេះ ធ្វើនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ...
ព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារ របស់ប្រទេសកម្ពុជានិងអាជ្ញាធរខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាមានិតឡាវបានជួបពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី 10 រវាងខេត្តទាំងពីរ ដោយខាងកម្ពុជាដឹកនាំដោយលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចំណែកឯខាងភាគីឡាវដឹកនាំដោយលោក អាលុនសៃ ស៊ូនណាឡាត អភិបាលខេត្តចំប៉ាសាក់ ប្រទេសឡាវ។ កិច្ចប្រជុំពិភាក្សាគ្នាដើម្បីកិច្ចសហប្រតិបត្តិការនេះធ្វើឡើងនាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០២៥ ដែលមានទីតាំងស្ថិតនៅសាលប្រជុំក្នុងខេត្តព្រះវិហារ។ សូមបញ្ជាក់ថា ជំនួបនេះគឺមានគោលបំណង ដើម្បីពង្រឹងចំណងមិត្តភាពសាមគ្គីភាព...