ព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារ របស់ប្រទេសកម្ពុជានិងអាជ្ញាធរខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាមានិតឡាវបានជួបពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី 10 រវាងខេត្តទាំងពីរ ដោយខាងកម្ពុជាដឹកនាំដោយលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចំណែកឯខាងភាគីឡាវដឹកនាំដោយលោក អាលុនសៃ ស៊ូនណាឡាត អភិបាលខេត្តចំប៉ាសាក់ ប្រទេសឡាវ។ កិច្ចប្រជុំពិភាក្សាគ្នាដើម្បីកិច្ចសហប្រតិបត្តិការនេះធ្វើឡើងនាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០២៥ ដែលមានទីតាំងស្ថិតនៅសាលប្រជុំក្នុងខេត្តព្រះវិហារ។ សូមបញ្ជាក់ថា ជំនួបនេះគឺមានគោលបំណង ដើម្បីពង្រឹងចំណងមិត្តភាពសាមគ្គីភាព...
ភ្នំពេញ៖ លោក រឿន រិទ្ធីពង្ស ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៤ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែង ជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ជំនួសលោកស្រី មុំ ចាន់ដានី ដែលបានទទួលភារកិច្ចថ្មី និងប្រកាសតែងតាំងលោក រ័ត្ន សុវិបូរ ជាប្រធានសាលាមូលនិធិជាតិ ជំនួយសង្គមរាជធានីភ្នំពេញ។ ពិធីប្រកាសនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា...
ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅវេលាម៉ោង ១២និង១២នាទីថ្ងៃត្រង់នេះ បានអញ្ជើញមកដល់មណ្ឌលជនភៀសសឹករបស់អ្នកភូមិព្រៃចាន់ ដែលបានភៀសខ្លួនមករកកន្លែងជម្រកសុវត្ថិភាព នៅក្នុងវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ការមកដល់របស់ពួកគាត់នេះ ដើម្បីសាកសួរសុខទុក្ខ និងពិនិត្យស្ថានភាពជាក់ស្តែង ការស្នាក់នៅរបស់ប្រជាពលរដ្ឋភៀសសឹក បន្ទាប់ពីហេតុការណ៍យោធាថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុកាលពីថ្ងៃ១២ វិច្ឆិកា ។ នេះបើតាលោកស្រីឧត្តមសេនីយ៍ឯក...
ខេត្តពោធិ៍សាត់៖ នាព្រឹកថៃ្ងព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក...
ភ្នំពេញ៖ សារលិខិតរំលែកមរណទុក្ខ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន ក្រុមគ្រួសារនៃសព របស់ លោក ឌី ណៃ ដែលបានទទួលមរណភាព នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៦ឆ្នាំ ដោយការបាញ់ប្រហារយ៉ាងសាហាវឃោរឃៅ និងអមនុស្សធម៌ របស់យោធាថៃមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់...
តាកែវ ៖ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលខេត្តកំពង់ស្ពឺ បានឯកភាពគ្នាក្នុងការបង្កើត ប៉ុស្តិ៍នគរបាលចល័ត ប្រចាំការនៅតាមព្រំប្រទល់រួម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការទប់ស្កាត់ ក៏ដូចជាបង្ក្រាបបទល្មើសផ្សេងៗឆ្លងដែន ធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ។ ការឯកភាពនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រវាងខេត្តទាំងពីរ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលខេត្តទាំងពីរ...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឲ្យដឹងថា សពប្រជាពលរដ្ឋខ្មែរ ឈ្មោះ ឌី ណៃ ហៅ កុសល ដែលត្រូវបានទាហានថៃ បាញ់ប្រហារស្លាប់នៅហ្នឹងកន្លែងនៅភូមិព្រៃចាន់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានបញ្ជូនមកតម្កល់ធ្វើបុណ្យនៅវត្តចាន់ស៊ី ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕
ភ្នំពេញ ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ថិតក្នុងផ្សាររុងរឿង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ មានប្រជាពលរដ្ឋជាច្រើន បានចូលរួមក្នុងវេទិកានេះ តែមានពលរដ្ឋ តែ២រូបគត់ ស្នើនឹង២សំណូមពរ ដោយពលរដ្ឋម្នាក់ ស្នើឱ្យជួយអន្តរាគមន៍ ដោះស្រាយ ការបង្កសំឡេងរំខាន ដោយការចាក់ធុងបាស់ ពីសំណាក់...
បរទេស៖ ការបិទទ្វាររយៈពេលវែងបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកបានបញ្ចប់ បន្ទាប់ពីប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើច្បាប់ផ្តល់មូលនិធិដើម្បីបើករដ្ឋាភិបាលឡើងវិញ។ សភាអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់នេះកាលពីយប់មិញក្នុងសំឡេង ២២២ ទល់នឹង ២០៩សំឡេង ដោយស្ទើរតែគ្រប់គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យមួយចំនួនតូចបានបោះឆ្នោតឱ្យ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា វានឹងចំណាយពេលមួយរយៈដើម្បីឱ្យអ្វីៗត្រឡប់មកធម្មតាវិញ៖ អ្នកធ្វើដំណើរអាចបន្តជួបប្រទះផលប៉ះពាល់នៃការបិទនៅលើអាកាសយានដ្ឋាន ដោយជើងហោះហើរក្នុង និងក្រៅសហរដ្ឋអាមេរិកជាង...
By Dr. Thourn Sinan — Spiritual & Tourism ProfessionalPhnom Penh, 13 November 2025Introduction: A Crisis the United Nations Must Not IgnoreOn 12...