ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...
ថ្ងៃទី១២ខែវិច្ឆិកា ការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានបើកធ្វើសន្និសីទ សារព័ត៌មានជាប្រចាំ ។លោក Chen Binhua អ្នកនាំពាក្យ នៃការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានថ្លែងថា កិច្ចជំនួបជាប្រវត្តិសាស្រ្តរវាងថ្នាក់ដឹកនាំនៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ ដែលបានបើកធ្វើកាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០១៥ គឺជាវិធានការដ៏សំខាន់របស់មជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោក Xi Jinping ជាប្រមុខស្នូល ដើម្បីដឹកនាំនិងជំរុញសន្តិភាព និងការអភិវឌ្ឍ នៃទំនាក់ទំនងរវាងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ និងជំរុញបុព្វហេតុបង្រួបបង្រួមជាតិចិន ដែលបានត្រួសត្រាយផ្លូវថ្មី នៃការសន្ទនានិងការប្រាស្រ័យទាក់ទងដោយផ្ទាល់ រវាងថ្នាក់ដឹកនាំនៃត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ។ ...
Richmond, Virginia៖ នៅរស់សេសសល់ពីការកាប់សម្លាប់ ធ្វើទារុណកម្ម អត់ឃ្លាន នៃបបវាលពិឃាតខ្មែរក្រហម ពលរដ្ឋខ្មែរអាមេរិកាំង លោក អឿ សុវណ្ណ បានឆ្លងកាត់ជីវិតសោកសៅ ប៉ុន្តែវាមិនបានក្លាយជាឧបសគ្គដ៏ស្រួចស្រាវ បិទបាំងរារាំង ការខិតប្រឹងប្រែងកសាងជីវិតថ្មី លើទឹកដីសហរដ្ឋអាមេរិកឯនាយសមុទ្រនោះឡើយ។ លោក សុវណ្ណ ដែលបានតាំងទីលំនៅថ្មី ដោយមានថវិកាត្រឹមតែ៥ដុល្លារជាប់ខ្លួនក៏ដោយ លោកបានប្រឹងប្រែងខ្នះខ្នែង ជំនះគ្រប់ឧបសក្គទាំងភាសា ទាំងជីវិតថ្មីជាមួយម្តាយម៉េម៉ាយ...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឲ្យដឹងថា ជនស៊ីវិល ៣រូបដែលរងរបួសដោយសារតែភាគីថៃបើកការបាញ់ប្រហារមកលើកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ៕
ដើម្បីរំលឹកខួបលើកទី៨០ នៃការស្តារអធិបតេយ្យភាពតំបន់តៃវ៉ាន់មកវិញ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានចាក់ផ្សាយភាពយន្តឯកសារចំនួនប្រាំភាគស៊េរី«ការស្តារអធិបតេយ្យភាពដែនដីឡើងវិញ-រំលឹកខួប៨០ ឆ្នាំនៃការស្តារអធិបតេយ្យភាពតំបន់តៃវ៉ាន់ឡើងវិញ»។ អ្នកយកព័ត៌មាន CMG បានយកបទសម្ភាសន៍ជាមួយក្រុមគ្រួសារនិងសាច់ញាតិរបស់វីរបុរសដែលពលីជីវិតក្នុងសង្គ្រាមប្រឆាំងជប៉ុន និងបញ្ញវន្តរាប់សិបនាក់ ដោយចាក់ផ្សាយជាលើកដំបូងនូវវីដេអូប្រវត្តិសាស្ត្រដ៏មានតម្លៃជាច្រើន ដែលបង្ហាញយ៉ាងច្បាស់អំពីស្មារតីស្នេហាជាតិ និងសុចរិតភាពជាតិរបស់ជនរួមជាតិតៃវ៉ាន់ ដែលមិនខ្លាចការពលីជីវិត ប្រឆាំងនឹងការឈ្លានពានពីបរទេស និងការពារមាតុភូមិរបស់ខ្លួន។ បន្ទាប់ពីការចាក់ផ្សាយ ភាពយន្តឯកសារស៊េរីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយជាច្រើនក្នុងតំបន់តៃវ៉ាន់របស់ប្រទេសចិន និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយនៅក្នុងសង្គមតៃវ៉ាន់។ ជនរួមជាតិតៃវ៉ាន់ជាច្រើនបានប្រាប់អ្នកយកព័ត៌មានថា ភាពយន្តឯកសារស៊េរីនេះបានប្រើឯកសារប្រវត្តិសាស្រ្តពិតមកច្រានចោលយ៉ាងខ្លាំងក្លាចំពោះពាក្យសម្តីខុសឆ្គង ដូចជាថា «ស្ថានភាពរបស់តៃវ៉ាន់មិនទាន់កំណត់នោះឡើយ» ។ អ្នកលេងអ៊ីនធឺណិតតៃវ៉ាន់ជាច្រើនបានអំពាវនាវឱ្យដាក់បញ្ចូលខ្លឹមសារពិតដែលបង្ហាញនៅក្នុងភាពយន្តឯកសារទាំងនេះទៅក្នុងសៀវភៅរៀន។...
ថ្ងៃទី១២ ខែវិច្ឆិកា លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានផ្ញើសារអបអរសាទរចំពោះការបើកសិក្ខាសាលាស្តីពីទ្រឹស្តីបក្សទាំងពីរចិននិងវៀតណាមលើកទី២០។ ថ្លែងក្នុងសារលិខិត លោកស៊ី ជីនភីងបានសង្កត់ធ្ងន់ថា សិក្ខាសាលាស្តីពីទ្រឹស្តីបក្ស ទាំងពីរចិននិងវៀតណាមគឺជាវេទិកាដ៏សំខាន់សម្រាប់ការសន្ទនានិងការផ្លាស់ប្តូរនៃគណបក្សទាំងពីរចិននិងវៀតណាម ដែលបានដើរតួនាទីវិជ្ជមានក្នុងការពង្រឹងចំណងមិត្តភាពនិងទំនុកចិត្តទៅវិញទៅមក ព្រមទាំងជំរុញគំនិតឯកភាពរួម និងការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងវៀតណាម។ សង្ឃឹមថា ភាគីទាំងពីរចិននិងវៀតណាមមិនបំភ្លេចគោលបំណងដើម ប្រកាន់ខ្ជាប់ប្រពៃណីនិងនវានុវត្តន៍ បន្តពង្រឹងការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាស្តីពីបទពិសោធអភិបាលកិច្ចជាតិ ព្រមទាំងធ្វើការស្រាវជ្រាវពីទ្រឹស្តីនិងការផ្លាស់ប្តូរពីវិជ្ជាជំនាញ ដើម្បីរួមគ្នាធ្វើឱ្យស៊ីជម្រៅនូវការយល់ដឹងពីក្រឹត្យក្រុមស្តីពីការកាន់អំណាចនៃបក្សកុម្មុយនីស្ត ក៏ដូចជាក្រឹត្យក្រុមនៃការកសាងសង្គមនិយម...
នៅថ្ងៃទី១២ ខែវិច្ឆិកា ក្នុងឱកាសដែលព្រះអង្គម្ចាស់ Felipeទី៦ ព្រះមហាក្សត្រនៃប្រទេសអេស្ប៉ាញយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោក Álvarez រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ បានចុះហត្ថលេខាលើ«អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលភាពយន្តនិងសិល្បៈសោតទស្សន៍អេស្ប៉ាញ» នៅទីក្រុងប៉េកាំង។ លោក Xi Jinping ប្រធានរដ្ឋចិននិងព្រះអង្គម្ចាស់ Felipe ទី៦...
ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសវនាការជាមួយព្រះអង្គម្ចាស់ Felipeទី៦ព្រះមហាក្សត្រនៃប្រទេសអេស្ប៉ាញ។ លោក Xi Jinping បានស្វាគមន៍ព្រះអង្គម្ចាស់ Felipeទី៦ ដែលយាងមកបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន ដោយគូសបញ្ជាក់ថាប្រទេសចិននិងអេស្ប៉ាញសុទ្ធតែមានវប្បធម៌និងប្រវត្តិសាស្រ្តដ៏យូរលង់ ។ បន្ទាប់បានបង្កើតទំនាក់ទំនងការទូតអស់រយៈពេលជាង៥០ឆ្នាំមក ប្រទេសទាំងពីរបានបង្កើតជាគំរូដែលប្រទេសមានប្រវត្តិសាស្រ្តនិងវប្បធម៌ខុសគ្នា ប្រព័ន្ធសង្គមខុសគ្នាតែអាចរួមរស់ដោយសុខដុមរមនានិងស្វែងរកការអភិវឌ្ឍរួម ក៏ដូចជាដើរតួនាទីដ៏សំខាន់ក្នុងការជំរុញការបើកទូលាយនិងកិច្ចសហប្រតិបត្តិការសកល និងគាំពារយុត្តិធម៌អន្តរជាតិ។ ប្រទេសចិនរីករាយធ្វើការជាមួយអេស្ប៉ាញ ពួតដៃគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលប្រកបដោយកម្លាំងនិងធឹងខាងយុទ្ធសាស្រ្ត...
មេបញ្ជាការកងទ័ពអាកាសថៃថា យន្តហោះចម្បាំង F-16 ត្រៀមខ្លួន ២៤ម៉ោង លើ២៤ម៉ោង រដ្ឋមន្ត្រីការបរទេសចិន អំពាវនាវឲ្យមានការបង្កើន ទំនាក់ទំនងកាន់តែមានស្ថេរភាព ជាមួយនឹងកាណាដា សហរដ្ឋអាមេរិក នឹងត្រូវទូទាត់លុយមួយចំនួន ដើម្បីឲ្យអាហ្វ្រិក ទទួលយកពលរដ្ឋនិរទេស ចេញពីអាមេរិក វេណេហ្ស៊ុយអេឡា រៀបចំ “ការដាក់ពង្រាយកម្លាំង” យ៉ាងសន្ធឹកសន្ធាប់ រួមទាំងមីស៊ីល ក្នុងករណីមានការ វាយប្រហារ...
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងស្រុកពោធិ៍រៀង និងនិយាយជារួម សម្រាប់អ្នកដំណើរទូទៅ មេត្តាបើកបរគោរពច្បាប់ចរាចរណ៍ និងបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា។ ការអំពាវនាវរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ប្រវែង ៨ ៨០៩ម៉ែត្រ បង្គោលអំពូលសូឡា...