កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចេញវិធានការឲ្យក្រុមការងារ នៃមន្ទីរទេសចរណ៍ខេត្ត ត្រូវ គ្រប់គ្រងឲ្យបានល្អ នូវការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ការលក់ដូររបស់អាជីវករ និងសេវាស្នាក់នៅជាដើម ដោយមិនឲ្យការតម្លើងថ្លៃ ក្នុងឱកាសពិធីបុណ្យធំៗនោះឡើយ។ លោកអភិបាលខេត្ត បានចេញគោលការណ៍ដូច្នេះ នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ខ្លួនបានកត់សម្គាល់ពីការប្រកាសរបស់សហរដ្ឋអាមេរិកអំពីការផ្អាករយៈពេលមួយឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី ១០ ខែវិច្ឆិកា លើបទប្បញ្ញត្តិដែលពង្រីកការរឹតបន្តឹងការគ្រប់គ្រងការនាំចេញដល់អង្គភាពណាមួយ ដែលកាន់កាប់ ៥០ ភាគរយ ឬច្រើនជាងនេះដោយភាគីនានានៅក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា នេះគឺជាជំហានដ៏សំខាន់មួយដែលភាគីសហរដ្ឋអាមេរិកបានអនុវត្តក្នុងការអនុវត្តការឯកភាពគ្នានៃកិច្ចពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិកនៅទីក្រុងគូឡាឡាំពួរ។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា ប្រទេសទាំងពីរនឹងបន្តការពិភាក្សាលើការរៀបចំបន្ទាប់ពីការផ្អាករយៈពេលមួយឆ្នាំនៃអ្វីដែលហៅថាច្បាប់ស្តីពីភាពជាម្ចាស់កម្មសិទ្ធិ ៥០ ភាគរយ។ អ្នកនាំពាក្យរូបនេះបានបន្ដថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រឹងការសន្ទនា និងការទំនាក់ទំនងដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ខ្ញុំសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២...
ភ្នំពេញ ៖ លោក ម៉េត មាសភក្តីអភិបាលរងខេត្តឧត្តរមានជ័យបានស្នើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នបានខ្ពស់ចំពោះសុវត្ថិភាព ពិសេសអ្នកនៅកៀកក្បែបន្ទាត់ព្រំដែនជាមួយសៀម។ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១៥.៥០នាទី កម្លាំងទាហានថៃ បានប្រើកាំភ្លើង RPD បាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ក្នុងដែនអធិបតេយ្យ កម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាល ឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ចំនួន១នាក់ និងរងរបួស៥នាក់៕
ភ្នំពេញ ៖ តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ បានជម្រាបជូនសាធារណៈជនជាតិ និងអន្តរជាតិ ជ្រាបថា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១៥.៥០នាទី កម្លាំងទាហានថៃ បានប្រើកាំភ្លើង RPD បាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ក្នុងដែនអធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាល ឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ចំនួន១នាក់...
ឧត្តរមានជ័យ ៖ លោក ម៉េត មាសភក្ដី អភិបាលរងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា គិតត្រឹមម៉ោង ៥:00នាទីល្ងាចនេះ ស្ថានភាពព្រំដែននៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ជាធម្មតា ជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់។ នេះបើតាមសារសំណេរ លើបណ្ដាញសង្គមហ្វេសប៊ុករបស់ លោក ម៉េត មាសភក្ដី អភិបាលរងខេត្តឧត្តរមានជ័យ នាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។ យោងតាមសេចក្តីប្រកាសព័ត៌មាន...
ភ្នំពេញ ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅ បន្ទាប់ពីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ យោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋាន ករណីនេះបង្កការរបួសជនស៊ីវិលចំនួន ៥រូប។ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ...
បន្ទាយមានជ័យ ៖ ទាហានថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បង្កឱ្យមានការរបួសពលរដ្ឋខ្មែរ ៥នាក់។ នេះបើយោងតាមអាជ្ញាធរមូលដ្ឋានរាយការណ៍បឋម៕
ប៉េកាំង៖ ប្រទេសចិនជំរុញឱ្យសហភាពអឺរ៉ុបផ្តល់បរិយាកាសអាជីវកម្មដែលយុត្តិធម៌ មានតម្លាភាព និងមិនរើសអើងសម្រាប់ក្រុមហ៊ុនចិន និងដើម្បីជៀសវាងការធ្វើឱ្យប៉ះពាល់ដល់ ទំនុកចិត្តរបស់ក្រុមហ៊ុនទាំងនេះក្នុងការវិនិយោគរបស់ពួកគេនៅអឺរ៉ុប នេះបើយោងតាមអ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Lin Jian បានឲ្យដឹងនៅទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ។ លោក បានធ្វើការកត់សម្គាល់នេះ នៅពេលឆ្លើយតបទៅនឹងការរុករកវិធីដែលគណៈកម្មការអឺរ៉ុប បានរាយការណ៍ដើម្បីបង្ខំឱ្យរដ្ឋជា សមាជិកសហភាពអឺរ៉ុបដកក្រុមហ៊ុន Huawei Technologies និង ZTE...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាអារ៉ាប៊ីសាអូឌីត មានបំណងអភិវឌ្ឍវិស័យទេសចរណ៍ជាវិស័យសេដ្ឋកិច្ចធំទីពីររបស់ខ្លួន ដើម្បីបង្កើតឱកាសការងារ និងសម្រេចបាននូវនិរន្តរភាពសេដ្ឋកិច្ចរយៈពេលវែង ។ ការប្រកាសនេះធ្វើឡើងបើយោង តាមអនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ Mahmoud Abdulhadi បាននិយាយនៅទីនេះកាលពីថ្ងៃអង្គារ។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ ស៊ិនហួ ក្នុងការបញ្ចប់សម័យប្រជុំលើកទី២៦នៃមហាសន្និបាតទេសចរណ៍អង្គការសហប្រជាជាតិ លោក Abdulhadi បានសង្កត់ធ្ងន់ទៅលើការវិនិយោគសំខាន់ៗរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍។ លោកបានកត់សម្គាល់ថា៖យើងមានអាកាសយានដ្ឋានចំនួន២៩កន្លែងនៅទូទាំងប្រទេស ផ្លូវថ្នល់ជាង ៧ម៉ឺន...