ភ្នំពេញ ៖ ណាហ្គាវើលដ៍ មានសេវាកម្មបដិសណ្ឋារកិច្ចល្អប្រសើរ កម្មវិធីកម្សាន្តសម្បូរបែប និងម្ហូបដ៏ឈ្ងុយឆ្ងាញ់ កើតចេញពីការប្តេជ្ញាចិត្ត របស់បុគ្គលិករាប់ចាប់ពីបុគ្គលិក ផ្នែកការិយាល័យ ជួរមុខរហូតដល់ចុងភៅ អ្នកសម្តែងសិល្បៈ និងបុគ្គលិកពាក់ព័ន្ធទាំងអស់ ដែលគាំទ្រ ដល់ការប្រតិបត្តិការ របស់ក្រុមហ៊ុន ។ វប្បធម៌នេះ មិនត្រឹមតែធ្វើឲ្យអតិថិជន ទទួលបានបទពិសោធន៍ កាន់តែប្រសើរនោះទេ ប៉ុន្តែថែមទាំងផ្តល់និយមន័យ អំពីកន្លែងធ្វើការ...
ភ្នំពេញ៖ តាមរយៈក្រសួងទេសចរណ៍ កម្ពុជា-តួកគីយ៉េ ប្តេជ្ញាអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នា ដែលបានចុះជាក់ស្តែង ប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់ ដើម្បីជំរុញកំណើន ភ្ញៀវទេសចរ និងការវិនិយោគ ក្នុងវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ ឱ្យកាន់តែមានសន្ទុះបន្ថែមទៀត ។ នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាតអង្គការទេសចរណ៍ សហប្រជាជាតិ លើកទី២៦ (UN Tourism- 26th...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាមេរិកប្រឈមមុខនឹង “មហន្តរាយសន្តិសុខជាតិ” ប្រសិនបើពន្ធគយ ដែលលោកបានណែនាំប្រឆាំង នឹងដៃគូពាណិជ្ជកម្មភាគច្រើនក្នុងឆ្នាំនេះ ត្រូវបានចាត់ទុកថាខុសច្បាប់ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ត្រាំ បានចាប់ផ្តើមការជំរុញពន្ធ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងញូវដែលីជិត ឈានដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មដែលមានគោលបំណង ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ការនាំចេញថាមពល និងការវិនិយោគហើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់លោក ដូណាល់ ត្រាំ...
វ៉ាស៊ីនតោន ៖ អ្នកដំណើរតាមផ្លូវអាកាស គួរតែរំពឹងថា នឹងមានការលុបចោល និងការពន្យារពេលកាន់តែអាក្រក់ទៅៗ នៅសប្តាហ៍នេះ ទោះបីជាការបិទទ្វាររបស់រដ្ឋាភិបាលបានបញ្ចប់ក៏ដោយ ខណៈដែលរដ្ឋបាល អាកាសចរណ៍សហព័ន្ធ បានដាក់ចេញ នូវការកាត់បន្ថយជើងហោះហើរកាន់តែច្រើន នៅអាកាសយានដ្ឋានសំខាន់ៗចំនួន ៤០ របស់សហរដ្ឋអាមេរិក ។ នៅថ្ងៃទី៤ នៃការរឹតបន្តឹងជើងហោះហើរបានឃើញ ក្រុមហ៊ុនអាកាសចរណ៍លុប ចោលជើងហោះហើរជាង ២២០០ ជើងនៅថ្ងៃចន្ទ...
ភ្នំពេញ៖ សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដែលមានប្រជាជន ច្រើនជាង ២០០លាននាក់ ជាប្រទេសនៅទ្វីបអាមេរិក ខាងត្បូងដំបូងគេ បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ទេសចរណ៍ ជាមួយកម្ពុជា ។ ដោយទទួលបានសិទ្ធិប្រទាន ក្នុងការចុះអនុស្សរណៈ នៃការយោគយល់គ្នាដ៏ខ្ពង់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា និងក្នុងឱកាសដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាត អង្គការទេសចរណ៍សហប្រជាជាតិ លើកទី២៦...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន តាមរយៈក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយនិង មន្ទីរបរិស្ថានខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរកឃើញ រោងចក្រកាត់ដេរ Perfect Vision Fashion (Cambodia) Co., Ltd ស្ថិតនៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង...
កំពត៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិកគណ:កម្មការកណ្តាល និងជាសមាជិកយុវជនថ្នាក់កណ្ដាល នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញថ្លែងសន្ទរកថាបើកនិងធ្វើជាវាគ្មិន ក្នុងសិក្ខាសិលាស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត ដែលកម្មវិធីនេះរៀបចំដោយ យុវជនគណបក្សថ្នាក់កណ្ដាលផ្នែកសហគ្រិនវ័យក្មេង ដោយមានអ្នកចូលរួមសរុបប្រមាណ ១៥០នាក់ ក្នុងនោះមានសមាសភាពយុវជនគណបក្សខេត្តទទួលបន្ទុកផ្នែកផែនសហគ្រិនវ័យក្មេងដែលជាបណ្តាញគណបក្សមកពីខេត្តកែប និងកំពត ។ នៅក្នុងសិក្ខាសិលានេះរៀបចំឡើងនៅសាលបូកគោ សាលាខេត្តកំពតនេះគឺ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឃុន ហេងអគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ចាន់ ថា អភិបាលរងខេត្តកំពត តំណាងលោក ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្ត, ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងយុវជនជាសហគ្រិនវ័យក្មេងមកពីបណ្ដាញខេត្តផ្សេងៗផងដែរ។ នៅក្នុងសិក្ខាសិលានោះ លោកបណ្ឌិត កៅ ថាច បន្ទាប់ពីបានអញ្ជើញឡើងថ្លែងសន្ទរកថា បើកសិក្ខាសាលា នឹងធ្វើជាវាគ្មិនរួចមក, លោក ឃុន ហេង និងឧកញ៉ា ប៉ិច បូឡែន ព្រមទាំងវាគ្មិនផ្សេងទៀត បានចាត់ទុកថា ការបង្កើតធុរកិច្ចរបស់សហគ្រិននីមួយៗមិនត្រឹមផលចំនេញលុយកាក់ទេ ប៉ុន្តែគឺជាការចូលរួមកសាងជាតិយ៉ាងសកម្ម ជាពិសេសការវិនិយោគទៅអនាគតផ្តល់ជាមរតកដល់កូនចៅយើង ដូចជា ការវិនិយោគលើវិស័យអប់រំ ការវិនិយោគបៃតង ការដាំដុះបន្លែ ការវិនិយោគលើជំនាញវិជ្ជាជីវៈ ការវិនិយោគលើនវានុវត្តន៍កសិកម្ម និងការវិនិយោគលើការកែច្នៃចំណីអាហារជាដើម ព្រោះមិនបង្កផលប៉ះពាល់ដល់សង្គមជាតិ។ ជាចុងក្រោយ បណ្ឌិត កៅ ថាច ក៏បានផ្តល់ទស្សនវិស័យមួយចំនួនសម្រាប់កាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់ឱកាសអាជីវកម្មថ្មី និងទៅអនាគតដូចជា គឺ ទី១ មូលធនមនុស្ស ទី២ នវានុវត្តន៍កសិកម្ម ទី៣ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ទី៤ ចីរភាពបរិស្ថាន ទី៥ ការកសាង សមត្ថភាពស្ថាប័ន ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍នៅក្នុងសង្គមជាតិទាំងមូល ៕
(ភ្នំពេញ)៖ លោកអគ្គនាយកបន្តវេន អ៉ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសជាផ្លូវការស្វាគមន៍ទូតសុច្ឆន្ទៈរបស់ CAMBODIA COLA តារាចម្រៀង Original Song លោក ថេណា (Tena) នៅផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល នៅថ្ងៃទី...
ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃអង្គារ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមពិធីប្រគល់និងទទួល ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ០៥ ដែលបានសាងសង់រួចរាល់ជាស្ថាពរ។ សូមជំរាបថារួមមាន ប៉ុស្តិ៍នគរបាលរដ្ឋបាល ចុងឃ្នៀស នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ប៉ុស្តិ៍នគរបាលរដ្ឋបាល យាង នៃអធិការដ្ឋាននគរបាលស្រុកពួក ប៉ុស្តិ៍នគរបាលរដ្ឋបាល...