ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបជាមួយវិរៈកងទ័ពទាំង១៨នាក់ បន្ទាប់ពីភាគីថៃ បានដោះលែងមកវិញ ខណៈ សម្ដេច ថា «ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ»។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា «គ្រូពេទ្យ គិលានុបដ្ឋាយិកា និងអ្នកជំនាញសុខាភិបាលទាំងអស់កំពុងឈរប្រកៀកស្មា ដើម្បីជួយសង្គ្រោះសុខភាពវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន។ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព វីរនគរបាល ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ លោកសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងថា ការប្តេជ្ញាចិត្តរបស់ក្រុមគ្រូពេទ្យបានឆ្លុះបញ្ចាំងពីកម្លាំងរឹងមាំ...
ភ្នំពេញ ៖ គិតពីម៉ោង៦ល្ងាច ថ្ងៃទី៣០ ខែធ្នូ ដល់ម៉ោង១រសៀលថ្ងៃ៣១ ធ្នូនេះ មានជនភៀសសឹកចំនួន១.២៣២នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងចំណោមខេត្តដែលមានជនភៀសសឹកស្នាក់នៅនោះ គឺខេត្តកោះកុង ពុំមានជនភៀស សឹកបន្តស្នាក់នៅក្នុងជំរំសុវត្ថិភាពទៀតទេ ។ដូច្នេះក្នុងចំណោម ជនភៀសសឹកជាង៦៣ម៉ឺននាក់ ធ្វើឲ្យជនភៀសសឹកនៅសល់សរុបចំនួន ៥៧៣.១៥១នាក់ ក្នុងនោះស្ត្រី ២៩៩.៦៤៨នាក់...
ភ្នំពេញ ៖ មហាជនយ៉ាងច្រើនកុះករនៅទូទាំងរាជធានីភ្នំពេញ បាននាំគ្នាដោយទឹកចិត្តស្មោះ សប្បាយរីកមកទទួលស្វាគមន៍ វីរកងទ័ពកម្ពុជាទាំង១៨រូប ដែលត្រូវបានភាគីថៃដោះលែង នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ហើយក៏ត្រូវបានធ្វើដំណើរ បន្តមកកាន់រាជធានីភ្នំពេញ នៅរសៀលថ្ងៃដដែលនេះ ។ អ្នកស្រី វង់ សុគន្ធា មកពីសង្កាត់ផ្សារកណ្តាលមួយ ខណ្ឌដូនពេញ នៅឈរចាំស្វាគមន៍វីរកងទ័ព ដែលកំពុងធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី នៅមុខទីស្តីការគណៈរដ្ឋមន្រ្តីបានបង្ហាញអារម្មណ៍ក្តុកក្តួលជាខ្លាំង...
បាត់ដំបង ៖ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ វីរកងទ័ព ១៨នាក់ បានធ្វើដំណើរ មកដល់ព្រលានយន្តហោះ រាជធានីភ្នំពេញហើយ៕
បាត់ដំបង ៖ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ វីរកងទ័ព ១៨នាក់ បានធ្វើដំណើរចាកចេញ ពីព្រលានយន្តហោះបាត់ដំបង ឆ្ពោះទៅកាន់រាជធានីភ្នំពេញហើយ។ សូមរំលឹកថា នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន វេលាម៉ោង ១០នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធិនកម្ពុជាទាំង ១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃមកហើយ...
ភ្នំពេញ ៖ លោក Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ស្វាគមន៍ចំពោះការដោះលែងទាហាន១៨ រូប។ ការដោះលែងទាហានខ្មែរ ទាំង១៨រូបនេះ ត្រូវបានលោកទុតចាត់ទុកថា គឺជាជំហានមួយឆ្ពោះទៅរកបទឈប់បាញ់ រវាងកម្ពុជា-ថៃឲ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកបន្តថា ការវិវឌ្ឍនេះ បង្ហាញពីការផ្លាស់ប្តូរវិជ្ជមាន និងបង្កើតឱកាសដើម្បីកសាងទំនុកចិត្តឡើងវិញ។ ដោយប្រទេសអាល្លឺម៉ង់ នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការគាំទ្រការសន្ទនាដោយសន្តិវិធី និងស្ថិរភាពរយៈពេលវែង៕
មូស្គូ៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ីបានឲ្យដឹងថា ឧទ្ធម្ភាគចក្រពហុបំណងទម្ងន់ស្រាល ដែលបានធ្វើឱ្យប្រសើរឡើងរបស់រុស្ស៊ីធុន Mi-34M1 បានបញ្ចប់ការហោះហើរសាកល្បងលើកដំបូង របស់ខ្លួនដោយជោគជ័យ។ ឧទ្ធម្ភាគចក្រគំរូ ដែលដំណើរការដោយម៉ាស៊ីន VK-650V ដែលផលិតក្នុងស្រុក បានស្ថិតនៅលើអាកាសប្រហែល ១០ នាទី។ ក្រសួងបានអះអាងថា ការហោះហើរនេះត្រូវបានអនុវត្តយ៉ាងរលូន និងសម្រេចបាននូវគោលដៅដែលបានគ្រោងទុកទាំងអស់។ យោងតាមសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះ នៅលើគេហទំព័ររបស់ក្រសួង ការធ្វើតេស្តនេះគឺ ជាដំណាក់កាលដំបូងក្នុងការបញ្ជាក់...
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កងកម្លាំងអាមេរិកបានបំផ្លាញ “កន្លែងដ៏ធំ” នៅតាមបណ្តោយឆ្នេរនៃប្រទេសវេណេស៊ុយអេឡា ដែលជាការកត់សម្គាល់ នូវអ្វីដែលហាក់ដូចជាការវាយប្រហារ លើដីដែលគេដឹងជាលើកដំបូង ដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវពេជ ច័ន្ទមុនី នៅថ្ងៃ៣១ ធ្នូនេះ បានបន្តចុះជួបសួរសុខទុក្ខវីរកងទ័ព និងវីរនគរបាល ដែលរងរបួសក្នុងសមរភូមិ និងបានបញ្ជូនមកសម្រាកព្យាបាល បន្តនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ សម្តេចធិបតីបន្តថា វីរភាពរបស់កងទ័ព និងនគរបាល ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី គឺបានស្ថិតនៅក្នុងការចង់ចាំ របស់ប្រជាជនខ្មែរគ្រប់ៗរូប...