ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអង្គភាពពាក់ព័ន្ធអនុវត្តផែនការយុទ្ធសាស្ត្រ ស្ដីពីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស (២០២៦-២០៣០) ឱ្យបានគត់មត់។ ការជំរុញរបស់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា នាឱកាសអញ្ជើញជាអធិបតីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សរយៈពេល៥ឆ្នាំ(២០២៦-២០៣០) របស់ក្រសួងមហាផ្ទៃ ត្រូវបានប្រារព្ធធ្វើឡើង នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥...
ត្បូងឃ្មុំ៖ លោក ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានលើកឡើងថា វិជ្ជាជីវៈវេជ្ជសាស្រ្ត គឺជាវិជ្ជាជីវៈដែលត្រូវដាក់ ផលប្រយោជន៍អ្នកជំងឺ លើសផលប្រយោជន៍របស់គ្រូពេទ្យ ហើយបានជំរុញអោយគ្រូពេទ្យកម្ពុជាទាំងអស់រួបរួមគ្នា ពង្រឹងក្រមសីលធម៌និងភាពជាអ្នកមានវិជ្ជាជីវៈ ដើម្បីបម្រើប្រជាជននិងទាក់ទាញអោយបាននូវទំនុកចិត្តរបស់ប្រជាជន ហើយចុងក្រោយបំផុត គឺដើម្បីលើកតំកើងកិត្តិយស គ្រូពេទ្យកម្ពុជា។ ក្នុងឱកាស អញ្ជើញជាអធិបតីភាព ក្នុងទិវាអភិវឌ្ឍន៍ វិជ្ជាជីវៈវេជ្ជសាស្រ្តបន្ត លើកទី១៦...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា លោកបានទូរស័ព្ទជាមួយប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ ប៉ុន្តែបានបដិសេធមិនបង្ហាញព័ត៌មានលម្អិតនៃការហៅទូរស័ព្ទនោះទេ នេះបើយោងតាមកាសែត The New York Times។ លោក ដូណាល់ ត្រាំ បានឲ្យដឹងនៅលើយន្តហោះ Air Force...
វីយែន៖ យោងតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យបានឲ្យដឹងថា អង្គការប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថា OPEC+ បានសម្រេចចិត្តផ្អាកការបង្កើនទិន្នផលប្រេងនៅក្នុងខែមករា ខែកុម្ភៈ និងខែមីនា ឆ្នាំ ២០២៦ ដោយសារតែរដូវកាល។ ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីកិច្ចប្រជុំតាមអ៊ីនធឺណិតរបស់ប្រទេសជាសមាជិក រួមមានអារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់...
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្កោលទោសការវាយប្រហារថ្មីៗនេះរបស់អ៊ុយក្រែនលើនាវាដឹកប្រេងពីរគ្រឿង និងកំពង់ផែមួយនៅសមុទ្រខ្មៅ ដោយថ្កោលទោសអ្នកដែលបានគ្រោងទុក និងអនុវត្តការវាយប្រហារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួង លោកស្រី Zakharova បានឲ្យដឹងថា នាវាដឹកប្រេងពីរគ្រឿងដែលធ្វើដំណើរក្រោមទង់ជាតិហ្គាំប៊ី និងកំពុងធ្វើដំណើរទៅកាន់កំពង់ផែ Novorossiysk របស់រុស្ស៊ី ត្រូវបានវាយប្រហារដោយយានគ្មានមនុស្សបើកនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍។ កំពង់ផែ Novorossiysk...
ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានស្នើអង្គការកាកបាទក្រហមអន្តរជាតិ (ICRC) បន្តតាមដានសុខទុក្ខរបស់វីរកងទ័ពកម្ពុជាទាំង ១៨រូប និងជំរុញឱ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់ ឱ្យបានឆាប់រហ័ស។ ការស្នើរបស់ លោកបណ្ឌិត លី ធុជ នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Gilles Carbonnier...
ភ្នំពេញ ៖ ប្រវត្តិសាស្រ្តកម្ពុជា នៅក្នុងរយៈកាល១០០ឆ្នាំកន្លងទៅនេះ បានជួបនូវព្រឹត្តិការណ៍ បត់បែន និងចាក់ស្រេះស្មុគ្រស្មាញជាទីបំផុត ដោយសារតែឥទ្ធិពល នៃអាណានិគមចាស់និងថ្មីទំនើប ចិននិងអាមេរិក ដែលបាននឹងកំពុងប្រកួតប្រជែងគ្នានៅក្នុងតំបន់ ។ កម្ពុជា ជាប្រទេសមួយ នៅក្នុងតំបន់ ដែលចៀសមិនផុតពីការទទួលឥទ្ធិ ពលនៃមហាអំណាចទាំងពីរ ព្រមទាំងឥទ្ធិពល វៀតណាមនិងថៃផងដែរ កាលពីរាប់សតវត្សកន្លងទៅ ។ ក្រោមព្រះរាជបូនីយកិច្ចរបស់...
ភ្នំពេញ ៖ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅរដ្ឋអ៊ីស្រាអែល លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឆ្លៀតពេលជួបសំណេះសំណាលជាមួយសិក្ខាកាមខ្មែរផ្នែកកសិកម្ម ចំនួនប្រមាណ ៣០នាក់ ដែលកំពុងធ្វើកម្មសិក្សា នៅវិទ្យាស្ថានសិក្សាកសិកម្ម (AgroStudies) នៅទីក្រុងនេតានីយ៉ា រដ្ឋអ៊ីស្រាអែល។ ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានជួបពិភាក្សា...
ខេត្តពោធិ៍សាត់÷លោក ខូយ រីដា អភិបាលនៃគណៈនៃអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញសម្របសម្រួល និងដោះស្រាយវិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋឃុំលាច ស្រុកភ្នំក្រវាញ ដែលកើតមានក្តីក្តាំគ្នា រយៈពេល ៦ឆ្នាំ និង៧ខែ ទៅតាមរយៈសំណូមពរពីភាគីបណ្តឹងសង្ខាង នៅបរិវេណសាលាឃុំលាច និងសាលាស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ជាលទ្ធផលលោក ខូយ...
ពោធិ៍សាត់៖ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥នេះ ក្រោមប្រធានបទ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍»រៀបចំឡើងដោយសាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ព្រឹកថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២៥ ដែលបានប្រារព្ធធ្វើឡើងនៅបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខា និងលោកស្រី...