បរទេស៖ ដំណើរការខុសប្រក្រតីនៃខ្សែថាមពលក្រោមសមុទ្របានបណ្តាលឱ្យមានការដាច់ភ្លើងយ៉ាងយូរ ដែលបានធ្វើឱ្យជីវិតប្រចាំថ្ងៃនៅលើកោះ Phu Quoc របស់វៀតណាម បង្ខំឱ្យសណ្ឋាគារដំណើរការម៉ាស៊ីនភ្លើងមិនឈប់ ដែលធ្វើឱ្យការចំណាយកើនឡើង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ចាប់តាំងពីល្ងាចថ្ងៃទី ២៩ ខែវិច្ឆិកាមក កោះដ៏ធំបំផុតរបស់ប្រទេសវៀតណាម គ្មានអគ្គិសនីប្រើប្រាស់បន្ទាប់ពីខ្សែកាបបាតសមុទ្រ 110 kV...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឧ្យដឹងថា សហរដ្ឋអាមេរិកបានក្លាយជា «ការគំរាមកំហែងដ៏ធំបំផុត» ចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ ដោយសារតែអាកប្បកិរិយាថ្មីៗរបស់ខ្លួន ចំពោះប្រទេសដទៃទៀត។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍មួយនៅរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់ លោក Baghaei បានរិះគន់សកម្មភាពអរិភាពរបស់រដ្ឋបាលលោក ត្រាំ ប្រឆាំងនឹងប្រទេសដូចជាប្រទេសវេណេស៊ុយអេឡា និងការគាំទ្ររបស់ខ្លួន ចំពោះប្រតិបត្តិការរបស់អ៊ីស្រាអែលនៅអាស៊ីខាងលិច។ លោកបានលេីកឡេីងថា “នៅគ្រប់ទិសទីនៃពិភពលោក...
ប៉េកាំង៖ ការកត់សម្គាល់របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើការបិទដែនអាកាសវេណេស៊ុយអេឡា បានបង្កឱ្យមានការថ្កោលទោសយ៉ាងទូលំទូលាយចំពោះការធ្វើឱ្យសន្តិសុខធ្វើដំណើរតាមផ្លូវអាកាសសកល ស្ថិរភាព និងសន្តិភាពក្នុងតំបន់។ លោក ត្រាំ បានឧ្យដឹងនៅក្នុងការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ដែនអាកាសខាងលើ និងជុំវិញវេណេស៊ុយអេឡា គួរតែត្រូវបានចាត់ទុកថា ត្រូវបានបិទ “ទាំងស្រុង”។ ការកត់សម្គាល់របស់លោកបានកើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានពង្រឹងការកសាងយោធារបស់ខ្លួននៅក្នុងសមុទ្រការីប៊ីន ដោយផ្អែកលើមូលដ្ឋាននៃ “ការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន”។ ក្នុងចំណោមភាពតានតឹងកើនឡើងរវាងប្រទេសទាំងពីរ លោក...
មណ្ឌលគិរី៖ ជនសង្ស័យ៥នាក់ មានម្នាក់ជាស្ត្រីផងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនអមដោយសម្ភារៈនិងគ្រឿងញៀនមួយចំនួន។ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដូចភ្លៀងរលឹមនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដឹកនាំដោយឧត្តមសេនយ៍ត្រីស៊ុម សោភ័ណ្ឌស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ក្រោមកិច្ចសម្របសម្រួលពីលោកស៊ាវ ងីឈាន់ ព្រះរាជអជ្ញាររងសាលាដំបូង។ ក្នុងប្រតិបត្តិការដដែលនេះ សមត្ថកិច្ចបានធ្វើការបង្ក្រាបនៅចំណុចផ្លូវក្រោយសាលារៀន ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ស្រី០១នាក់ ដូចខាងក្រោម៖១/...
សៀមរាប ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការសហការគ្នាបន្ថែមទៀត ដើម្បីបន្តកែលម្អកម្មវិធីសិក្សាភាសាបារាំង ឱ្យកាន់តែមានភាពទាក់ទាញ សំដៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។ ក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំនៃមន្ទីរអប់រំ យុវជន និងកីឡា និងគ្រូបង្រៀនថ្នាក់ពីរភាសាបារាំង-ខ្មែរ ក្នុងខេត្តសៀមរាប នៅថ្ងៃទី២ ខែធ្នូ...
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ ចែកនូវសម្ភារៈដំណេក មានដូចជា (ពូក ស្រោមពូក ខ្នើយ ស្រោមខ្នើយ ភួយដណ្ដប់ ) ដល់នាយទាហាន នាយទាហានរង ក្នុងកងអនុសេនាធំចល័ត កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សកម្មភាពនេះស្តែងចេញឲ្យឃើញពីការគិតគូរនិងយកចិត្តទុកដាក់បំផុតរបស់...
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះដោយផ្ទាល់ដើម្បី ពិនិត្យ និងរៀបចំអនាម័យ សោភ័ណភាព និងសណ្តាប់ធ្នាប់ នៅតាមដងផ្លូវសងខាង ផ្លូវលេខ ១៥៥ ក្នុងក្រុងពោធិ៍សាត់។ លោកអភិបាលក្រុងបានចុះពិនិត្យ និងណែនាំចំពោះទីតាំងដែលបាន សាងសង់តូប...
កិច្ចប្រជុំអន្តរជាតិស្តីពី “ការយល់ដឹងអំពីប្រទេសចិន” ឆ្នាំ ២០២៥ បានធ្វើឡើងនៅទីក្រុងក្វាងចូវចាប់ពីថ្ងៃទី៣០ខែវិច្ឆិកាដល់ថ្ងៃទី២ខែធ្នូ ក្រោមប្រធានបទ “ផែនការថ្មី ការអភិវឌ្ឍថ្មី ជម្រើសថ្មី៖ ការធ្វើទំនើបកម្មតាមបែបផែនចិន និងនិម្មាបនកម្មថ្មីនៃអភិបាលកិច្ចសកល”។ ថ្ងៃទី១ ខែធ្នូ លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃមជ្ឈិមចិនបានចូលរួមពិធីបើកកិច្ចប្រជុំនិងថ្លែងសុន្ទរកថាគន្លឹះ។ភ្ញៀវកិតិ្តយសដែលចូលរួមកិច្ចប្រជុំបានថ្លែងថា ឆ្លងតាមការអភិវឌ្ឍជាច្រើនឆ្នាំ កិច្ចប្រជុំអន្តរជាតិ “ស្តីពីការយល់ដឹងអំពីប្រទេសចិន” បានក្លាយទៅជាវេទិកាដែលមានឥទ្ធិពលបំផុតសម្រាប់ពិភពលោកស្វែងយល់ពីប្រទេសចិន។...
ថ្ងៃទី២ ខែធ្នូ សកម្មភាពប្រកាសបញ្ជីភាពយន្តឯកសារនៃគម្រោង “មើលភាពយន្តល្បីៗតាមរយៈអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន” ឆ្នាំ២០២៦ បានធ្វើឡើងនៅក្រុងប៉េកាំងប្រទេសចិន ភាពយន្តល្បីៗចំនួន ៦២រឿង បានបង្ហាញមុខក្នុងសកម្មភាពនេះ ដែលកត់ត្រាពីស្លាកស្នាមនៃការខិតខំតស៊ូក្នុងការអភិវឌ្ឍរបស់ប្រទេសចិន ក្នុងយុគសម័យថ្មី និងការរួមបញ្ចូលគ្នាចម្រុះជាមួយអរិយធម៌សកល។ លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃមជ្ឈិមចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានចូលរួមសកម្មភាពព្រមទាំងប្រកាសពីបញ្ជីភាពយន្តឯកសារឆ្នាំ២០២៦ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។ ភាពយន្តឯកសាររបស់អគ្គស្ថានីយវិទ្យុ...
នៅក្នុងកិច្ចប្រជុំស្តីពីផែនដីឌីជីថលអន្តរជាតិលើកទី១៤ ដែលបានប្រារព្ធធ្វើឡើងនៅឆ្នាំនេះ “ការអនុវត្តរបស់ស្រុក Changting ក្នុងការគ្រប់គ្រងការហូរច្រោះដី និងការអភិវឌ្ឍប្រកបដោយចីរភាព” ត្រូវបានជ្រើសរើសជាករណីគំរូដោយជោគជ័យ និងត្រូវបានផ្សព្វផ្សាយទៅកាន់ទូទាំងពិភពលោក បានផ្តល់នូវចម្លើយយ៉ាងក្បោះក្បាយ និងការអាចធ្វើទៅបានរបស់ចិនក្នុងការស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី និងការស្តារ និងអភិវឌ្ឍបរិស្ថានបៃតងនៃតំបន់ដែលងាយរងគ្រោះផ្នែកខាងអេកូឡូស៊ីនៅទូទាំងពិភពលោក។ តើអ្នកណាអាចនឹកគិតថា ស្រុកតូចមួយនេះ ដែលបច្ចុប្បន្ននេះពោរពេញដោយរុក្ខជាតិបៃតង ធ្លាប់ជាតំបន់មួយក្នុងចំណោមតំបន់ដីក្រហមភាគខាងត្បូងនៃប្រទេសចិន ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតពីការហូរច្រោះដី។ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ១៩៩៩...