ដោយប្រកាន់ខ្ជាប់ថា «សន្តិភាពជាមូលដ្ឋាន» នោះគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលដែលត្រូវបានផ្តួចផ្តើមកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នឹងក្លាយជាគ្រឹះសម្រាប់ផ្តល់ក្តីសង្ឃឹមនិងបំណងប្រាថ្នាយូរអង្វែងរួមជូនដល់មនុស្សជាតិតាមរយៈការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសចិន ដោយប្រទេសចិនបានចាត់ទុកថាសន្តិភាពជាខ្យល់និងជាពន្លឺរស្មី។ កិច្ចខិតខំទទួលបានសន្តិភាព និងការតស៊ូដើម្បីថែរក្សាសន្តិភាព មិនមែនបានដោយសារយើងឈរអោបដៃមើលនោះទេ តែជាការប្រឹងប្រែងរួមគ្នាដោយគាំទ្រលើចក្ខុវិស័យសន្តិសុខគ្រប់ជ្រុងជ្រោយ និងសហការគ្នាដោយ គោរពឱ្យម៉ឹងម៉ាត់នូវអធិបតេយ្យភាព និងបូរណភាពដែនដីគ្នាទៅវិញទៅមក ជាក់ស្តែងការគាំទ្ររបស់សហគមន៍អន្តរជាតិលើគោលការណ៍ចិនតែមួយជាឧទាហរណ៍បញ្ជាក់ស្រាប់។ តាមរយៈគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល នោះពិភពលោកនឹងយល់ឥតមន្ទិលពីចក្ខុវិស័យរបស់ប្រទេសចិន ក្នុងការជំរុញល្បឿនទំនើបកម្មរបស់ពិភពលោកដោយឈររួមគ្នាលើទម្រនៃសន្តិភាព និងវឌ្ឍនភាពរួម ហើយលុបបំបាត់សង្វៀននៃការវាយប្រយុទ្ធគ្នាតាមបែបយោធានិយម បង្កចលាចល និងទាញពិភពលោកត្រឡប់ទៅកាន់សោកនាដកម្មដូចកាលពី៨០ឆ្នាំមុន...
នៅពេលរៀនសូត្រជាក្រុមលើកទី២៣ នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមចិន លោក Xi Jinping បានលើកឡើងថា ធ្វើឱ្យយន្តការយូរអង្វែងនៃការគ្រប់គ្រងអេកូឡូស៊ីបណ្តាញអ៊ីនធឺណែតមានភាពប្រសើរឡើង បន្តបង្កើតលំហសាយប័រប្រកបដោយភាពស្អាតស្អំនិងភាពវិជ្ជមាន រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមចិន បានធ្វើការរៀនសូត្រជាក្រុមលើកទី២៣ស្តីពីបង្កើនការគ្រប់គ្រងអេកូឡូស៊ីបណ្តាញអ៊ីនធឺណែត។ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ការគ្រប់គ្រងអេកូឡូស៊ីបណ្តាញអ៊ីនធឺណែត ជាភារកិច្ចសំខាន់នៃការកសាងប្រទេសខ្លាំងក្លាផ្នែកបណ្តាញអ៊ឺនធឺណែត ពាក់ព័ន្ធនឹងការអភិវឌ្ឍនិងសន្តិសុខរដ្ឋ និងផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន។ គួរតែធ្វើឱ្យយន្តការយូរអង្វែង នៃការការគ្រប់គ្រងអេកូឡូស៊ីបណ្តាញអ៊ីនធឺណែតមានភាពប្រសើរឡើង...
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កម្ពុជា ត្រៀមរួចជាស្រេច ក្នុងការស្វាគមន៍ បង្កើនភាពជឿជាក់ និងកសាងទំនុកចិត្តដល់វិនិយោគិនអាម៉េរិក ក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ ការលើកឡើងរបស់ លោករដ្ឋមន្ដ្រី ឌិត ទីណា នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន(US-ASEAN Business...
កណ្តាល៖ សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាធ្វើទំនើបកម្មការសិក្សានៅកម្រិតមត្តេយ្យសិក្សាដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មូលនិធិចិនសប្បុរសធម៌ Zhongdao ប៉េកាំង និងមជ្ឈមណ្ឌលបោះពុម្ពផ្សាយនិងចែកចាយអន្តរជាតិចិន បានរួមគ្នារៀបចំកម្មវិធីចែកសម្ភារសិក្សាអេឡិកត្រូនិកជូនដល់សិស្សមត្តេយ្យសិក្សានៅសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីលោក ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន។ លោកបណ្ឌិត ជា មុនីឫទ្ធិ...
ថ្ងៃទី១ខែធ្នូ គឺជា“ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍” ទី៣៨ ហើយប្រទេសចិននឹងប្រារព្ធក្រោមប្រធានបទ“រួមព្យាបាលទូទាំងសង្គម ប្រកាន់ខ្ជាប់ប្រពៃណីនិងធ្វើនវានុវត្តន៍ ដើម្បីបញ្ចប់ជំងឺអេដស៍”។ ថ្មីៗនេះ លោកស្រី Peng Liyuan ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈសម្រាប់ការបង្ការនិងព្យាបាលជំងឺរបេង និងជំងឺអេដស៍នៃអង្គការសុខភិភាពពិភពលោក បានអញ្ជើញចូលរួមសកម្មភាពផ្សព្វផ្សាយប្រធានបទនៃ“ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍” ឆ្នាំ២០២៥នៅមជ្ឈមណ្ឌលវប្បធម៌ខណ្ឌ Xicheng នៃក្រុងប៉េកាំងប្រទេសចិន ។ សកម្មភាពលើកនេះបានរំលឹកឡើងវិញពីសមិទ្ធផលដ៏លេចធ្លោរបស់ចិនក្នុងការប្រយុទ្ធ នឹងជំងឺអេដស៍ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ និងបានផ្សព្វផ្សាយពីទ្រឹស្តីនិងចំណេះដឹងស្តីពីការបង្ការនិងគ្រប់គ្រងជំងឺអេដស៍ តាមរយៈវីដេអូឃ្លីបនិងការពិពណ៌នារបស់អ្នកឆ្លងជំងឺអេដស៍។ លោកស្រី...
ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ កម្មវិធីពិសេសក្រោមចំណងជើងថា “ស្ពានអន្តរវប្បធម៌” ដែលសហការផលិតដោយទីស្នាក់ការប្រចាំអឺរ៉ុបរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងកាសែត Maasai newspaper ដែលជាប្រព័ន្ធផ្សព្វផ្សាយសំខាន់មួយនៅភាគខាងត្បូងប្រទេសបារាំង ដាក់ឱ្យដំណើរការជាផ្លូវការ។ កម្មវិធីនេះមានទម្រង់ចម្រុះដូចជា ការសម្ភាសន៍ភ្ញៀវកិតិ្តយស និងការសង្កេតរបស់អ្នកសារព័ត៌មានជាដើម ដោយផ្តោតលើការផ្លាស់ប្តូរប្រជាជននិងប្រជាជនចិន-បារាំង ក្នុងន័យកសាងស្ពានថ្មីនៃការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។ កម្មវិធីភាគទី១នៃ “ស្ពានអន្តរវប្បធម៌” ផ្តោតលើស្ថិរភាពនៃទំនាក់ទំនងចិន-បារាំង ក្នុងស្ថានការណ៍ដែលសកលលោកមានភាពច្របូកច្របល់ ដោយពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅអំពីការបំពេញបន្ថែមគ្នាផ្នែកឧត្តមភាព និងសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យដូចជា...
ភ្នំពេញ៖ ខេត្តហ៊្វូជៀន នៃសាធារណៈរដ្ឋប្រជាមានិតចិន និងរាជធានីភ្នំពេញ ដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា កាលពីឆ្នាំ២០២១ នឹងបង្កើតការិយាល័យពាណិជ្ជកម្មមួយ ដើម្បីជំរុញទំហំនៃការវិនិយោគ នៅរាជធានីភ្នំពេញ ឱ្យកាន់តែមានកម្រិតធំជាងមុន ខណៈដែលខេត្តហ៊្វូជៀន បានវិនិយោគទុនជាច្រើន នៅរាជធានីភ្នំពេញ។ ក្នុងជំនួបសម្តែងការគួរសម ជាមួយលោក ហ្វាង ឈុន (Huang Chun) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ជនជាតិចិន កិច្ចការបរទេស ជនជាតិភាគតិច...
ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) ចាត់ទុកទេសចរណ៍ ជាវិស័យអាទិភាពមួយ សម្រាប់សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ដោយបើកកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយក្រសួងទេសចរណ៍ ដើម្បីចូលរួមអភិវឌ្ឍន៍ វិស័យទេសចរណ៍កម្ពុជា ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោកស្រី Tania Meyer នាយិកាធនាគារពិភពលោក (WB)...
ភ្នំពេញ ៖ លោកស្រី Marketa Kolc Hajkova ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា បានឱ្យដឹងថា នាពេលខាងមុខនេះ អ្នកវិនិយោគមកពីប្រទេសឆែក នឹងមកប្រទេសកម្ពុជា ដើម្បីវិនិយោគ ទៅលើកសិកម្ម គឺដំណាំម្រេចនៅកម្ពុជា។ ការឱ្យដឹងនេះធ្វើឡើង ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកស្រីឯកអគ្គរដ្ឋទូតចូលជួបសម្តែងការគួរសម...
ភ្នំពេញ ៖ លោក Christian DesRoches ឯកអគ្គរដ្ឋទូត កាណាដាប្រចាំកម្ពុជា បានសន្យាថា នឹងជំរុញអ្នកវិនិយោគមកកម្ពុជា បន្ថែមទៀត។ ការសន្យានេះធ្វើឡើងក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ។ លោក...