ស៊ិនជិន ប្រទេសចិន ៖ ក្រុមអ្នកសារព័ត៌មានជិត៤០នាក់ មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងអ្នកព័ត៌មាន មកពីមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល២នាក់ផងដែរនោះ បានអញ្ជើញទស្សនា ក្រុមហ៊ុនBYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV)ដ៏ល្បីល្បាញពាសពេញពិភពលោក ស្ថិតនៅប្រទេសចិន ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី EV របស់ម៉ាក់យីហោដ៏ល្បីនេះ ស្ថិតនៅទីក្រុងស៊ិនជិន ខេត្តគ័ងតុង ប្រទេសចិន ។...
ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជា បានឲ្យដឹងថា បើយោងតាមព័ត៌មាន ទទួលបានពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ គឺ ពុំមានឮសម្លេងផ្ទុះគ្រាប់មីន ដូចការអះអាង របស់កងទ័ពភូមិភាគទី២ ថៃឡើយ ។...
ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំប្រជុំភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ដល់មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម តាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) នាថ្ងៃ២ ធ្នូ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ថ្នាក់ដឹកនាំសុខាភិបាលត្រូវលះបង់កំលាំងកាយ និងចិត្តចូលរួមបំពេញគ្រប់បេសកកម្មរបស់វិស័យសុខាភិបាល ក៏ដូចជាបេសកកម្មរបស់ជាតិ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកពីមុខងារសំខាន់ៗរបស់អ្នកដឹកនាំក្នុងវិស័យសុខាភិបាលដែលរួមមាន ៖ ធ្វើជាអ្នករំលឹកឲ្យមានសន្ទុះការងារជាប្រចាំ , ជាអ្នកការទូតដែលស្វះស្វែងរក និងការពារផលប្រយោជន៍របស់វិស័យសុខាភិបាល...
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា គិតមកទល់ពេលបច្ចុប្បន្ន មិនទាន់មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណាមួយ ដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាក្នុងការផ្តល់សេវាពាក់ព័ន្ធនឹង ទ្រព្យសកម្មគ្រីបតូនោះនៅឡើយទេ។ ការលើកឡើងរបស់ធនាគារនេះ បន្ទាប់ពីមានសារព័ត៌មានវីអូឌីបានផ្សព្វផ្សាយថា “ក្រុមហ៊ុនហួយវ័នផេរបស់ឧកញ៉ា ហ៊ុន តូ បានប្រកាសបិទសេវាកម្មដកប្រាក់បណ្តោះអាសន្នចាប់ពីថ្ងៃទី១ខែធ្នូដល់ថ្ងៃទី៥ខែមករាឆ្នាំ២០២៦។ ហើយការិយាល័យទាំងអស់របស់ក្រុមហ៊ុននឹងបិទទ្វារផងដែរ។ វិធាននេះចំពេលអន្តរជាតិរកឃើញថា ក្រុមហ៊ុននេះ មានជាប់ពាក់ព័ន្ធបទឧក្រិដ្ឋលាងលុយកខ្វក់”។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០...
បរទេស៖ កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះមកត្រឹម ២.៦ភាគរយនៅឆ្នាំ២០២៥ ធ្លាក់ចុះពី ២.៩ភាគរយនៅឆ្នាំ២០២៤ ដោយសារតែសម្ពាធកាន់តែខ្លាំងឡើងពីភាពប្រែប្រួលផ្នែកហិរញ្ញវត្ថុ និងភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយ ដែលកំពុងប្រឈមមុខនឹងពាណិជ្ជកម្ម និងការវិនិយោគសកល។ របាយការណ៍ពាណិជ្ជកម្ម និងអភិវឌ្ឍន៍ឆ្នាំ២០២៥ របស់ UNCTAD បង្ហាញថា ការផ្លាស់ប្តូរនៅក្នុងទីផ្សារហិរញ្ញវត្ថុប៉ះពាល់ដល់ពាណិជ្ជកម្មសកលស្ទើរតែខ្លាំងដូចសកម្មភាពសេដ្ឋកិច្ចពិតប្រាកដដែរ ដែលជះឥទ្ធិពលដល់ទស្សនវិស័យអភិវឌ្ឍន៍ទូទាំងពិភពលោក នេះបើយោងតាមស្ថាប័នពាណិជ្ជកម្មអង្គការសហប្រជាជាតិ។ របាយការណ៍នេះបានឧ្យដឹងថា ទោះបីជាមានការកើនឡើងសក្តានុពលពីបច្ចេកវិទ្យាថ្មីៗដូចជាបញ្ញាសិប្បនិម្មិតក៏ដោយ កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានគេព្យាករថានឹងនៅតែស្ថិតក្នុងកម្រិតទាបនៅឆ្នាំ២០២៦ នៅ ២.៦ភាគរយ។...
បរទេស៖ នៅពេលសួរដោយអ្នកយកព័ត៌មានអំពីការកត់សម្គាល់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ដែលរដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto បានព្រមានថា អឺរ៉ុបកំពុងរៀបចំសង្រ្គាមប្រឆាំងនឹងរុស្ស៊ីនោះ លោកពូទីនបាននិយាយថា រុស្ស៊ីមិនចង់ឱ្យមានសង្រ្គាមជាមួយអឺរ៉ុបទេ។ យោងតាមសារព័ត៌មាន TEHRAN TIMES ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា លោកពូទីនបាននិយាយថា “ប្រសិនបើភ្លាមៗអឺរ៉ុបចង់ចាប់ផ្តើមសង្រ្គាមជាមួយយើងហើយចាប់ផ្តើមវា” នោះវានឹងបញ្ចប់យ៉ាងឆាប់រហ័សសម្រាប់អឺរ៉ុបដែលមិនមាននរណាម្នាក់ចរចាជាមួយអឺរ៉ុបនោះទេ។ លោកពូទីនបានប្រើពាក្យរុស្ស៊ីសម្រាប់ “សង្រ្គាម” ។...
កំពង់ធំ៖ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ នាយសង្កាត់រដ្ឋបាលជលផល ឃុំផាត់សណ្ដាយ.ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដែលដឹកនាំដោយលោកលឹម សុថាត បានរួមកិច្ចសហប្រតិបត្តិការជាមួយ សហគមន៍នេសាទនិងកងកម្លាំងយុទ្ធភូមិភាគទី៥ ដែលឈរជើងនៅឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយខេត្តកំពង់ធំ។ បានទទួលត្រីគល់រាំងមួយក្បាលទម្ងន់ ៧ គីឡូក្រាមពីប្រជានេសាទដែលមានឈ្មោះ ញ៉ែម ជា ភេទប្រុសអាយុ ៥៩ ឆ្នាំជនជាតិខ្មែររស់នៅភូមិកំពុងចម្លង ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដែលជាប្រជាពិសាទបានយកមកប្រគល់ជូនមន្ត្រីជំនាញជលផលប្រចាំភូមិឃុំខាងលើ...
ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា សម្តេចចាត់ទុកកងទ័ពខ្មែរទាំង ១៨នាក់ ដែលទាហានថៃចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ថាបានធ្វើពលីកម្មយ៉ាងថ្លៃថ្លា ជូនជាតិមាតុភូមិរួចទៅហើយ មានអ្នកខ្លះ ជាពិសេសក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស និងជនជាតិថៃមួយចំនួន បានយកប្រធានបទនេះ មកវាយប្រហារលើសម្តេចតេជោ ថាបានបោះបង់ចោលកងទ័ពទាំង ១៨នាក់នោះទៅហើយ។ គោលដៅរបស់ពួកគេ គឺដើម្បីកេងចំណេញនយោបាយ...
អនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ដាច់ខាតត្រូវបង្ក្រាបទប់ស្កាត់ មិនអោយក្មេងទំនើងអុកឡុកធ្វើអ្វី តាមអំពើចិត្តបានឡើយ។ លោកអធិការបានរំលឹកដាស់តឿនជូនប្អូនៗ យុវជនទាំងអស់ សូមកុំបង្ករបញ្ហាណាមួយ ដែលប៉ះពាល់ដល់កិត្តិយស គ្រួសារនិងសង្គមជាតិ។
ភ្នំពេញ៖ ណាហ្គាខប លីមីធីត (“ណាហ្គាខប” ឬ “ក្រុមហ៊ុន” លេខកូដផ្សារមូលបត្រហុងកុង ៣៩១៨) ជាមណ្ឌលកម្សាន្តចម្រុះ ឈានមុខគេ មួយប្រចាំតំបន់ទន្លេមេគង្គ ថ្ងៃនេះសូមប្រកាសអំពីការ ដាក់បញ្ចូលរបស់ខ្លួន ទៅក្នុងបញ្ជី ក្រុមហ៊ុនល្អបំផុតទាំង ១០០ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ដែលវាយតម្លៃដោយស្ថាប័ន Fortune មានមូលដ្ឋាន នៅអាមេរិក ហើយមានចំណាត់ ថ្នាក់លេខ៤៦...