មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងបេសកជនពិសេសប្រធានាធិបតីអាមេរិក លោក Steve Witkoff បានពិភាក្សាគ្នាអំពីការចូលជាសមាជិកអង្គការណាតូរបស់អ៊ុយក្រែន ក្នុងអំឡុងពេលនៃកិច្ចពិភាក្សារបស់អ្នកទាំងពីរ នេះបើយោងតាមជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov ។ លោក Ushakov បានលើកឡើងដោយមិនបានបញ្ជាក់លម្អិតថា រុស្ស៊ី និងសហរដ្ឋអាមេរិក បានឈានដល់ការឯកភាពគ្នាមួយ។...
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គម្រោងវិនិយោគចំនួន៣៤ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២៦២លានដុល្លារអាម៉េរិកត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ថា «ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៤គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២៦២លានដុល្លារ...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ បុគ្គលិកនាយកដ្ឋានផ្នែកលក់ និងទីផ្សារ និងបុគ្គលិកនាយកដ្ឋានហិរញ្ញប្បទានបៃតង បានចូលរួមដាក់បង្ហាញផលិតផល និងសេវាកម្មរបស់ធនាគារ នៅក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ឆ្នាំ២០២៥ «ក្រោមមូលបទយុគសម័យថ្មីនៃពាណិជ្ជកម្មស្តីពីការបង្កើនកិត្យានុភាពផលិតផលក្នុងស្រុក» ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម។ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជានេះ...
កំពង់ចាម ៖ ក្រុមប្រឹក្សាខេត្តកំពង់ចាម បានធ្វើវេទិកាពិភាក្សា និងពិគ្រោះយោបល់លើកទី ២ អាណត្តិទី ៤ នៅព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងបរិវេណវត្តសុគន្ធារាមពង្រ ស្ថិតក្នុងភូមិពង្រកើត ឃុំពង្រ ស្រុកកោះសូទិន ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឃន...
កំពង់ចាម ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់តំណែង ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាសាលាដំបូង ខេត្តកំពង់ចាម នៅក្នុងបរិវេណសាលាដំបូងខេត្តកំពង់ចាម។ សូមបញ្ជាក់ថា លោក សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ Accessories ចំនួន 07 មុខ ជូន នាយកដ្ឋានអាជីវកម្មចែកចាយ (អាទិភាពបន្ទាន់)។ អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ...
គៀវ៖ ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនបានរាយការណ៍ថា សភាអ៊ុយក្រែននៅថ្ងៃពុធ បានអនុម័តថវិការដ្ឋ សម្រាប់ឆ្នាំក្រោយ ក្នុងនោះរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Serhiy Marchenko បានឲ្យដឹងថា ថវិកានេះផ្តល់អាទិភាពដល់ការចំណាយលើវិស័យការពារជាតិ ការគាំទ្រសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច។ ចំណូលថវិកាត្រូវបានគេព្យាករថា នឹងឈានដល់ ២,៩ ទ្រីលាន hryvnias (ប្រហែល ៦៨,៧ ពាន់លានដុល្លារអាមេរិក) នៅឆ្នាំក្រោយ។...
ភ្នំពេញ៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ នឹងរៀបចំព្រឹត្តិការណ៍ដំណើរទេសចរណ៍ផ្សងព្រេងឡើង «ភ្នំតាក្រហម ក» ស្ថិតនៅសហគមន៍រាំងខ្វាវ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នឹងចាប់ផ្ដើម នៅថ្ងៃទី៥-៦-៧ ខែធ្នូ ឆ្នាំ២០២៥ ដោយចេញដំណើរពីសហគមន៍រាំខ្វាវ។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល លោក មីលីយ៉ា សុវត្ថិធី ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ទេសចរណ៍ផ្សងព្រេង...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ បានលើកឡើងថា ការរិះគន់លើការចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងប្រទេសកម្ពុជា និងប្រទេសអ៊ីស្រាអែល គឺជាការរិះគន់បែបងងឹតងងុល ហើយមានចេតនាបន្ទច់បង្អាក់ភាពរីកចម្រើនរបស់ពលរដ្ឋខ្មែរ។ ការលើកឡើងនេះ គឺបន្ទាប់ពីមានសកម្មជនអតីតគណបក្សប្រឆាំងខុសច្បាប់នៅក្រៅប្រទេស បានរិះគន់ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី៤ ខែធ្នូនេះថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ រវាងប្រទេសកម្ពុជា និងប្រទេសអ៊ីស្រាអែល...
យោង ៖ សេចក្តីជូនដំណឹងលេខ ៣៨៤៩ PC.អក ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ។-ភាពចាំបាច់របស់អគ្គិសនីកម្ពុជា ។ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានទិញឯកសារដេញថ្លៃ ប្រកួតប្រជែងជា សាធារណៈ ក្នុងគម្រោងផ្គត់ផ្គង់រថយន្តកន្ត្រធុនធំ (ថ្មី) ចំនួន...