ខេត្តពោធិ៍សាត់÷លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជ្រើសរើសយកកំណាត់ផ្លូវជាតិលេខ៥៥ ក្នុងភូមិសាស្ត្រស្រុកបាកាន និងក្រុងពោធិ៍សាត់ ចាប់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ៥ ចូលទៅបូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ រហូតដល់វត្តហ្លួង សង្កាត់លលកស ដើម្បីធ្វើជាគំរូមុនគេ ក្នុងការចាប់ផ្តើមចាក់ពង្រីកតួផ្លូវ រៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ...
បរទេស៖ កងកម្លាំងអាកាសបានរាយការណ៍ថា យន្តហោះ F-16C របស់សហរដ្ឋអាមេរិកបានធ្លាក់ក្នុងអំឡុងពេលបេសកកម្មហ្វឹកហាត់នៅរដ្ឋកាលីហ្វ័រញ៉ាកាលពីព្រឹកថ្ងៃពុធ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានយោធា Stars and Stripes បាននិយាយកាលពីថ្ងៃពុធថា យន្តហោះបានធ្លាក់នៅតំបន់វាលខ្សាច់ដែលគ្មានមនុស្សរស់នៅប្រហែល ១៣០ ម៉ាយភាគឦសាននៃទីក្រុង Los Angeles...
ប្រ៊ុចសែល៖ គណៈកម្មការអឺរ៉ុប បានបើកការស៊ើបអង្កេតប្រឆាំងនឹងការផ្តាច់មុខជាផ្លូវការលើក្រុមហ៊ុន Meta លើគោលនយោបាយថ្មីមួយ ដែលអាចកំណត់ការចូលប្រើ WhatsApp របស់អ្នកផ្តល់សេវាបញ្ញាសិប្បនិម្មិត AI។ ក្រុមហ៊ុន Meta ដំណើរការសេវាកម្មទំនាក់ទំនងតាមអ៊ីនធឺណិត និងបណ្តាញសង្គមជាច្រើន ដូចជា WhatsApp។ បច្ចុប្បន្នអ្នកផ្តល់សេវា AI ផ្តល់ជូនជំនួយការ AI សន្ទនារបស់ពួកគេតាមរយៈកម្មវិធី សម្រាប់កិច្ចការដូចជាការឆ្លើយសំណួរ ការបង្កើតខ្លឹមសារ...
បេរូត៖ កងទ័ពអ៊ីស្រាអែលបានព្រមានថា ខ្លួននឹងទម្លាក់គ្រាប់បែកលើអគារនានានៅក្នុងទីក្រុង Jbaa និង Mahrouna ភាគខាងត្បូងប្រទេសលីបង់ឆាប់ៗនេះ ដោយជំរុញឱ្យប្រជាជនជម្លៀសចេញ។ កងកម្លាំងអ៊ីស្រាអែលបានឧ្យដឹងថា ពួកគេ “នឹងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធយោធានៃក្រុមហេសបូឡា នៅទូទាំងភាគខាងត្បូងប្រទេសលីបង់ ដើម្បីទប់ទល់នឹងកិច្ចខិតខំប្រឹងប្រែងហាមឃាត់របស់ក្រុមនេះក្នុងការកសាងសកម្មភាពឡើងវិញនៅក្នុងតំបន់នេះ” នេះបើតាមអ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល លោក Avichay Adraee។ លោកបានជំរុញឱ្យប្រជាជននៃអគារដែលមានសញ្ញាពណ៌ក្រហមនៅលើផែនទីភ្ជាប់ ក៏ដូចជារចនាសម្ព័ន្ធជិតខាង ជម្លៀសចេញជាបន្ទាន់ និងផ្លាស់ទីយ៉ាងហោចណាស់ ៣០០ម៉ែត្រ។...