ប៉េកាំង៖ ប្រទេសចិន ជំរុញយ៉ាងខ្លាំងដល់ភាគីជប៉ុនឱ្យបញ្ឈប់ជាបន្ទាន់នូវចលនាគ្រោះថ្នាក់របស់ខ្លួនក្នុងការយាយីសមយុទ្ធយោធាធម្មតា និងការហ្វឹកហ្វឺនរបស់ប្រទេសចិន និងបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការរៀបចំនយោបាយដែលគ្មានការទទួលខុសត្រូវ។ អ្នកនាំពាក្យរូបនេះបានធ្វើអត្ថាធិប្បាយនេះ ដើម្បីឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធលើការកត់សម្គាល់របស់រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjiro Koizumi នៅក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយនៅព្រឹកព្រលឹមថ្ងៃទី ៧ ខែធ្នូ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា យោធាចិនបានបញ្ជាក់ពីជំហរដ៏ធ្ងន់ធ្ងររបស់ខ្លួនលើបញ្ហានេះ។ ការពិតគឺច្បាស់ណាស់។ វាគឺជាការឈ្លបយកការណ៍ និងការរំខានជាញឹកញាប់ ដែលធ្វើឡើងដោយយន្តហោះចម្បាំងរបស់ជប៉ុន លើសកម្មភាពយោធាធម្មតារបស់ប្រទេសចិន...
ភ្នំពេញ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ – ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល ផលិត និងចែកចាយផ្តាច់មុខរថយន្ត Ford ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានប្រកាសពីកម្មវិធីដំណើរកំសាន្ត Ford Adventure ឆ្នាំ ២០២៥ លើកទី១៩ ឆ្ពោះទៅកាន់ ខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា នៅក្នុងខែធ្នូ ខាងមុខនេះ។ ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០២៥...
ខេត្តត្បូងឃ្មុំ៖ នាថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ដ្រីជំនាញក្រសួង អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវជនបទចំនួន ៤ខ្សែ...
ភ្នំពេញ៖ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសហជីពនៅកម្ពុជា នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានថ្កោលទោសចំពោះការបាញ់ប្រហាររបស់ កងកម្លាំងយោធាថៃមកលើអធិបតេយ្យភាពកម្ពុជាជាច្រើនចំណុចនៅតំបន់ជាច្រើនតាមខ្សែបន្ទាត់ព្រំដែន ចាប់តាំងពីថ្ងៃទី៧ ខែធ្នូនេះ ក្នុងចេតនាធ្វើឱ្យកម្ពុជាតបតដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជានិងថៃ។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍នយោបាយ មើលឃើញថា ការបាញ់ប្រហារសាជាថ្មីរបស់ កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជាបង្ហាញថា ថៃជារដ្ឋពាល ព្រហើន...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ភារកិច្ចចំបង និងចំពោះមុខរបស់រាជរដ្ឋាភិបាល គឺការពារប្រជាជន និងការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ភារកិច្ចចំបង និងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺ ៖១....
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា យោធាថៃ បើកការវាយប្រហារប្រដាប់អាវុធ មកលើកងកម្លាំង និងជនស៊ីវិលខ្មែរ។ ក្នុងនោះលោកបញ្ជាក់ថា តួលេខបឋមពីខេត្តឧត្តរមានជ័យ និង ព្រះវិហារ មានពលរដ្ឋស្លូតត្រង់ខ្មែរ ស្លាប់៤នាក់ និងរបួស៩នាក់ និងជនភៀសខ្លួន ជាច្រើនម៉ឺននាក់ ៕
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ប្រកាសថា កងកម្លាំងរបស់កម្ពុជា មិនបានធ្វើសកម្មភាពណាមួយដែលរំលោភបំពាន លើកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាង កម្ពុជានិងថៃ ឡើយ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ថា នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា សម្តេចមិននឹកស្មានទាល់តែសោះថា ដើម្បីឲ្យបានកាន់តំណែងបន្ត នាយករដ្ឋមន្រ្តីថៃ លោកអានុទីន បានយកជីវិតទ័ព និងប្រជាពលរដ្ឋខ្លួនធ្វើជាទុន ដើម្បីធ្វើសង្គ្រាមជាមួយកម្ពុជា។ ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីសម្តេចបានបង្ហាញវីដេអូ និងរូបភាពជាច្រើនសន្លឹករបស់លោក អនុទីន ដែលបានមកជាមួយលោកស្រី បាន ស្រីមុំ ក្នុងភោជនីយដ្ឋានមួយកន្លែង...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជននិងកីឡា បានបង្ហាញរូបភាពរណ្ដៅគ្រាប់ធ្លាក់ចូល ក្នុងសាលាបឋមសិក្សាបុស្សធំ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូនេះ ចម្ងាយ១០ម៉ែត្រ ពីរោងសិស្សហូបបាយ ៕
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្តឱ្យបណ្ដាខេត្តជាប់ព្រំដែនរវាង កម្ពុជា-វៀតណាម បន្តរួមគ្នាកសាងតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីផលប្រយោជន៍រួម។ ការលើកទឹកចិត្តរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ផាម មិញជិញ...