សម្ដេចតេជោ ៖ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទរបស់យើង ត្រូវវាយគ្រប់ចំណុច ដែលខ្មាំងវាយចូល បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ ប្រកាសថា នឹងប្រើកម្លាំងវាយយក ១១ចំណុច បារាំងជឿថា មាគ៌ាតែមួយគត់ ដោះស្រាយជម្លោះ ព្រំដែនកម្ពុជា-ថៃ គឺតាមរយៈកិច្ចសន្ទនា ក្រសួងការពារជាតិកម្ពុជា ៖ យោធាថៃ បានបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅ ក្នុងស្រុកវាលវែង គ្រឹះស្ថានសិក្សា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានបង្ហាញកញ្ចប់ជំនួយចំនួន ១២ពាន់លានដុល្លារអាមេរិកដល់កសិករដែលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក។ កញ្ចប់ជំនួយដែលទន្ទឹងរង់ចាំជាយូរមកហើយរួមមានរហូតដល់ទៅ ១១ពាន់លានដុល្លារអាមេរិកក្នុងការបង់ប្រាក់ម្តងដល់កសិករដំណាំក្រោមកម្មវិធី Farmer Bridge Assistance (FBA) ដែលដំណើរការដោយក្រសួងកសិកម្មសហរដ្ឋអាមេរិក ខណៈដែលសមតុល្យដែលនៅសល់នឹងសម្រាប់កសិករដែលមិនត្រូវបានគ្របដណ្តប់ដោយ FBA ។ គួរឲ្យដឹងដែរថានាយកដ្ឋាននេះត្រូវបានគេរំពឹងថា នឹងប្រកាសអត្រាការប្រាក់នៅចុងខែធ្នូ និងចែកចាយប្រាក់នៅចុងខែកុម្ភៈ ឆ្នាំ២០២៦នេះបើយោងតាមលោករដ្ឋមន្ត្រីក្រសួងកសិកម្ម Brooke Rollins ។...
បរទេស៖ ប្រទេសវៀតណាមបាននាំចេញម្រេចប្រហែល ២២៥.០០០ តោនគិតត្រឹមចុងខែវិច្ឆិកា ដោយទទួលបានប្រាក់ចំណូលជាង ១,៥ ពាន់លានដុល្លារអាមេរិក។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា បើទោះបីជាទំហំនាំចេញបានធ្លាក់ចុះ 4.4% ធៀបនឹងឆ្នាំមុនក៏ដោយ ចំណូលបានកើនឡើង 24.4% ដោយសារតម្រូវការប្រសើរឡើង និងតម្លៃនាំចេញខ្ពស់ជាបន្តបន្ទាប់ នេះបើយោងតាមសមាគមម្រេច...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ដោយសារការឈ្លានពានយោធាខុសច្បាប់ និងគួរស្អប់ខ្ពើមរបស់ប្រទេសថៃ មកលើអធិបតេយ្យ និងបូរណភាពនៃព្រះរាជាណាចក្រកម្ពុជា គិតមកដល់ត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ សាលារៀនចំនួន ៥១៤កន្លែង បានបិទទ្វារ ធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សប្រមាណ ១៣ម៉ឺននាក់ និងការបំពេញការងាររបស់គ្រូបង្រៀន ៤,៦៥០នាក់។ ក្រសួងអប់រំ...
ខេត្តកំពង់ចាម៖ នារសៀលថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកស្រី រួមដំណើរដោយ លោកជាថ្នាក់ដឹកនាំក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានអញ្ជើញពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យនៅក្នុងឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសចិនបាននិយាយកាលពីថ្ងៃចន្ទថាទំនាក់ទំនងល្អរវាងទីក្រុងប៉េកាំង ទីក្រុងមូស្គូ និងទីក្រុងញូវដែលីគឺពិតជាមានភាពសំខាន់និងអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ស្ថិរភាព និងវិបុលភាពពិភពលោក។ ឆ្លើយតបទៅនឹងសំណួរអំពីសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ស្តីពីទំនាក់ទំនងរវាងប្រទេស BRICS អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun បាននិយាយថា ប្រទេសទាំងបីគឺជាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន និងសមាជិកសំខាន់ៗនៃ Global South ដែលធ្វើឱ្យការចូលរួមរបស់ពួកគេមានសារៈសំខាន់សម្រាប់ពិភពលោក។ អ្នកនាំពាក្យបាននិយាយទៀតថា ៖ប្រទេសទាំងបីដែលរក្សាទំនាក់ទំនងល្អគឺមិនត្រឹមតែស្របតាមផលប្រយោជន៍របស់ពួកគេប៉ុណ្ណោះទេ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ដំណាក់កាលទីពីរនៃផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សាគឺត្រូវបានផ្អាកទៅហើយ ប៉ុន្តែបញ្ហាសំខាន់ៗនៅតែត្រូវដោះស្រាយនៅឡើយ។ នៅក្រោមគម្រោងដំណាក់កាលទីពីរនៃផែនការរបស់ប្រធានាធិបតី Donald Trump អ៊ីស្រាអែលគួរតែដកកងទ័ពរបស់ខ្លួនបន្ថែមទៀតពីតំបន់ហ្គាហ្សា ខណៈដែលអាជ្ញាធរអន្តរកាលត្រូវបានបង្កើតឡើង ហើយកម្លាំងសន្តិសុខអន្តរជាតិត្រូវបានដាក់ពង្រាយ។ ដោយឡែកក្រុម Hamas ចាំបាច់ត្រូវតែដកអាវុធ និងការកសាងឡើងវិញក៏នឹងអាចចាប់ផ្តើម។ យ៉ាងណាក្តីជាមួយនឹងសំណួរដែលត្រូវសួរជុំវិញការរំសាយអាវុធរបស់ក្រុមហាម៉ាស...
ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុ នៃកិច្ចប្រជុំរបស់ គ.ជ.ប សេចក្តីបំភ្លឺ របស់គ.ជ.ប ពាក់ព័ន្ធនឹងការបោះឆ្នោត និងអនុសាសន៍ ដែលបានលើកឡើង...
ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក មកពីឃុំថ្មដា ព្រំដែនកម្ពុជា-ថៃកំពុងស្នាក់នៅជាបណ្តោះអាសន្ននៅទីតាំងមានសុវត្តិភាព ក្នុងទីប្រជុំជនស្រុកវាលវែង។ បើតាម លោក ធាង ឡេង អភិបាលស្រុកវាលវែង បានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋដែលបានជម្លៀសចេញពីឃុំថ្មដា សរុបមានប្រមាណ៣៧៣៦នាក់ ស្មើរនិង៩០០គ្រួសារ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអភិបាលខេត្តជាប់ពំ្រដែនជាមួយថៃ ថា ត្រូវណែនាំប្រជាពលរដ្ឋខ្មែរមិនត្រូវផ្សព្វផ្សាយរូបភាព វីដេអូ បង្ហាញអំពីការចល័តកម្លាំងប្រដាប់អាវុធ សព្វាវុធ និងទីតាំង ឬមូលដ្ឋានកងទ័ពកម្ពុជា ជាដាច់ខាត។ ការណែនាំរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ទាប់ពីកងទ័ពថៃ បានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជា...