ខេត្តក្រចេះ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជនបទ ចំនួន ១៤ខ្សែ សរុបប្រវែង ១៣៤,៤០ គ.ម. នៅក្នុងខេត្តក្រចេះ ដែលជាការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក (WB) ក្នុងគោលដៅបង្កើនការតភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក និងជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ។ ពិធីដ៏ឱឡារិកនេះ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃអង្គារ ៤រោច ខែមិគសិរ...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ កម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារ បន្តដែលក្នុងនោះបានផ្តោត លើការឆ្លើយតបទៅនឹង ស្ថានភាពព្រំដែនកម្ពុជា-ថៃ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ត្រូវតែពង្រឹងការអនុវត្តនូវយុទ្ធសាស្រ្ត និងសកម្មភាពសង្រ្គោះព្យាបាល ដើម្បីឆ្លើយតបនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ។ សាស្រ្តាចារ្យរដ្ឋមន្រ្តីបានផ្តោតសំខាន់លើការអនុវត្តឡើងវិញ នូវផែនការយុទ្ធសាស្រ្ត ដើម្បីឆ្លើយតបនឹងស្ថានភាពនៅព្រំដែន និងបានណែនាំដល់ថ្នាក់ដឹកនាំ...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១២:៣៣នាទី យោធាថៃបានបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅ និងបានប្រើប្រាស់កាំភ្លើងធំ១០៥មម និង១៥៥មម បាញ់ចូលទីប្រជុំជនដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅយ៉ាងកំរោល ស្ថិតនៅក្នុងឃុំថ្មដា...
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ស្នើដល់ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា ទាក់ទងទៅសារព័ត៌មាន France 24 និងថ្នាក់ដឹកនាំរបស់អ្នកនិពន្ធ ដើម្បីពិនិត្យ និងកែតម្រូវភ្លាមៗ នូវខ្លឹមសារដែលបំភាន់ និងគ្មានមូលដ្ឋាននៃព័ត៌មាន ទាក់ទងនឹងភាពតានតឹង នៅព្រំដែនកម្ពុជា-ថៃ៕
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានសម្រេចផ្អាកដំណើរការការបង្រៀន និងរៀន ជាបណ្តោះអាសន្នសម្រាប់គ្រឹះស្ថានសិក្សា តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា ដើម្បីធានាសុខសុវត្ថិ ភាពដល់លោកគ្រូ...
ឧត្តរមានជ័យ ៖ លោក ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យខេត្តឧត្តរមានជ័យ បានជម្រាបជូនអ្នកសារព័ត៌មាន និងសាធារណជនទូទៅអំពីស្ថិតិជន ភៀសសឹកបានជម្លៀស មកមណ្ឌលសុវត្ថិភាពទាំង៦ នៃ ៤ស្រុក ក្នុងខេត្តឧត្តរមានជ័យ គិតត្រឹមម៉ោង ៨ព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ មានចំនួន សរុប ៣...
ភ្នំពេញ ៖ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញ ដឹកនាំធ្វើបទបង្ហាញជូន អង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការ សហប្រជាជាតិ ប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗ នៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ៕
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា បានរាយការណ៍ ពីស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងយោធភូមិភាគ ទី៥ និងយោធភូមិភាគទី៤ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ដូចតទៅ ៖ ភាគីថៃបានបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃ បានចុះហត្ថលេខា...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា នៅវេលាម៉ោង ៥និង៣០នាទី ដល់ម៉ោង៦និង១០នាទី យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារ ដោយប្រើប្រាស់គ្រាប់កាំភ្លើងប្រភេទ ១០៥មម មកលើទីតាំងអូរភ្លុកដំរី គិតមកដល់ម៉ោងនេះយោធាថៃនៅតែបន្តសកម្មភាពបាញ់នៅឡើយ៕
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា នៅវេលាម៉ោង ៤និង៥៨នាទី ដល់វេលាម៉ោង៥និង២៥នាទី យោធាថៃ បានប្រើប្រាស់ដ្រូនខ្នាតធំហោះស៊ើបការណ៍ និងដ្រូនទម្លាក់គ្រាប់បែក ចូលដល់ក្នុងភូមិសាស្ត្រភ្នំត្រង៉ោល ហើយយោធាថៃ បានធ្វើសកម្មភាពបាញ់ ផ្សែងពុលមកលើតំបន់នោះ៕