ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិ បានថ្លែងថា នៅម៉ោងជាង៩ព្រឹកថ្ងៃទី៩ ធ្នូនេះ យោធាថៃ បានបន្តបើកការបាញ់ផ្លោងយ៉ាងខ្លាំង នៅភូមិជោគជ័យ និងព្រៃចាន់ ៕
បរទេស៖ តម្លៃប្រេងបានឡើង ដល់កម្រិតខ្ពស់រយៈពេលពីរសប្តាហ៍គិតមកដល់ថ្ងៃចន្ទ ខណៈដែលវិនិយោគិនរំពឹងថា នឹងមានការកាត់បន្ថយអត្រាការប្រាក់ របស់ធនាគារកណ្តាល អាមេរិក ក្នុងសប្តាហ៍នេះ និងខណៈពេលដែលកំពុង សម្លឹងមើលហានិភ័យ ភូមិសាស្ត្រនយោបាយ ដែលគំរាមកំហែងដល់ការផ្គត់ផ្គង់ ប្រេងពីប្រទេសរុស្ស៊ី និងវេណេស៊ុយអេឡា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រេងឆៅ Brent...
បរទេស៖ យោងតាមការិយាល័យស្ថិតិជាតិបានឱ្យដឹងថា ប្រទេសវៀតណាមបានប្រកាសអតិរេកពាណិជ្ជកម្មចំនួន ២០,៥៣ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ២០២៥នេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា វៀតណាមបានកត់ត្រាអតិរេកពាណិជ្ជកម្ម ៣៥,៦ ពាន់លានដុល្លារជាមួយអឺរ៉ុប កើនឡើង 10.4% និង ២...
ភ្នំពេញ៖ ពលរដ្ឋខ្មែរ និងអតីតពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ ជិត ២ពាន់នាក់ បានចូលរួម និងទទួលបាន ឱកាសការងារ ធ្វើបឋមតាមរយៈពិព័រណ៌ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ កន្លងទៅ នៅខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អ្នកនាំពាក្យដដែលរូបនេះបានលើកឡើងថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា តាម នាយករដ្ឋមន្ត្រីថៃ អនុធីន បានប្រកាសថា នឹងប្រើកម្លាំងវាយយក ១១ចំណុច ដែលមិនច្បាស់ថា ១១ចំណុចនេះ នៅកន្លែងណាខ្លះ? ដើម្បីងាយស្រួល កុំឲ្យលំបាករកកន្លែង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជា ត្រូវវាយគ្រប់ចំណុច ដែលខ្មាំងវាយចូល។ តាមរយៈបណ្ដាញសង្គម...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូន នូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ៖ យោធាថៃ បានធ្វើសកម្មភាពបាញ់ ប្រហារបន្តរហូតឥតដាច់ ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅវេលាម៉ោង ០៤:៥៨នាទី ដល់វេលាម៉ោង០៥:២៥នាទី យោធាថៃ បានប្រើប្រាស់ដ្រូនខ្នាតធំ...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍ថា ចក្រភពអង់គ្លេសកំពុងពិចារណាដោះសោទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវបានបង្កកចំនួន ៨ ពាន់លានផោន (ប្រហែល ១១ ពាន់លានដុល្លារអាមេរិក) ជាជំនួយដល់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមរបាយការណ៍ ចក្រភពអង់គ្លេសកំពុងធ្វើការជាមួយប្រទេសកាណាដា និងប្រទេសមួយចំនួនទៀត ក៏ដូចជាសហភាពអឺរ៉ុប លើកិច្ចព្រមព្រៀងមួយដែលអាចបញ្ចេញរហូតដល់ ១៣០ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។ របាយការណ៍នេះបានឲ្យដឹងថា...
បរទេស៖ : ទាក់ទិននឹងរបាយការណ៍នៃការប៉ះទង្គិចប្រដាប់អាវុធជាថ្មីរវាងកម្ពុជា ថៃ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានជំរុញឲ្យមានការអត់ធ្មត់ និងការសន្ទនាដើម្បីដោះស្រាយជម្លោះព្រំដែន។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres មានការព្រួយបារម្ភចំពោះរបាយការណ៍នៃការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសការវាយប្រហារតាមអាកាសដែលបានរាយការណ៍ និងការចល័តឧបករណ៍ធុនធ្ងន់នៅតំបន់ព្រំដែន។ លោកជំរុញឱ្យភាគីទាំងពីរអត់ធ្មត់ និងចៀសវាងការកើនឡើងនៃភាពតានតឹងបន្ថែមទៀត ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល...
ភ្នំពេញ៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារ មកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ៖ យោធាថៃ បានធ្វើសកម្មភាព បាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរ ពេញមួយយប់ នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅវេលាម៉ោង ១២:៥៩នាទីរំលង អាធាត្រចូល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ...
ហ្គាហ្សា៖ មេដឹកនាំក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា លោក Khalil al-Hayya បានឲ្យដឹងថា ក្រុមនេះនឹងបោះបង់ចោលអាវុធរបស់ខ្លួន “ប្រសិនបើការកាន់កាប់ របស់អ៊ីស្រាអែល ត្រូវបានបញ្ចប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានថ្លែងក្នុងអំឡុងពេលសម្ភាសន៍ជាមួយ Al Jazeera ថា “អាវុធរបស់យើងត្រូវបានផ្សារភ្ជាប់ទៅនឹងវត្តមាននៃការកាន់កាប់ និងការឈ្លានពាន ហើយប្រសិនបើការកាន់កាប់ ត្រូវបានបញ្ចប់ អាវុធនេះនឹងត្រូវប្រគល់ទៅឱ្យរដ្ឋវិញ”។ លោកបានបន្ថែមថា...