ព័ត៌មានជាតិ
ជម្លៀសជនជាប់ឃុំ ១០៦៦នាក់ ពីពន្ធនាគារខេត្តឧត្តរមានជ័យ ដែលមានហានិភ័យខ្ពស់ដោយការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងពីការឈ្លានពានរបស់សៀម
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅរាត្រីទី០៨ ខែធ្នូ ឆ្នាំ២០២៥ ជម្លៀសជនជាប់ឃុំ ចំនួន១០៦៦នាក់ ពីពន្ធនាគារខេត្តឧត្តរមានជ័យ ដែលមានហានិភ័យខ្ពស់ដោយការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងពីការឈ្លានពានសៀម ទៅឃុំបន្តនៅពន្ធនាគារខេត្តសៀមរាប។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វេីឡេីងដោយទទួលបានគោលការណ៍អនុញ្ញាត និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោកឧបនាយករដ្ឋមន្រ្តី ស...