គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឧ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិរបស់អ៊ុយក្រែន និងបណ្តាប្រទេសនៅអឺរ៉ុប នឹងធ្វើការរួមគ្នាលើវិសោធនកម្ម កំណែចុងក្រោយបំផុតនៃផែនការសន្តិភាព ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែន នេះបើយោងតាមរបាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine។ នៅពេលឆ្លើយសំណួរ របស់អ្នកសារព័ត៌មាននៅលើ WhatsApp នៅថ្ងៃចន្ទ លោក ហ្សេឡិនស្គី បានឧ្យដឹងថា លោកគិតថាផែនការនេះ...
ប៉េកាំង៖ ការប៉ុនប៉ងស្វែងរក «ឯករាជ្យភាពតៃវ៉ាន់» មានន័យថា ការបែងចែកទឹកដីរបស់ចិន និងការគាំទ្រ «ឯករាជ្យភាពតៃវ៉ាន់» គឺស្មើនឹងការជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ដែលរំលោភលើរដ្ឋធម្មនុញ្ញចិន និង ច្បាប់អន្តរជាតិ នេះបើយោងតាមការលើកឡើង របស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយី ។ លោក វ៉ាង យី ដែលក៏ជាសមាជិក នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ...
បន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរ ដែលត្រូវបានគេដឹងថា មួយចំនួនជាពលករ និងមួយចំនួនជាអាជីវករ ដែលជាប់គាំងនៅលើដីថៃអស់ជាច្រើនថ្ងៃ នៅវេលាម៉ោង៧៖១៥នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានអាជ្ញាធរកម្ពុជា ថៃ សម្រួលគ្នាបើកច្រកអន្តរជាតិប៉ោយប៉ែត ឲ្យឆ្លងដែនចូលមកកាន់ស្រុកកំណើតរៀងៗខ្លួនហើយ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំងនោះ ខ្លះជាពលករ ខ្លះជាអាជីវករលក់ដូរនៅផ្សាររោងគ្លឿង...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹង ពីការផ្អាកដំណើរការបង្រៀន និងរៀន ជាបណ្តោះអាសន្នក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។ សូមរំលឹកថា គិតគិតត្រឹមល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ មានសាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែន ៦ខេត្ត បិទទ្វារសរុប ៨៨៣សាលា ប៉ះពាល់គ្រូបង្រៀន...
ជប៉ុន៖ សហគមន៍ខ្មែរ ពលករ និងនិស្សិតខ្មែរនៅប្រទេសជប៉ុន បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងតូក្យូ និងខេត្តអូសាកា នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីសម្តែងមតិថ្កោលទោស យ៉ាងដាច់អហង្ការបំផុត ចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅយង់ឃ្នង របស់យោធាថៃ ដែលបានបើកការ វាយប្រហារគ្មានរើសគោលដៅដោយប្រើប្រាស់អាវុធគ្រប់ធុនក្នុងការឈ្លានពាន និងទន្ទ្រានចូលដែន អធិបតេយ្យភាពរបស់កម្ពុជា សាជាថ្មីម្តងទៀត ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។...
ឧត្តរមានជ័យ៖ លោកស្រី ឃ្លោក ប៉េងថុល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ ឡុងឡាំង វីរនគរបាលជាតិ ដែលពលីជីវិតដោយសារការវាយប្រហាររបស់យោធាថៃ ក្នុងពេលឈរជើងការពារទឹកដីនៅទិសថ្មដូន ខេត្តឧត្តរមានជ័យ។ ជួបជាមួយគ្រួសារសព ក្នុងនាមលោករដ្ឋមន្រ្តី លោកស្រី...
ភ្នំពេញ៖ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ផ្នែករាជធានី ខេត្ត បានចេញញត្តិប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នង របស់យោធាថៃ ដែលបានឈ្លានពានសាជាថ្មី មកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ។ តាមរយៈញត្តិថ្កោលទោស យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល ផ្នែករាជធានី ខេត្ត បញ្ជាក់ថា ក្រុមយោថាថៃឈ្លានពាន បានបាញ់ប្រហារ...
ត្បូងឃ្មុំ៖ ស្រុកចំនួន៤ នៃខេត្តត្បូងឃ្មុំ រួមមាន ស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ស្រុកពញាក្រែក និងស្រុកអូររាំងឪ បានទទួលនូវសម្ភារៈសិក្សា សម្លៀកបំពាក់ មធ្យោបាយធ្វើដំណើរ ពូជសត្វ ពូជបន្លែ និងពូជមាន់ សម្រាប់ជួយដល់កុមារ និង ក្រុមគ្រួសារគោលដៅ ចំនួនសរុប៩០នាក់ ក្នុងនោះកុមារទប់ស្កាត់ការការពារចំនួន៥០នាក់ និងកុមារបន្តការគាំពារ ចំនួន៤០នាក់ ដែលបានទប់ស្កាត់...
ភ្នំពេញ៖ ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានចេញញត្តិប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នង របស់យោធាថៃ ដែលបានធ្វើការឈ្លានពានសាជាថ្មី មកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ តាមរយៈញត្តិថ្កោលទោស ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បញ្ជាក់ថា ក្រុមយោថាថៃឈ្លានពាន បានបាញ់ប្រហារមកលើអធិបតេយ្យភាពកម្ពុជាដោយប្រើប្រាស់អាវុធធុនតូច និងធំ...
កណ្តាល ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តកម្មវិធីចែកសម្ភារៈសិក្សា មធ្យោបាយធ្វើដំណើរ និងពូជសត្វ ពូជបន្លែ ដល់កុមារ និងក្រុមគ្រួសារគោលដៅ ដែលបានទប់ស្កាត់ និងការពារពីការប្រើប្រាស់ពលកម្មកុមារនៅក្នុងសិប្បកម្មផលិតឥដ្ឋ-ក្បឿង ចំនួន ១២០នាក់ បន្ថែមទៀត នៅស្រុកមុខកំពូល ខេត្តកណ្តាល នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ។ កម្មវិធីនេះ មានអាជ្ញាធរដែនដីថ្នាក់ខេត្ត...