កម្ពុជា នឹងដាក់ញត្តិបន្ទាន់បន្ថែមទៀត លើករណីអំពើព្រៃផ្សៃ និងយង់ឃ្នងរបស់ថៃ ប្ដឹងទៅឧត្តមស្នងការ អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធដទៃទៀត អង្គការ UNESCO អំពាវនាវឲ្យមានការ ការពារបេតិក ភណ្ឌវប្បធម៌ ខណៈថៃ បានផ្លោង ដាក់ប្រាសាទ ព្រះវិហារសារជាថ្មី យោធាថៃ បន្តបាញ់កម្ទេច លើប្រាសាទតាក្របីជាថ្មី បណ្តាលឱ្យខូចរូបរាង និងរចនាសម្ព័ន្ធ ទ័ពថៃ...
ព្រុចសែល៖ អ្នកនយោបាយ និងអ្នកវិភាគអឺរ៉ុប កំពុងចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានធ្វើ «សង្គ្រាមនយោបាយ» លើទីក្រុងព្រុចសែល បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីមួយ ដោយសន្យាគាំទ្រ «គណបក្សអឺរ៉ុបស្នេហាជាតិ» និងមានគោលបំណង «បណ្តុះភាពធន់» ទៅនឹងទិសដៅបច្ចុប្បន្នរបស់ទ្វីបនេះ។ ឯកសារចំនួន ៣៣ ទំព័រ ដែលតាមប្រពៃណីចេញផ្សាយម្តងក្នុងមួយអាណត្តិប្រធានាធិបតី ចាត់ទុកអឺរ៉ុបតិចជាងជាសម្ព័ន្ធមិត្តយូរអង្វែង និងចាត់ទុកអឺរ៉ុបជាទ្វីបដែលមានហានិភ័យនៃ «ការលុបបំបាត់អរិយធម៌»។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNICEF បានចាប់ប្រកាសស្វែងរកមូលនិធិមនុស្សធម៌សម្រាប់កុមារឆ្នាំ២០២៦ របស់ខ្លួនហើយកាលពីថ្ងៃពុធម្សិលមិញ។ តាមការបញ្ជាក់យូនីសេហ្វនឹងត្រូវការស្វែងរកមូលនិធិយ៉ាងហោចនាស់៧,៦៦ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយសង្គ្រោះជីវិតដល់កុមារ៧៣លាននាក់ក្នុង១៣៣ប្រទេស សម្រាប់តែឆ្នាំក្រោយប៉ុណ្ណោះ។ លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា នៅពេលដែលការកាត់បន្ថយការផ្តល់មូលនិធិសកលកាន់តែខ្លាំង ហើយសេវាមូលដ្ឋានដួលរលំ តម្រូវការមនុស្សធម៌សម្រាប់កុមារនៅតែបន្តកើនឡើងនៅឡើយ។ លោកHaq បាននិយាយទៀតថា ការកាត់បន្ថយការផ្តល់មូលនិធិដែលត្រូវបានប្រកាស និងរំពឹងទុកដោយរដ្ឋាភិបាលម្ចាស់ជំនួយកំពុងកំណត់សមត្ថភាពរបស់យូនីសេហ្វក្នុងការឈានដល់កុមាររាប់លាននាក់ដែលមានតម្រូវការធ្ងន់ធ្ងរ ដោយបន្ថែមថាកង្វះខាតធ្ងន់ធ្ងរនៅឆ្នាំ២០២៤និងឆ្នាំ២០២៥...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងដាក់សម្ពាធដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឱ្យធ្វើវិសោធនកម្មលក្ខន្តិកៈបង្កើតរបស់ខ្លួន ដើម្បីរារាំងរាល់ការប៉ុនប៉ងនាពេលខាងមុខ ដើម្បីកាត់ទោសប្រធានាធិបតីអាមេរិក លោក Donald Trump ឬមន្ត្រីជាន់ខ្ពស់របស់គាត់។ ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ក្រោមលក្ខន្តិកៈទីក្រុងរ៉ូម ដើម្បីកាត់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។រហូតមកដល់ពេលនេះ មានប្រទេសចំនួន១២៥បានផ្តល់សច្ចាប័នលើសន្ធិសញ្ញា និងជាសមាជិកពេញសិទ្ធិរបស់តុលាការ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសមហាអំណាចធំៗរួមមាន រុស្ស៊ី...
ភ្នំពេញ ៖ តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ «ទាមទារឱ្យកងកម្លាំងប្រដាប់អាវុធថៃបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានប្រដាប់អាវុធដោយខុសច្បាប់មកលើកម្ពុជា»៕
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ បានបង្ហាញប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកដែលផលិតក្នុងស្រុក ដែលមានឈ្មោះថា Sayyad-4 ។ ប្រព័ន្ធនេះត្រូវបានបង្ហាញនៅពេលមានវត្តមានរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ Aziz Nasirzadeh នៅឯការតាំងពិព័រណ៍នៃសមិទ្ធិផលវិស័យការពារជាតិរបស់ស្ត្រីអ៊ីរ៉ង់នៅក្នុងរដ្ឋធានីតេហរ៉ង់។ ប្រព័ន្ធសង្គ្រាមនេះដែលមានសមត្ថភាពបង្កការរំខាននៅក្នុងប្រព័ន្ធរុករករបស់សត្រូវ ត្រូវបានរចនាឡើង និងផលិតទាំងស្រុងដោយអ្នកជំនាញស្ត្រីអ៊ីរ៉ង់ដែលពាក់ព័ន្ធនឹងឧស្សាហកម្មការពារក្នុងស្រុក។ ប្រភពដដែលបានបង្ហាញអំពីរូបរាងរបស់ Sayyad-4 ប៉ុន្តែក៏បានលើកឡើងពីការពិចារណាផ្នែកសុវត្ថិភាពផងដែរ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមលើប្រព័ន្ធនោះនៅឡើយទេ៕ ប្រែសម្រួល៖ ស៊ុនលី
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានប្រកាសកាលពីថ្ងៃពុធថា លោកបានរៀបចំ ការពិភាក្សាប្រកបដោយផលិតភាព ស្តីពីការកសាងឡើងវិញ និងការស្តារសេដ្ឋកិច្ចរបស់អ៊ុយក្រែនជាមួយភាគីសហរដ្ឋអាមេរិក។ ការសន្ទនាតាមវីដេអូដែលពាក់ព័ន្ធនឹងរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Scott Bessent កូនប្រសាររបស់ប្រធានាធិបតីអាមេរិក Donald Trump លោក Jared Kushner និងនាយកប្រតិបត្តិ BlackRock លោក...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ Shinjiro Koizumi នៅថ្ងៃពុធបានច្រានចោលការអះអាងរបស់ចិនដែលថា យន្តហោះចម្បាំងរបស់កងកម្លាំងស្វ័យការពាររបស់ជប៉ុន បានគំរាមប្រើសញ្ញាវាយប្រហារទៅលើយន្តហោះរបស់ចិននៅក្នុងឧប្បត្aតិហេតុថ្មីៗនេះរវាងប្រជាជាតិនានា។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា បើតាមក្រសួងការពារជាតិជប៉ុន គឺថា យន្តហោះ J-15 របស់ចិនបានគំរាមប្រើសញ្ញាវាយប្រហារទៅលើយន្តហោះរបស់កងកម្លាំងស្វ័យការពាររបស់ជប៉ុន កាលពីថ្ងៃសៅរ៍ ខណៈពេលដែលយោធាចិនបានប្រឆាំងថា យន្តហោះចម្បាំងរបស់ខ្លួនក៏បានរកឃើញសញ្ញាស្វែងរកគំរាមវាយប្រហារពីយន្តហោះជប៉ុនផងដែរ៕...
«ក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ឆ្នាំចុងក្រោយ កម្ពុជាក្នុងសករាជតេជោ-ធិបតី គឺជាសម័យកាលមួយ ដែលបានស្គាល់សុខសន្តិភាព និងស្ថិរភាពនយោបាយរយៈពេលយូរ ដែលអនុញ្ញាតឱ្យខ្មែរ បានស្គាល់ការអភិវឌ្ឍខ្លាំងក្លាមួយ មិនដែលធ្លាប់មានពីមុន»។ នេះគឺជារឿងពិតដែល គ្មានអ្នកណាអាចប្រកែកបាន និងដែលត្រូវបានលើកឡើងជាញឹកញាប់ ដោយថ្នាក់ដឹកនាំ និងមន្ត្រី រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដែលបានឆ្លងកាត់សម័យកាលប្រវត្តិសាស្ត្រជាបន្តបន្ទាប់។ នៅពេលដែលនិយាយដល់បញ្ហានេះ ប្រាកដណាស់ យើងតែងតែនឹកដល់ស្ថាបនិកនិងប្រតិបត្តិករសន្តិភាព និងជាអ្នកដឹកនាំការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនបែបនេះ នោះគឺសម្តេចតេជោ...
ភ្នំពេញ៖ អ្នកជំនាញវិទ្យាស្ត្រ នយោបាយកម្ពុជា បានលើកឡើងថា មានតែការឆ្លើយតប ដោយប្រើកម្លាំងយោធាយ៉ាងចាស់ដៃ ដើម្បីកម្ទេចសមត្ថភាព កម្លាំងខ្មាំង ឈ្លានពានថៃ និងការប្រើយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើថៃប៉ុណ្ណោះ ទើបអាចបញ្ឈប់ សង្គ្រាមឈ្លានពានរបស់ថៃ លើដែនអធិបតេយ្យភាពកម្ពុជាបាន។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ថៃមានអំនួតក្អេងក្អាង...