ព័ត៌មានអន្តរជាតិ
កំពង់ផែពាណិជ្ជកម្មសេរីហៃណាន នាំមកនូវកាលានុវត្តភាពពាណិជ្ជកម្មថ្មីៗ សម្រាប់តំបន់ និងពិភពលោក ក្នុងយុគសម័យនៃការបើកចំហកម្រិតខ្ពស់
ស្របពេលដែលប្រទេសចិន កំពុងឆ្ពោះទៅរកយុគសម័យថ្មី នៃការបើកចំហកម្រិតខ្ពស់ ការបើកដំណើរការជាផ្លូវការ នូវប្រតិបត្តិការពន្ធគយពិសេស នៅកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ដែលនឹងចូលជាធរមាននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីសកម្មភាពជាក់ស្តែង និងការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសចិន ក្នុងការជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងពហុភាគីនិយម។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិនបាននិងកំពុងធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ស្ថាប័ន និងពន្លឿនការបើកចំហកម្រិតខ្ពស់ ផ្អែកលើស្មារតីនៃផែនការប្រាំឆ្នាំ ទី១៤ (២០២០-២០២៥) និងផែនការប្រាំឆ្នាំ ទី១៥...