ភ្នំពេញ ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ជនណាដែលបំផ្លាញសម្បត្តិបេតិកភណ្ឌដែលចាត់ទុកដូចជាស្នាដៃរបស់អាទិទេព នឹងទទួលរងការចុះនរក ៣២ជាន់រហូតដល់ពេលអស់ព្រះចន្ទ និងព្រះអាទិត្យ។ ក្នុងព្រឹត្តិការណ៍រាត្រីចងចាំលើកទី៦ និងការប្រមូលមូលនិធិវប្បធម៌ គាំទ្រដល់វីរកងទ័ព និងជនភៀសសឹកដោយសារការឈ្លានពានរបស់យោធាថៃ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានមានប្រសាសន៍ថា ចំពោះជនបំផ្លាញសម្បត្តិបេតិកភណ្ឌរបស់ខ្មែរ...
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការឈ្លានពានប្រដាប់អាវុធរបស់ប្រទេសថៃមកលើកម្ពុជា រួមមានការប្រើប្រាស់យន្តហោះចម្បាំង F-16 វាយប្រហារតាមអាកាសលើទីតាំងជាច្រើននៅតាមបណ្តាខេត្តនានាតាម បណ្តោយព្រំដែនកម្ពុជា-ថៃ។ សកម្មភាពបែបនេះ គឺជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដី របស់កម្ពុជា បំពានធម្មនុញ្ញអង្គការសហប្រជាជាតិ និងមិនគោរពទាំងធម្មនុញ្ញអាស៊ាន និងស្មារតីនៃសហ គមន៍អាស៊ាន។ ក្រសួង បន្ដថា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសច្រានចោលជាដាច់ខាត ចំពោះការប្រឌិតព័ត៌មាន មួលបង្កាច់សមត្ថកិច្ចកម្ពុជាឃាត់ខ្លួនពលរដ្ឋថៃបញ្ជូនទៅពន្ធនាគារ និងការបំភ្លៃស្ថានការណ៍ផ្សេងៗ នាំឱ្យ ពលរដ្ឋថៃនៅកម្ពុជា ពិសេសក្រុមគ្រួសារសាច់ញាតិនៅឯប្រទេសថៃ មានការយល់ខុសតាមការឃោសនាដ៏ អកុសលនេះ។ ជាក់ស្តែង ក្នុងន័យចូលរួមប្រឆាំងការផ្សព្វផ្សាយក្លែងក្លាយទាំងនេះ មានពលរដ្ឋថៃរស់នៅប្រទេស កម្ពុជា បានថតវីដេអូបង្ហោះផ្សាយបង្ហាញអំពីជីវភាពរស់នៅធម្មតារបស់ខ្លួនជាបន្តបន្ទាប់ ពិសេសនៅក្រុង ប៉ោយប៉ែត...
ខេត្តពោធិ៍សាត់÷លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ នៅបរិវេណសាលាខេត្ត បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពីលោក គៀត ច័ន្ទចារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីចែកជូនដល់ពលរដ្ឋភៀសសឹក ដែលប៉ះពាល់ដោយសារសង្រ្គាមថៃឈ្លានពាន។...
កំពង់ចាម ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីយុទ្ធនាការផ្សព្វផ្សាយ ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល នៅមជ្ឈមណ្ឌលសន្តិភាពខេត្តកំពង់ចាម...
ខេត្តពោធិ៍សាត់÷លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ នៅបរិវេណមុខសាលាខេត្ត បានបន្តទទួលអំណោយពីថ្នាក់ដឹកនាំ ព្រះសង្ឃ និងសប្បុរសជននានា ដែលបានយកមកប្រគល់ជូនរដ្ឋបាលខេត្ត សម្រាប់ឧបត្ថម្ភគាំទ្រដល់វីរកង ទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងចែកជូនដល់ពលរដ្ឋភៀសសឹក...
ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បាននាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាមួយចំនួន ជូនដល់ស្នងការដ្ឋាននគរបាលខេត្តពោធ៍សាត់ ដើម្បីចែកជូនជនភាសសឹក និងកងកម្លាំងនគរបាលដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយដៃគូពាក់ព័ន្ធ រៀបចំសន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥ ជាលើកទី២ ក្រោមប្រធានបទ «ការរៀបចំអនាគតការងារនៅកម្ពុជា៖ ជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់» នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច...
បរទេស៖ គណៈកម្មការរៀបចំការបោះឆ្នោត (EC) របស់ប្រទេសថៃ បានប្រកាសពីការបោះឆ្នោតទូទៅសម្រាប់ថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ថា ការចុះឈ្មោះបេក្ខជន សម្រាប់តំណាងរាស្រ្ត• បេក្ខជនមណ្ឌលបោះឆ្នោត៖ ថ្ងៃទី២៧-៣១ ខែធ្នូ ឆ្នាំ២០២៥ នៅការិយាល័យដែលកំណត់ដោយមន្ត្រី រៀបចំការបោះឆ្នោតក្នុងតំបន់។• បេក្ខជនបញ្ជីគណបក្ស...
បរទេស ÷ ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា របាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួន ដែលអះអាងថាពលរដ្ឋរុស្ស៊ី បានជាប់ពាក់ព័ន្ធជាទាហានស៊ីឈ្នួល ក្នុងការប្រយុទ្ធគ្នា តាមបណ្តោយព្រំដែនថៃ-កម្ពុជា គឺមិនពិតនោះទេ។យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៥ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ខ្លួន ស្ថានទូតរុស្ស៊ីបាននិយាយថា...