គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ផែនការដែលស្នើឡើងដោយសហរដ្ឋអាមេរិក ដើម្បីបង្កើត “តំបន់សេដ្ឋកិច្ចសេរី” នៅក្នុងផ្នែកខ្លះនៃតំបន់ដុនបាស ភាគខាងកើត គឺអយុត្តិធម៌ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ហ្សេឡីនស្គី បានលើកឡើងថា វានៅតែមិនច្បាស់លាស់ថាអ្នកណានឹងគ្រប់គ្រងតំបន់សេដ្ឋកិច្ចដែលបានស្នើឡើង ហើយបានបន្ថែមថា អ៊ុយក្រែនត្រូវតែស្វែងរកមធ្យោបាយជំនួស ដើម្បីបញ្ចប់ជម្លោះជាមួយរុស្ស៊ី ប្រសិនបើការចរចាសន្តិភាពបច្ចុប្បន្នបរាជ័យ។ ទីភ្នាក់ងារសារព័ត៌មាន...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេច ដើម្បីយល់ព្រមលើការធានាសន្តិសុខ ដោយផ្អែកលើមាត្រា ៥ របស់ណាតូ ដែលជាផ្នែកមួយ នៃការសម្របសម្រួល ក្នុងដំណើរការសន្តិភាព នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន Ukrinform។ លោកបានប្រាប់អ្នកយកព័ត៌មានថា “តាំងពីដើមដំបូងមក បំណងប្រាថ្នារបស់អ៊ុយក្រែន គឺចូលរួមជាមួយណាតូ...
អង្គការសហប្រជាជាតិ ៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres ថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារភេរវកម្ម ក្នុងការប្រារព្ធពិធីបុណ្យ Hanukkah នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យរងលោក Farhan Haq បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគ្គលេខាធិការអង្គការ សហប្រជាជាតិ...
ភ្នំពេញ៖ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានអោយដឹងថា ប្រទេសចិន សង្ឃឹមថា កម្ពុជា និងថៃ នឹងអនុវត្តការអត់ធ្មត់អតិបរមា ចាត់វិធានការទាំងអស់ដែលជួយឱ្យបញ្ឈប់ការប្រយុទ្ធគ្នា និងបន្ធូរបន្ថយស្ថានការណ៍ឱ្យបានឆាប់បំផុត។ ចិននឹងបន្ត ស្របតាមឆន្ទៈរបស់ភាគីទាំងពីរ ខិតខំអស់ពីសមត្ថភាព ដើម្បីជំរុញការចរចាដើម្បីសន្តិភាព និងដើរតួនាទីស្ថាបនា តាមវិធីរបស់ខ្លួន ដើម្បីនាំមកនូវបទឈប់បាញ់ និងស្តារសន្តិភាពរវាងប្រទេសទាំងពីរ ។
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានសង្ខេបស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃ បន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅទិសយោធភូមិភាគទី៤ គិតចាប់ពីម៉ោង ១០:១១នាទីព្រឹក រហូតដល់ម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៥ ចំពោះស្ថានការណ៍ នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ។...
ភ្នំពេញ ៖ ក្រសួងការពារជាតិ បានសង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃ បន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅទិសយោធភូមិភាគទី៤ គិតចាប់ពីម៉ោង ១០:១១នាទីព្រឹក រហូតដល់ម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៥ ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀត មានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច៕
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែន ៦ខេត្ត បិទទ្វារសរុប១០៣៩សាលា ប៉ះពាល់គ្រូបង្រៀន៩៧៩៧នាក់ សិស្ស២៤២៨៨១នាក់ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងអប់រំ៕
ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងកិច្ចការនារី សហការជាមួយក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាស្តីពី ការលើកកម្ពស់សមភាពយេនឌ័រក្នុងប្រព័ន្ធផ្សព្វផ្សាយ ក្រោមប្រធានបទ «ការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី»។ ពិធីនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាព លោកស្រី ប៊ុន ពុទ្ធី រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងលោ ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានសង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅទិសយោធភូមិភាគទី៥ (ខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់) គិតចាប់ពីម៉ោង ៨:០០នាទីព្រឹក រហូតដល់ម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៥ ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច៕
ភ្នំពេញ ៖ ក្រសួងការពារជាតិបានឲ្យដឹងថា នៅម៉ោង១២:៥៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនបាញ់ផ្សែងពុលយ៉ាងច្រើនលើបណ្ដាទីតាំងភូមិសាស្រ្តឃុំថ្មដា ខេត្តពោធិ៍សាត់ ។ គួរបញ្ជាក់ថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ពជួរមុខរបស់កម្ពុជាបាននិងកំពុងបន្ត ឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕