ភ្នំពេញ ៖ ក្រសួងការពារជាតិ បានជម្រាបជូន នូវស្ថានការណ៍នៅ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបន្តធ្វើសកម្មភាព វាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង១០ ៖ ០០នាទីព្រឹក យោធាថៃបានពង្រីកសមរភូមិ បើកការបាញ់ប្រហា...
ភ្នំពេញ ៖ ក្រសួងការពារជាតិបានប្រកាសថា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានបន្តធ្វើសកម្មភាព វាយប្រហារមកលើកម្ពុជា ។ ក្នុងនោះម៉ោង១០:៨នាទី យោធាថៃ បានប្រើប្រាស់ យន្តហោះ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រស្ពានអូរជីក...
កូរ៉េខាងត្បូង ៖ សហគមន៍ខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េខាងត្បូង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នារៀបចំធ្វើបាតុកម្ម សម្តែងមតិ នៅទីតាំង ចំនួន ២ ផ្សេងគ្នា ដើម្បីថ្កោលទោសការឈ្លានពាន យ៉ាងសាហាវព្រៃផ្សៃ ពីសំណាក់កងទ័ពថៃ មកលើដែន អធិបតេយ្យកម្ពុជា។ សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េបានឱ្យដឹថា ទីតាំងសម្តែងមតិថ្កោលទោសទាំង ២កន្លែងនោះ ទី១...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានជូនដំណឹងពីការផ្តល់ទីតាំងចំនួន ២កន្លែងជូនដល់សាធារណជន ជាពិសេស យុជន ដែលកំពុងស្វែងរកទីតាំង សម្រាប់រៀបចំប្រមូលសម្ភារៈ ដើម្បីទទួលជំនួយសប្បុរសធម៌ សម្រាប់គាំទ្រដល់វីរកងទ័ពជួរមុខ និងបងប្អូនប្រជាជនភៀសសឹក ដែលរងគ្រោះ ដោយសារសង្រ្គាមឈ្លាន ពានដ៏ឃោរឃៅ ពីសំណាក់យោធាថៃ។ តាមសេចក្តីជូនដំណឹងក្រសួងការងារបញ្ជាក់ថា ទីតាំងទាំង ២កន្លែងរួមមាន៖...
ភ្នំពេញ ៖ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍សង្ខេបស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃ បន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជា នៅយោធភូមិភាគទី៤ គិតចាប់ពីម៉ោង៤ទៀបភ្លឺ រហូតដល់ម៉ោង៩និង១៨នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ។ ចំពោះស្ថានការណ៍ នៅក្នុងភូមិសាស្រ្តផ្សេងទៀត មានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច៕
ភ្នំពេញ ៖ នាវាទេសចរណ៍ចំនួន១ គ្រឿង ឈ្មោះ WESTERDAM សញ្ជាតិ Holland បានចូលចតដល់កំពង់ ផែស្វយ័តក្រុង ព្រះសីហនុ នាំភ្ញៀវទេសចរណ៍ចំនួនចំរុះជាតិសាសន៍ចំនួន ១៨៧៧ នាក់ ស្រី ៩៩៩ នាក់, មាន ៤៣ សញ្ជាតិ មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។ នាវានេះ...
ភ្នំពេញ ៖ លោកស្រីម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា បានថ្លែងថា យោធាថៃបានបន្តបាញ់ផ្លោង ចូលតំបន់អានសេះ និងបានបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងធំ គ្រាប់បែកចង្កោម ដ្រូនទម្លាក់គ្រាប់បែកយ៉ាងខ្លាំង នៅភូមិសាស្រ្តប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ នៅព្រឹកថ្ងៃទី១៥ ធ្នូនេះ ៕
ភ្នំពេញ៖ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យកសិដ្ឋាន ចំនួន ៤ទីតាំង ស្ថិតនៅក្នុងមូលដ្ឋានខេត្តតាកែវ។ ដំណើរចុះពិនិត្យនេះ មានគោលបំណងលើកទឹកចិត្ត ក្តាប់ស្ថានភាពជាក់ស្តែង និងជំរុញសកម្មភាពផលិតកម្មកសិកម្មក្នុងស្រុក ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីបរទេស។ ១.ដំណើរទស្សនកិច្ចកសិដ្ឋានគំរូចំនួន ៤ ទីតាំងរួមមាន៖ -កសិដ្ឋាន លោក យក់ ចំរើនឫទ្ធិ ដែលកំពុងពង្រីក និងដាំដុះបន្លែចម្រុះ ស្ថិតនៅភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។ -កសិដ្ឋាន លោក ស៊ន ចាន់បូរ ដែលកំពុងចិញ្ចឹមមេមាន់យកពង ស្ថិតនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ -កសិដ្ឋាន លោក សាប់ សារុន ដែលកំពុងចិញ្ចឹមបង្កង និងត្រី ស្ថិតនៅភូមិដកពរ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។ -កសិដ្ឋាន លោក សួង សង្ហា ដែលកំពុងចិញ្ចឹមត្រី ស្ថិតនៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។ ២.ការលើកទឹកចិត្ត និងការជំរុញផលិតកម្ម ក្នុងឱកាសនោះ បណ្ឌិត កៅ ថាច បានសម្តែងការកោតសរសើរ និងលើកទឹកចិត្ត ដល់ម្ចាស់កសិដ្ឋានទាំងបួន ឲ្យបន្តពង្រឹង និងពង្រីកការដាំដុះ និងការចិញ្ចឹមបន្ថែមទៀត ឲ្យបានកាន់តែច្រើន និងមានទំហំធំ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកឲ្យបានពេញលេញនិងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការពឹងផ្អែកលើការនាំចូលផលិតផលកសិកម្មពីបរទេស។ ៣.កញ្ចប់ហិរញ្ញប្បទានពី ARDB ទន្ទឹមនឹងការជំរុញផលិតកម្ម បណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានទាំងអស់ អាចធ្វើការទាក់ទងមកធនាគារ ARDB ដើម្បីទទួលបានទុនវិនិយោគបន្ថែម ជាមួយនឹងអត្រាការប្រាក់អនុគ្រោះ ពិសេសសម្រាប់ពង្រីកខ្សែសង្វាក់ផលិតកម្ម។ នេះជាយន្តការមួយរបស់រាជរដ្ឋាភិបាល តាមរយៈ ARDB ក្នុងការគាំទ្រដល់កសិករ និងកសិដ្ឋានខ្នាតតូច និងមធ្យម ឲ្យមានលទ្ធភាពពង្រីកអាជីវកម្ម។ ៤.ការចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ បន្ថែមពីនេះ លោកបណ្ឌិត ក៏បានលើកទឹកចិត្តឲ្យម្ចាស់កសិដ្ឋានចូលរួមចងក្រងជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីងាយស្រួលក្នុងការតភ្ជាប់គ្នា រវាង៖ -ទទួលបានកម្ចី ដើម្បីយកទៅពង្រីកមុខរបរ -ទទួលបាន បច្ចេកទេស ពីអ្នកជំនាញតាមផ្នែក -ភ្ជាប់ទៅកាន់ ទីផ្សារ សមាគមបណ្តាញកសិករតេជោនឹងដើរតួនាទីជាស្ពានភ្ជាប់ដ៏សំខាន់មួយ ក្នុងការជួយសម្របសម្រួល និងធានានូវចីរភាពនៃការដាំដុះនិងការចិញ្ចឹមរបស់កសិករ និងកសិដ្ឋានកម្ពុជា។ ដំណើរចុះពិនិត្យនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យកសិកម្ម និងជីវភាពកសិករ តាមរយៈការគាំទ្រទាំងទុន ទាំងបច្ចេកទេស និងទីផ្សារ៕
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា គិតមកដល់ថ្ងៃទី១៥ ធ្នូនេះ ជនស៊ីវិលខ្មែរ ស្លាប់ កើនឡើងដល់១២ និង រងរបួស ៧៤ នាក់ ពីការវាយប្រហារ ដោយសកម្មភាពឈ្លាន ពានប្រដាប់អាវុធថៃ ខណៈជនភៀសសឹកកើនដល់ជាង៤០ម៉ឺននាក់ ៕
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកា ២១០.០០០ ដុល្លារ ដើម្បីទិញកៅស៊ូតង់ យកទៅចែកជូនប្រជាជនភៀសសឹក នៅតាមបណ្តោយព្រំដែន។ ការសម្រេចផ្តល់នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈលោកបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១...