បរទេស ៖ ទីភ្នាក់ងារិចិន ស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាយន្តហោះចម្បាំងអ៊ីស្រាអែល កាលពីថ្ងៃសុក្រ បានបើកការវាយប្រហារ តាមអាកាសជាបន្តបន្ទាប់លើតំបន់ជាច្រើននៅភាគខាងកើត និងភាគខាងត្បូងប្រទេសលីបង់។ ប្រភពនេះបានរាយការណ៍ថាយន្តហោះចម្បាំងរបស់សត្រូវ បានធ្វើការវាយប្រហារតាមអាកាសចំនួនបួនលើតំបន់ Al-Mahmoudieh និង Al-Jarmaq រួមជាមួយនឹងការវាយប្រហារលើតំបន់ផ្សេងទៀត នៅភាគខាងត្បូងប្រទេសលីបង់។ លើសពីនេះទៀត ការវាយប្រហារតាមអាកាសចំនួនបួនបន្ថែមទៀតបានវាយប្រហារ Wadi Zlayya នៅភាគខាងលិច Bekaa ដែលមានទីតាំងនៅភាគខាងកើតប្រទេសលីបង់។...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi និងសមភាគីបារាំងលោកប្រធានាធិបតី Emmanuel Macron បានបញ្ជាក់កាលពីថ្ងៃសុក្រថា កិច្ចខិតខំប្រឹងប្រែងសន្តិភាព នាពេលបច្ចុប្បន្នលើតំបន់ហ្គាហ្សា ត្រូវតែនាំទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។ ប្រធានាធិបតីអេហ្ស៊ីបបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាថា កិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្ននេះ ត្រូវតែអនុវត្តតាមការចាប់ផ្តើម នៃដំណើរការនយោបាយដ៏ទូលំទូលាយ ដែលនាំឱ្យបង្កើតរដ្ឋប៉ាឡេស្ទីន ឯករាជ្យមួយនៅព្រំដែនឆ្នាំ១៩៦៧...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋាភិបាលវេណេស៊ុយអេឡា កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោស ការរឹបអូសយកកប៉ាល់ដឹកប្រេង ដ៏ធំរបស់សហរដ្ឋអាមេរិក ចេញពីឆ្នេរសមុទ្ររបស់ខ្លួន ដោយបានហៅទង្វើនេះថាដូចជាចោរសមុទ្រ។ ការបរិហារយ៉ាងមុតស្រួច បន្ទាប់ពីការបញ្ជាក់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump អំពីសកម្មភាពយោធាកាលពីថ្ងៃពុធ។ គាត់បានប្រាប់អ្នកយកព័ត៌មានថា កប៉ាល់នេះ ធំណាស់ ធំបំផុតមិនធ្លាប់រឹបអូសបាន ហើយបានកែតម្រូវវាសម្រាប់ ហេតុផលល្អណាស់ ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Mikhail Podoliak ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយថា ក្រុងគៀវត្រៀមរៀបចំ ការបោះឆ្នោត ប៉ុន្តែលុះត្រាតែមានលក្ខខណ្ឌជាបន្តបន្ទាប់ រួមទាំងការផ្តល់មូលនិធិពីលោកខាងលិចផង សម្រាប់ការរៀបចំបោះឆ្នោត។ អាណត្តិប្រធានាធិបតីរបស់លោក Zelensky បានផុតកំណត់នៅក្នុងខែឧសភា ឆ្នាំ២០២៤ប៉ុន្តែគាត់បានបដិសេធមិនរៀបចំការបោះឆ្នោត ដោយលើកឡើងពីច្បាប់អាជ្ញាសឹក។កាលពីដើមសប្តាហ៍នេះ...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា បានគាំទ្រ ដល់ភាគីចិន ឱ្យរៀបចំកម្មវិធី“ ឈ្វេងយល់ពីវប្បធម៌កម្ពុជា-ចិននៅលើផ្លូវថ្មើរជើង តាមសួនច្បារ មាត់ទន្លេ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអបអរសាទរ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥” និងបង្កើតវេទិកាផ្លាស់ប្ដូរវប្បធម៌សិក្សាពីគ្នា ទៅវិញទៅមកឱ្យកាន់តែមានភាពស៊ីជម្រៅ ។ នៅក្នុងឱកាសនោះ...