Bloomberg ៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបង្ហាញនូវសញ្ញាថ្មី ក្នុងដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយលោកបានទាក់ទងជាមួយ សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកអនុទីន នាយករដ្ឋមន្រ្តីថៃ ដោយបង្ហាញពីបំណងចង់ដោះស្រាយជម្លោះព្រំដែន ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ បើតាមការចុះផ្សាយរបស់ Bloomberg បានឱ្យដឹងថាដឹងថា កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងរៀបចំនៅថ្ងៃទី២២...
ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលខូចខាតក្នុងអំឡុង ពេលសង្រ្គាមកម្ពុជា-ថៃ ដោយមានការចូលរួម ថ្នាក់ដឹកនាំក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូន តាមបណ្តាខេត្ត អង្គភាពពាក់ព័ន្ធ និងមន្រ្តីបច្ចេកទេស។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកបានបញ្ជាឱ្យបិទផ្លូវទាំងស្រុង នូវនាវាដឹកប្រេង ដែលត្រូវបានអនុម័ត ឱ្យធ្វើដំណើរទៅ និងមកពីប្រទេសវេណេស៊ុយអេឡា ដែលបង្កើនយុទ្ធនាការ ដាក់សម្ពាធរយៈពេលជាច្រើនខែ ប្រឆាំងនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ។ លោក ត្រាំ បានឲ្យដឹងនៅក្នុងការបង្ហោះ មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth...
កំពង់ស្ពឺ៖ ស្របតាមកាលពីពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាដែលជាខឿនការពារជាតិរបស់កម្ពុជា ដោយមានការចង្អុលបង្ហាញតម្រង់ទិស និងយកគំរូដឹកនាំដ៏បុិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក...
ភ្នំពេញ៖ យុវជនមួយក្រុមបានលះបង់ពេលវេលាផ្ទាល់ខ្លួនងាកមកខ្វល់ខ្វាយរឿងប្រទេសជាតិដោយបង្កើត “មូលនិធិបេះដូងតែមួយ One Heart Team (OHT) ” ដើម្បីទទួលរៀបចំជំនួយសប្បុរសធម៌របស់មហាជនខ្មែពីគ្រប់ទិសទី ដែលមានទឹកចិត្ត និងស្មារតីគោរពស្រឡាញ់ និងដឹងគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនវីរកងទ័ព ក៏ដូចជាស្មារតីអាណិតស្រឡាញ់ ចំពោះបងប្អូនជនភៀសសឹកកំពុងតែជួបកាលំបាកដោយសារសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា។ យុវតី ហេង វឌ្ឍនា ស្ថាបនិកមូលនិធិបេះដូងតែមួយ បានប្រាប់ថា មានកត្តាធំៗ២ ដែលជំរុញឱ្យយុវតីមានការឈឺចាប់ក្នុងចិត្តអត់ទ្រាំមិនបាន...
បរទេស៖ ប្រទេសចិននៅថ្ងៃពុធបញ្ជាក់ថា ខ្លួនមានកិច្ចសហប្រតិបត្តិការយោធាជាមួយទាំងថៃនិងកម្ពុជា ដោយបដិសេធការជាប់ពាក់ព័ន្ធក្នុងការប៉ះទង្គិចគ្នាបន្ទាប់ពីទាហានថៃបានរឹបអូសអាវុធផលិតដោយចិនតាមបណ្តោយព្រំដែន។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ថា នៅថ្ងៃទី១៧ ខែធ្នូនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួង។ អ្នកយកព័ត៌មានម្នាក់បានសួរអំពីរបាយការណ៍ដែលអះអាងថា អំឡុងពេលមានការប៉ះទង្គិចគ្នានៅតាមព្រំដែនកម្ពុជា-ថៃ ទាហានថៃបានរឹបអូសសម្ភារៈយោធាពីកងកម្លាំងកម្ពុជា រួមទាំងកាំជ្រួចប្រឆាំងរថក្រោះដែលផលិតដោយចិន ហើយអ្វីដែលជាជំហររបស់ចិនចំពោះបញ្ហានេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបថា ប្រទេសចិនបានរក្សាកិច្ចសហប្រតិបត្តិការការពារជាតិជាធម្មតាជាមួយប្រទេសថៃ...
ភ្នំពេញ ៖ លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានឲ្យដឹងថា ជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ ខណៈសហភាពអឺរ៉ុប អាចផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ដែលបានផ្សព្វផ្សាយនៅលើគេហទំព័ហ្វេសប៊ុករបស់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTប្រទេសឥណ្ឌាបានផ្ញើពាក្យជូនពររបស់ខ្លួនទៅកាន់ប្រទេសបង់ក្លាដែសនៅថ្ងៃជ័យជំនះរបស់ខ្លួន ដែលរំលឹកដល់ការបញ្ចប់ជម្លោះដែលបានកត់សម្គាល់ប្រទេសអាស៊ីខាងត្បូងរំដោះចេញពីប៉ាគីស្ថានក្នុងឆ្នាំ ១៩៧១។ អ្នកប្រយុទ្ធដើម្បីសេរីភាពនៅក្នុងអ្វីដែលជាប្រទេសប៉ាគីស្ថានខាងកើតបានធ្វើសង្រ្គាមប្រឆាំងនឹងស្លាបខាងលិចនៃប្រទេសប៉ាគីស្ថានក្នុងឆ្នាំ១៩៧១បន្ទាប់ពីក្រុមចុងក្រោយនេះបានគៀបសង្កត់លើក្រុមបាតុករដែលទាមទារសិទ្ធិប្រជាធិបតេយ្យ។ ប្រទេសឥណ្ឌាបានជួយប៉ាគីស្ថានខាងកើតក្នុងសង្គ្រាម ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងអ្នកប្រយុទ្ធសេរីភាពដែលឈ្នះជម្លោះ និងបង្កើតជាប្រទេសបង់ក្លាដែសឡើង។ រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក S. Jaishankar បានទាក់ទងទៅកាន់ទីប្រឹក្សាកិច្ចការបរទេសបង់ក្លាដែស លោក Mohammad Touhid Hossain ក្នុងឱកាសនោះ ដោយបានពាំនាំនូវពាក្យជូនពរទាំងឡាយពីសំណាក់ប្រទេសឥណ្ឌា។ គួរឲ្យដឹងដែរថាទំនាក់ទំនងដ៏កក់ក្តៅជាប្រពៃណីរវាងទីក្រុង New Delhi...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ បង្កើនបញ្ជីប្រទេសដែលស្ថិតនៅក្រោមការរឹតបន្តឹងការចូលពេញលេញ ឬដោយផ្នែក។ សេតវិមានបាននិយាយនៅក្នុងសន្លឹកការពិតថា៖លោក Trump បានចុះហត្ថលេខាលើសេចក្តីប្រកាសពង្រីក និងពង្រឹងការរឹតបន្តឹងការចូលសញ្ជាតិពីប្រទេសដែលបានបង្ហាញ ជាប់លាប់ និងកង្វះខាតធ្ងន់ធ្ងរក្នុងការពិនិត្យ ពិនិត្យ និងចែករំលែកព័ត៌មាន ដើម្បីការពារជាតិពីការគំរាមកំហែងសន្តិសុខជាតិ និងសុវត្ថិភាពសាធារណៈ។ សេចក្តីប្រកាសដដែលបានបញ្ជាក់ថាការបន្ថែមការរឹតបន្តឹងពេញលេញ និងការកំណត់ការចូលប្រទេសចំនួនប្រាំបន្ថែមទៀតដោយផ្អែកលើការវិភាគនាពេលថ្មីៗនេះដែលក្នុងនោះមានដូចជា ប៊ូគីណាហ្វាសូ...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានសង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥។ ១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្ត ព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ ម៉ោង ១៧:០០នាទី...