ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា សហគមន៍អន្តរជាតិកាន់តែមើលឃើញភាពស្របច្បាប់របស់កម្ពុជា គឺជាសង្គ្រាមការការពារអធិបតេយ្យ មិនមែនជាការឈ្លានពាន ខណៈកម្ពុជា ប្រមូលបានភស្តុតាងយ៉ាងរឹងមាំ ដើម្បីប្តឹងទៅអន្តរជាតិ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានគូសបញ្ជាក់ថា តើសង្រ្គាមអូសបន្លាយកាន់តែយូរទាហានខ្មែរ...
ម៉ានីល៖ ការិយាល័យអន្តោប្រវេសន៍ (BI) របស់ប្រទេស ហ្វីលីពីន នៅថ្ងៃអង្គារនេះបានបញ្ជាក់ថា ខ្មាន់កាំភ្លើងពីរនាក់ នៅក្នុងការបាញ់ប្រហារដ៏ធំបំផុតមួយ របស់ប្រទេសអូស្ត្រាលី បានមកទស្សនាប្រទេសហ្វីលីពីនកាលពីខែមុន។ លោក Naveed Akram និងខ្មាន់កាំភ្លើង ដែលជាឪពុកអាយុ ៥០ឆ្នាំរបស់រូបគេ គឺលោក Sajid Akram បានមកដល់ពីទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅថ្ងៃទី១...
បាងកក៖ គណបក្សភឿថៃនៃប្រទេសថៃ បានប្រកាសបេក្ខជននាយករដ្ឋមន្ត្រីបីរូប នៅថ្ងៃអង្គារនេះ គឺលោក យ៉តឆាណាន វង្សសាវ៉ាត់ លោក ស៊ូរីយ៉ា ជួងរុងរួងគិត និងលោក ជូឡាភុន អាម៉នវីវ៉ាត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ការបោះឆ្នោត។ យោងតាមប្រវត្តិរូបសង្ខេបដែលចេញ ផ្សាយដោយគណបក្សភឿថៃ លោក យ៉តឆាណាន គឺជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យម៉ាហ៊ីដុល ហើយក៏ជាអនុប្រធានផ្នែកស្រាវជ្រាវ នៃសាកលវិទ្យាល័យផងដែរ។...
ប៊ែរឡាំង៖ ប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡនស្គី បានបញ្ចប់ការចរចាដ៏វែងឆ្ងាយ ជាមួយលោក Steve Witkoff បេសកជនពិសេស របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោក Jared Kushner កូនប្រសាររបស់លោក ត្រាំ នៅទីក្រុងប៊ែរឡាំង ដោយពណ៌នាអំពីការចរចានេះថា “មានផលិតភាព”។ ការចរចានេះ...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំពីការហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក្នុងកាលៈទេសៈដែលកម្ពុជា កំពុងតែត្រូវបានឈ្លានពាន ដោយខ្មាំងសត្រូវ។ យោងតាមសេចក្ដីណែនាំរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ធ្នូ នេះ ថា «ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន)...
ខេត្តពោធិ៍សាត់÷លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកលោកស្រី អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយសសាខាសមាគមនារី កម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត បានអញ្ជើញអមដំណើរលោកស្រី ហ៊ុន ស៊ីណា ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកថវិកា គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់យ៉ាងច្រើនជាការរួមចំណែកឧបត្ថម្ភ គាំទ្រដល់កងទ័ពនៃអង្គភាពតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីម៉ាលី សុជាតា បានលើកឡើងថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើគោលដៅយោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពស្ថានការណ៍កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ការវាយប្រហាររបស់ទ័ពកម្ពុជា ផ្តោតលើគោលដៅយោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ មានតែភាគីថៃទេដែលបានធ្វើការវាយប្រហារលើទីតាំងជនស៊ីវិលដោយបានធ្វើពលរដ្ឋខ្មែរស្លូតត្រង់ស្លាប់ចំនួន ១៧នាក់...
ភ្នំពេញ៖ ក្រុមហ៊ុន KOI thé និង TUBE COFFEE បានបើកយុទ្ធនាការចែក ភេសជ្ជៈចំនួន ២០,០០០ កែវ ជូនក្រុមស្ម័គ្រចិត្ត លះបង់កម្លាំងកាយនិងចិត្ត ក្រោមស្មារតីខ្មែររួបរួម ខ្មែរសាមគ្គី។ ក្នុងនោះក្រុមហ៊ុន KOI thé និង TUBE COFFE ក៏បានផ្តល់ជូនក្រុមការងារនៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល...
បរទេស៖ ភាពចម្រូងចម្រាសមួយទៀតបានកើតឡើងនៅស៊ីហ្គេមលើកទី ៣៣ ក្នុងប្រទេសថៃ នៅពេលដែលសមាជិកនៃក្រុមកីឡា pencak silat របស់ម៉ាឡេស៊ី បាននាំគ្នាវាយប្រហារទៅលើអាជ្ញាកណ្តាលបន្ទាប់ពីចាញ់ម្ចាស់ផ្ទះថៃក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។ សារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅសង្វៀន Impact Arena ក្នុងទីក្រុង Muang...
បរទេស៖ ប្រទេសថៃមានគម្រោងយកយន្តហោះទៅដឹកពលរដ្ឋរបស់ខ្លួន ចំនួន ៤០០០ នាក់ដែលជាប់គាំងនៅប៉ោយប៉ែត របស់កម្ពុជាត្រឡប់ មកផ្ទះវិញ។ យោងតាមសារព័ត៌មាន khaosod English ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូនេះបានឲ្យដឹងថា លោក Chatchai Bangchuad អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ បាននិយាយនៅ ថ្ងៃអង្គារថា មន្ត្រីបានយល់ព្រមជួយធ្វើមាតុភូមិនិវត្តន៍ជនជាតិថៃចំនួន ៣០០០ ទៅ ៤០០០ នាក់ដែលជាប់គាំងនៅប៉ោយប៉ែត...