ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងថា សង្គ្រាម រវាងកម្ពុជា និងថៃ ដែលជិតឈាន ដល់រយៈពេល៧ខែនេះ មិនបានផ្តល់ផលប្រយោជន៍អ្វីឡើយ សម្រាប់ប្រទេសទាំងពីរ មានតែវិនាសកម្ម និងសោកនាសកម្ម ប៉ុណ្ណោះ ខណៈប្រជាពលរដ្ឋកម្ពុជា ពិតជាមិនចង់បានសង្គ្រាម យើងមិនចង់ឃើញជាបន្តបន្ទាប់ ទៅលើការខូចខាត ការវិនាសកម្ម...
(ភ្នំពេញ)៖ ស្របពេលដែលសក្តានុពលនៃវិស័យសេដ្ឋកិច្ចកម្ពុជាកាន់តែកើនឡើងជារៀងរាល់ឆ្នាំ និងទាក់ទាញវិនិយោគិនបរទេសច្រើនឡើងៗ ក្រុមហ៊ុន ជីប ម៉ុង បានចូលរួមជាដៃគូសហការក្នុងវេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន “ផ្លូវសូត្រផ្សារភ្ជាប់ប្រជាជននិងប្រជាជន” ឆ្នាំ ២០២៥ ដើម្បីចូលរួមជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងបង្កើតកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតរវាងកម្ពុជា-ចិនលើគ្រប់វិស័យ។ ពិធីបើកវេទិកាដ៏ធំប្រចាំឆ្នាំនេះ បានប្រព្រឹត្តិឡើងដោយមានការអញ្ជើញចូលរួមជាប្រធានគណៈអធិបតីពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អ្នកកាសែតអាមេរិកដែលអភិរក្សនិយម លោក Tucker Carlson បានលើកឡើងថា ប្រធានាធិបតី Donald Trump អាចនឹងត្រៀមប្រកាសពីសកម្មភាពយោធា នៅលើដីនៃប្រទេសវេណេស៊ុយអេឡា ខណៈដែលសង្កត់ធ្ងន់ថា ព័ត៌មានរបស់គាត់មានកម្រិត និងមិនត្រូវបានបញ្ជាក់នោះទេ ។ នៅពេលសួរនៅលើផតឃែស្ថ របស់ចៅក្រម Napolitano កាលពីថ្ងៃពុធថាតើលោក Trump នឹង...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា កងកម្លាំងឯករាជ្យតៃវ៉ាន់ និងអាជ្ញាធរគណបក្សជឿនលឿនប្រជាធិបតេយ្យ (DPP) កំពុងធ្វើសកម្មភាពប្រឆាំង នឹងរលកនៃប្រវត្តិសាស្ត្រ ហើយនឹងត្រូវបរាជ័យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ មានរបាយការណ៍ថា លោក Lin Chia-lung ប្រធានអាជ្ញាធរការបរទេសរបស់តៃវ៉ាន់ នៅពេលសួរអំពីរបៀបរក្សាទំនាក់ទំនងមិត្តភាពជាមួយហុងឌូរ៉ាស ក្នុងការប្រកួតប្រជែងជាមួយចិនដីគោក បានឲ្យដឹងថា តៃវ៉ាន់ កសាងទំនាក់ទំនងនៃការជឿទុកចិត្ត និងវិបុលភាព។...
បរទេស៖ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងស្វែងរកការផ្តួលរំលំរដ្ឋាភិបាលរបស់លោក និងបង្វែរប្រទេសវេណេហ្ស៊ុយអេឡា ទៅជាអាណានិគម ដោយលោកបានច្រានចោលការគំរាមកំហែង និងការបិទផ្លូវប្រេងនាពេលថ្មីៗនេះ របស់ទីក្រុងវ៉ាស៊ីនតោនថាជា “ការទូតនៃភាពព្រៃផ្សៃ”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃពុធ លោក Maduro...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មានថា មកទល់ពេលនេះ អំពើឈ្លានពានរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃលើកម្ពុជា មិនរើសគោលដៅ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់លើតំបន់ស៊ីវិល បានបណ្តាលឲ្យពលរដ្ឋកម្ពុជាស្លាប់ចំនួន ១៨នាក់ របួសចំនួន ៧៩នាក់ ជនភៀសសឹកជាង ១៤ម៉ឺនគ្រួសារ ស្មើនឹង ជិត៤៨ម៉ឺននាក់។ ក្រសួងមហាផ្ទៃកម្ពុជា...
ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអំពាវនាវឱ្យកងទ័ពថៃបញ្ឈប់ជាបន្ទាន់នូវទង្វើភូតកុហកបោកប្រាស់បំភ្លៃការពិត ហើយងាកមករកមាគ៌ាសន្តិភាពឡើងវិញ តាមរយៈការបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួន។ ក្នុងសេចក្ដីថ្លែងការណ៍បច្ចុប្បន្នភាព ស្តីពី «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃ បានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» នៅទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានសម្រុកប្រើប្រាស់យន្តហោះចម្បាំង F16 បានសន្ធប់ទម្លាក់គ្រាប់ជាច្រើនគ្រាប់ នៅក្រុងប៉ោយប៉ែត និងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក្នុងសន្និសីទសារព័ត៌មានស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥បានថ្លែងថា នៅម៉ោង ១១និង៦នាទី...
ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ថ្នាក់ដឹកនាំ ក្រុមយោធា និងជនស៊ីវិលរបស់ថៃ តែងតែប្រើភាសាសង្គ្រាម គំរាមកំហែង និងក្អេងក្អាងអត់គិតពិចារណាមកលើកម្ពុជា ដើម្បីបញ្ឆេះកំហឹងឲ្យកម្ពុជាបាញ់តបតវិញ ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉ែន...
ភ្នំពេញ ៖ ការធ្វើទេសន្តរប្រវេសន៍ការងារ ជាបាតុភូតសកលមួយ ដែលកើតឡើងនៅគ្រប់ប្រទេស ហើយបានចូលរួមចំណែកដ៏ធំធេង នៅក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខណៈពេលដែល ពលករទេសន្តរប្រវេសន៍ គឺជា “វីរបុរស (Hero)” សម្រាប់គ្រួសារ និងសង្គមជាតិ។ នេះជាប្រសាសន៍ របស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងពិធីអបអរសាទរ...